ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្មក់​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​​មួយ​​នៅ​ខេត្តសៀមរាប

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​19 ខែកញ្ញា ឆ្នាំ​2019​នេះ កម្លាំង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក្រសួងមហាផ្ទៃ ក្រោម​ការ​ចូលរួម​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ប៉ុ​ល…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​19 ខែកញ្ញា ឆ្នាំ​2019​នេះ កម្លាំង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ជាមួយ​កម្លាំង​នគរ​បាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល ក្រសួងមហាផ្ទៃ ក្រោម​ការ​ចូលរួម​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ប៉ុ​ល រតនា និង​លោក​ឧត្តមសេនីយ៍ទោ នឹម ច័ន្ទ​តា​ណា អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​មួយ​កន្លែង ដោយ​រឹបអូស​យក​ម៉ូតូ​ចំនួន​៥៧​គ្រឿង និង​ឃាត់​ខ្លួន​មនុស្ស​២​នាក់ ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ម៉ូតូ​ដែល​ដកហូត​បាន​ចំនួន​៥៧​គ្រឿង​នោះ មាន​កាត​គ្រី​តែ​២​គ្រឿង​ទេ ចំណែក​ម៉ូតូ​៥៥​គ្រឿង​ទៀត​អត់​មាន​ឯកសារ​អ្វី​ទាំងអស់ និង​គឺជា​ម៉ូតូ​ដែល​ចោរលួច​យក​ទៅ​លក់ (​ដោយ​កាច់​សោ​.​ក​) ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា កិច្ចសហការ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​ដ៏​ធំ​ខាងលើ​នេះ គឺ​សមត្ថកិច្ច​ធ្វើ​ឡើង​នៅ​ក្នុង​ទីរួមខេត្ត​នោះ​តែ​ម្តង ហើយ​នៅ​ក្នុង​ខេត្តសៀមរាប​នោះ​ផង​ដែរ ក្នុង​នោះ​ក៏​មាន​បង្ហាញ​សកម្មភាព​បង្ក្រាប និង​មុខសញ្ញា​ផ្សេង​ៗ​ដូច​ជា ការ​លួច​ឆក់ កាច់​សោ​.​ក​ម៉ូតូ និង​គ្រឿងញៀន​ជា​ច្រើន​កន្លែង​ក្នុង​រយៈពេល​២​ខែ​កន្លង​មកនេះ​ក្នុង​ខេត្តសៀមរាប ។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ