ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ​បាល់​ទាត់​​ ជាប់​ចោទ​ឆក់​ទូរស័ព្ទ​១គ្រឿង របស់​ជន​បរ​ទេស​ប្រធានក្រុមហ៊ុន​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ បុរស​ជន​ជាតិ​ប៉ាគីស្ថាន​ម្នាក់​ ពេល​កំពុង​ចុច​ទូរស័ព្ទ​ផ្ញើ​សារ​​ បាន​ត្រូវ​ជន​​២​នាក់​​ឆក់​យក​ តែ​ទោះ​បី​ជា​បែប​ណា​​ឃាត់​​ខ្លួន​បាន​ជន​សង្ស័យ​​ម្នាក់​ និង​គេច​ខ្លួន​រួច​ម្នាក់​ ។ ហេតុ​ការណ៍​នេះ​​ កើត​ឡើង​កាល​​ពី​វេលា​ម៉ោង​១១និង​២០​នាទី​​យប់​ ថ្ងៃ​ទី​២៧ មីនា នៅ​តាម​មហា​វិថី​ព្រះ​នរោត្តម ទល់​មុខ​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​ សង្កាត់​ចតុ​មុខ​ ខណ្ឌ​ដូន​ពេញ ។

ម្ចាស់​​ទូរស័ព្ទ​ឈ្មោះ Arshad Munir អាយុ​៤៧​ឆ្នាំ ស្នាក់​នៅ​ផ្ទះ​លេខ​​ 5Eo ផ្លូវ​លេខ​៥៣​ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូន​ពេញ​ ។ ​ប្រភព​​ព័ត៌​មាន​ពី​ឈ្មោះ ផា ដាវី ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ ជា​អ្នក​បក​ប្រែ​ភាសា​ បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​​បុរស​ជន​ជាតិ​ប៉ាគីស្ថាន​​​រូប​នេះ​ ទើប​នឹង​ដើរ​ចេញ​ពី​ផ្សារ​ទំនើប​ទិញ​អីវា៉ន់​ រួច​ដើរ​​ទៅ​ឈរ​ចាំ​មិត្ត​ភក្តិ​​បណ្តើរ​​យក​ទូរស័ព្ទ​​ម៉ាក​សាំស៊ុង​​ហ្កាឡាក់​ស៊ី​ណូត S2 ចុច​ផ្ញើ​សា​រ​បណ្តើរ ។

ខណៈ​នោះ​ ស្រាប់​តែ​មាន​ជន​​២​នាក់ ជិះ​ម៉ូតូ​ធុន​ធំ​​ម៉ាក​ Baja ពណ៌​ស ​ជិះ​គ្នា​​ពីរ​នាក់​​មក​ដល់ ហើយ​ជន​ម្នាក់​បាន​ហក់​ចុះ​ទៅ​ឆក់​ទូរ​ស័ព្ទ​បាន​សម្រេច​​ ​រួច​ក៏​ឡើង​ជិះ​ម៉ូតូ​រត់​គេច​​​ ។ គាប់​ជួន​ពេល​នោះ​​មាន​យុវ​ជន​​មួយ​ក្រុម​​ជិះ​ម៉ូតូ​ធុន​ធំ​៣​គ្រឿង​​​ឃើញ​ហេតុ​ការណ៍​ ក៏​​ជួយ​​អន្តរា​គមន៍​​ជិះ​ម៉ូតូ​ដេញ​តាម​​​រហូត​ដល់​ផ្លូវ​លេខ​១៦៣ សង្កាត់​វាល​វង់​​ ខណ្ឌ​៧​មករា​ ជិត​ដល់​​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​៧​មករា​​  ធ្វើ​ឱ្យ​​ជន​សង្ស័យ​​ភ័យ​ ផ្តួល​ម៉ូតូ​ចោល​រត់​គេច​ខ្លួន​បាត់​ម្នាក់​​ ចំណែក​​ម្នាក់​ទៀត​រត់​ធ្លាក់​ចូល​ប្រឡាយ​​ទឹក​ស្អុយ​ ក៏​ត្រូវ​​កង​រាជ​​អាវុធ​ហត្ថ​​ចាប់​ខ្លួន​បាន ។

ជន​សង្ស័យ​​ដែល​ឃាត់​ខ្លួន​​បាន​ម្នាក់​នេះ​​ឈ្មោះ ចាយ រតនៈ ហៅ​ជេម​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជា​កីឡា​ករ​បាល់​ទាត់​ក្លឹប​ភុជង្គ​នាគ (ជើង​ទឹក) ដែល​ក្លិប​នេះ​មិន​មាន​ដំណើរ​ការ​នោះ​ទេ​ ស្នាក់​នៅ​​​ភូមិ​ដំណាក់​ធំ​ ​សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌ​មាន​ជ័យ​ ។ ក្រោយ​ពេល​កើត​ហេតុ កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​៧​មករា​ ​បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​​យក​ទៅ​សាក​សួរ​ និង​កសាង​សំណុំ​រឿង​​​បញ្ជូន​ទៅ​​​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុធ​ហត្ថ​រាជ​ធានី​​​ភ្នំពេញ​ ចំណែក​ទូរ​ស័ព្ទ​​ដៃ​របស់​ជន​​រង​គ្រោះ​​ ត្រូវ​ជន​សង្ស័យ​ដែល​រត់​គេច​ខ្លួន​​យក​ទៅ​បាត់ ៕