វីតាមីន C គឺចាំបាច់ណាស់ដើម្បីរក្សាសុខភាពរាងកាយល្អប្រសើរនិងដំណើរការមុខងារបានត្រឹមត្រូវ។ រាងកាយត្រូវការបរិមាណវីតាមីន C គ្រប់គ្រាន់រាល់ថ្ងៃក៏ព្រោះមិនដូចវីតាមីនដទៃទៀតទេ វីតាមីន C មិនស្ថិតនៅក្នុងប្រព័ន្ធរាងកាយបានយូរឡើយ។ ទោះជាយ៉ាងណាបញ្ហានេះអាចត្រូវបានដោះស្រាយយ៉ាងងាយដោយគ្រាន់តែបន្ថែមអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។ ប៉ុន្តែថាតើធ្វើយ៉ាងណាទើបដឹងថារាងកាយខ្វះវីតាមីន C? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលលេចឡើងនៅពេលរាងកាយខ្វះវីតាមីន C ៖
១. ហើមនិងឈាមអញ្ចាញធ្មេញ ៖ វីតាមីន C គឺសំខាន់ណាស់សម្រាប់សុខភាពអញ្ចាញធ្មេញ។ ប្រសិនបើរាងកាយខ្វះវីតាមីន C ជាប្រចាំនោះអ្នកងាយនឹងប្រឈមមុខជាមួយបញ្ហារាក់ស៊ីធ្មេញបំផុត។ ចូរសាកល្បងព្យាយាមទទួលទានវីតាមីន C បន្ថែម ប្រសិនបើឧស្សាហ៍ហើមនិងឈាមអញ្ចាញទោះបីជាបានថែរក្សាសុខភាពមាត់ធ្មេញត្រឹមត្រូវជាប្រចាំហើយ។
២. ស្បែកងាយជាំខៀវ ហើយរបួសយូរជាសះស្បើយ ៖ ប្រសិនបើអាការៈនេះលេចឡើងអ្នកគួរព្យាយាមបន្ថែមបន្លែនិងផ្លែឈើដែលមានផ្ទុកសម្បូរទៅដោយវីតាមីន C ចូលក្នុងរបបអាហារហើយ។ នោះក៏ព្រោះតែរាងកាយត្រូវការវីតាមីន C ដើម្បីផលិតកូឡាជែន។ ស្បែកស្រអាប់និងស្ងួតក៏អាចបណ្ដាលមកពីកង្វះវីតាមីននេះផងដែរ។
៣. សក់បែកចុង ផុយស្រួយ និងឆាប់ជ្រុះ ៖ រាងកាយក៏ប្រហែលជាកំពុងជួបប្រទះបញ្ហាខ្វះវីតាមីន C ដែរហើយប្រសិនបើសក់ប្រែជាបែកចុង ផុយស្រួល ហើយងាយនឹងជ្រុះ។ ដូច្នេះមុននឹងខ្ជះខ្ជាយប្រាក់លើផលិតផលថែរក្សាសក់ ចូរព្យាយាមទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C សិន។
៤. ឧស្សាហ៍ឈឺសន្លាក់ ៖ ឈឺសន្លាក់ គឺជាអាការៈទូទៅបំផុតមួយនៃកង្វះវីតាមីន C ក្នុងរាងកាយ។ នោះក៏ព្រោះតែវីតាមីន C ជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពល ហើយកង្វះវីតាមីននេះអាចបង្កការរលាកដែលនាំឱ្យឈឺសន្លាក់។
៥. ងាយផ្ដាសាយ ឬគ្រុនផ្ដាសាយ ៖ ប្រសិនបើអ្នកផ្ដាសាយញឹកញាប់នោះមានន័យថាប្រព័ន្ធភាពស៊ាំរាងកាយកំពុងចុះខ្សោយហើយ។ វីតាមីន C រំញោចការផលិតកោសិកាឈាមសដែលប្រយុទ្ធប្រឆាំងជំងឺឆ្លង។ ប្រសិនបើអ្នកឧស្សាហ៍ផ្ដាសាយ ឬងាយឆ្លងជំងឺ ចូរបង្កើនការទទួលទានអាហារមានផ្ទុកសម្បូរទៅដោយវីតាមីន C។
៦. ឧស្សាហ៍ហូរឈាមច្រមុះ ៖ ការហូរឈាមច្រមុះមិនតែងតែគ្រោះថ្នាក់ដល់សុខភាពទាំងមូលឡើយ ប៉ុន្តែប្រសិនបើអ្នកឧស្សាហ៍ជួបប្រទះបញ្ហាបែបនេះវាអាចជារោគសញ្ញានៃកង្វះវីតាមីន C ក្នុងរាងកាយហើយ។ ច្រមុះគឺពោរពេញទៅដោយសសៃឈាមតូចឆ្មារ ហើយវីតាមីន C គឺចាំបាច់ដើម្បីរក្សាសុខភាពសសៃឈាមទាំងនេះឱ្យរឹងមាំ ចៀសផុតបញ្ហាឈាមច្រមុះ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ខេត្តកំពង់ស្ពឺ ៖ ក្របីឡើងកមួយក្បាលបានដេញវ័ធអ្នកភូមិដំណាក់ត្រាច ឃុំដំបូករូង ស្រុកភ្នំស្រួច កាលពីវេលាម៉ោងប្រមាណ៦និង៣០នាទីព្រឹកថៃ្ងទី១៥ ខែមករា ឆ្នាំ២០២១ដែល...
ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃសៅរ៍ ទី ១៦ខែមករា ឆ្នាំ ២០២១នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធន ធានទឹក និងឧតុនិយម អមដំណើរដោយឯកឧត្តម ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ ឯកឧត្តម...
រាជធានីភ្នំពេញ ៖ រថយន្តទំនើបម៉ាកឡិចស៊ីសRX៣៥០ របស់ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានត្រូវក្រុមចោរលួចកាត់យកកញ្ចក់មើលក្រោយទាំងសងខាង និងយក...
រាជធានីភ្នំពេញ ៖ វិស័យមីក្រូហិរញ្ញវត្ថុដែលបាននិងកំពុងបម្រើសេវាជូនប្រជាជនជាង ២លាន នាក់ ហើយនៅ ក្នុងឆ្នាំ ២០២០ កន្លងមកនេះបានរងផលប៉ះពាល់ពីជំងឺកូវីដ ១៩ បានអនុម័ត...
រាជធានីភ្នំពេញ ៖ ធនាគារ អេស៊ីលីដា ដែលជាធនាគារខ្មែរដំបូងគេបំផុតបានបង្កើត App បែបឌីជីថល បម្រើសេវាកម្មដល់អតិថិជន-សាធារណជន ក្នុងការផ្ទេរប្រាក់-ទទួលប្រាក់ បង់ថ្លៃ...
រាជធានីភ្នំពេញ ៖ បើទោះបីជាឆ្នាំ ២០២០ កន្លងទៅនេះ កម្ពុជា និងពិភពលោកបានជួបវិបត្តិ ដោយសារតែកូវីដ ១៩ និងរុញឱ្យសេដ្ឋកិច្ចពិភពលោកធ្លាកចុះយ៉ាងគំហុកក្ដី ក៏ការនាំ...
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...