ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ទាំង​ថ្ងៃ ! គ្រាន់តែ​ដណ្តើម​ភ្លៀវ​គ្នា​ដល់​ថ្នាក់​ចាក់​គ្នា​ស្លា.ប់​ម្នាក់​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​ជន​ដៃដល់​ម្នាក់​ចាក់​ឲ្យ​របួសធ្ងន់​រឿង​ដណ្តើម​ភ្ញៀវ​គ្នា​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ករណី​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ កញ្ញា​នេះ…

បន្ទាយ​មាន​ជ័យ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពី​ជន​ដៃដល់​ម្នាក់​ចាក់​ឲ្យ​របួសធ្ងន់​រឿង​ដណ្តើម​ភ្ញៀវ​គ្នា​នៅ​ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ។ ករណី​ភ្ញាក់ផ្អើល​នេះ កើតឡើង​កាលពី​ម៉ោង​ជិត​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២០ កញ្ញា​នេះ ។

សេចក្តីរាយការណ៍បន្តថា ជន​រង​គ្រោះ​ឈ្មោះ ឈុ​ន អៀង ហៅ​ស អាយុ​៥១​ឆ្នាំ ជា​អ្នក​ភូមិ​អង្គរ​ជ័យ​ឃុំ​ត្រឡប់ ស្រុក និង​ខេត្ត​ត្បូងឃ្មុំ ស្នាក់​នៅ​ភូមិ​និង​សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។ ដោយ​ជន​រង​គ្រោះ​ត្រូវ​ជន​ដៃដល់​ចាក់ និង​កាំបិត​ចិតបន្លែ​ចំ​ទ្រូង​ក្រោម​ដោះ​ខាងឆ្វេង​១​កាំបិត បណ្តាល​ឲ្យ​របួសធ្ងន់ និង​ស្លាប់​ពេល​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។

យ៉ាងណា​ករណី​នេះ ជនសង្ស័យ​ដៃដល់​ត្រូវ​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន​បាន​ហើយ ។ ប្រភព​ថា បណ្តាល​មក​ពី​ចាប់​ដណ្តើម​ភ្ញៀវ​គ្នា ព្រោះ​ជនសង្ស័យ​ជា អ្នក​ចាប់​ម៉ូយ​ឲ្យ​ក្រុមហ៊ុន​វរៈ​ប៊ុ​ន​ថាំ​ដឹក​អ្នកដំណើរ​នៅ​ទឹកដី​ថៃ ហើយ​ជន​រង​គ្រោះជា​អ្នក​ចាប់​ម៉ូយ​ឡាន​ឲ្យ​គេ​លើ​ដី​ថៃ​ដូច​គ្នា ។

គួរ​បញ្ជាក់​ថា ចំណុច​រង្វង់​មូល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ពិសេស​ចាប់ពី​ចំណុច​ក្បែរ​ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​ទៅ​ដល់​ចំណុច​បែបបទ​ចេញដំណើរ Departure pass កន្លង​មក​ក៏​ដូច​ជា បច្ចុប្បន្ន​សំបូរ​ទៅ​ដោយ​ក្រុម​អ្នក​ចាប់​ដណ្តើម​ភ្ញៀវ​ខ្លះ ដើម្បី​សរសេរ​ឯកសារ​ខ្លះ ដើម្បី​យក​ទៅ​ឲ្យ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​លើ​ដី​ថៃ ។

ក្រៅពី​នេះ​ចំណុច​ខាងលើ​ពពាក់ពពូន​ទៅ​ដោយ​អ្នកលក់​កាត​ទូរ​ស័​ព​ប្តូរ​ប្រាក់​យ៉ាង​អនាធិបតេយ្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកដំណើរ​ជាតិ និង​អន្តរជាតិ​រហូត​កន្លង​មក ដោយ​មាន​ប្រភព​ថា ដោយសារ​ការ​ចាប់​ដណ្តើម​ភ្ញៀវ​គ្នា​នេះ​ធ្វើ​ឲ្យ​បុរស​ម្នាក់​ដួល​ទៀត​ផង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ