ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចលនា​ប្លែកៗ​ទាម​ទារ​ឱ្យ​មាន​ការ​ដោះ​​លែង​អ្នកជាប់​ឃុំ​២១​នាក់​

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ អ្នក​ភូមិ​មក​ពី​សហ​គមន៍​បឹង​កក់​ ថ្ម​គោល​ និង​បុរី​កីឡា​ សរុប​ប្រមាណ​៧០​នាក់​​ ដែល​ម្នាក់ៗ​ខ្លះ​កាន់​ផ្កា​ឈូក​ និង​ធូប​មួយ​បាច់​អុជ​ហុយ​ទ្រលោម​ នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​យុត្តិ​ធម៌​ និង​តុលា​ការ​កំពូល​ តាម​បណ្តោយ​វិថី​សុធារស​ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ មីនា​ ដើម្បី​ទាម​ទារ​សុំ​ឱ្យ​ដោះ​លែង​អ្នក​តវ៉ា​ដី​ធ្លី​នៅ​បឹង​កក់​ លោក​ ចាន់​ ពុទ្ធិ​ស័ក្តិ​ លោក​ វន់ ពៅ​

រាជធានីភ្នំពេញ​ ៖ អ្នក​ភូមិ​មក​ពី​សហ​គមន៍​បឹង​កក់​ ថ្ម​គោល​ និង​បុរី​កីឡា​ សរុប​ប្រមាណ​៧០​នាក់​​ ដែល​ម្នាក់ៗ​ខ្លះ​កាន់​ផ្កា​ឈូក​ និង​ធូប​មួយ​បាច់​អុជ​ហុយ​ទ្រលោម​ នាំ​គ្នា​ប្រមូល​ផ្តុំ​នៅ​មុខ​ក្រសួង​យុត្តិ​ធម៌​ និង​តុលា​ការ​កំពូល​ តាម​បណ្តោយ​វិថី​សុធារស​ ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូន​ពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨​ មីនា​ ដើម្បី​ទាម​ទារ​សុំ​ឱ្យ​ដោះ​លែង​អ្នក​តវ៉ា​ដី​ធ្លី​នៅ​បឹង​កក់​ លោក​ ចាន់​ ពុទ្ធិ​ស័ក្តិ​ លោក​ វន់ ពៅ​ សកម្ម​ជន​សិទ្ធិ​មនុស្ស​ និង​កម្ម​ករ​ចំនួន​១៩​នាក់​ទៀត​ ដែល​កំពុង​ត្រូវ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គារ​ត្រពាំង​ផ្លុង​ ខេត្ត​កំពង់​ចាម​ ។​

មន្ត្រី​នគរ​បាល​ខណ្ឌ​ដូន​ពេញ​ និយាយ​ថា​ នៅ​វេលា​ម៉ោង​៨​ និង​៤០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៨​ មីនា​ មាន​ពល​រដ្ឋ​ប្រមាណ​៧០​នាក់​ ដែល​មហា​ជន​គ្រប់​គ្នា​ស្គាល់​យ៉ាង​ច្បាស់​ ដោយ​សារ​តែ​ការ​ដើរ​តវ៉ា​ផ្សេងៗ​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ ដូច​អត់​រក​សុី​ ឬ​ធ្វើ​ការ​ងារ​អ្វី​សោះ​ មក​ពី​បី​សហ​គមន៍​ផ្សេង​គ្នា​ គឺ​សហ​គមន៍​បឹង​កក់​ សហ​គមន៍​បុរី​កីឡា​ និង​សហ​គមន៍​ថ្ម​គោល​ ហើយ​ម្នាក់ៗ​មាន​កាន់​ផ្កា​ឈូក​ និង​ធូប​មួយ​បាច់​ អុច​ហុយ​ផ្សែង​ទ្រលោម​ផង​ បាន​នាំ​គ្នា​ឈរ​នៅ​មុខ​ច្រក​ចេញ​ចូល​ក្រសួង​យុត្តិ​ធម៌​ ដើម្បី​សួរ​នាំ​ពី​ការ​ដាក់​ញត្តិ​របស់​ពួក​គេ​នា​ពេល​កន្លង​មក។​

បន្ទាប់​មក​ ពួក​គេ​បាន​បន្ត​ដំណើរ​មក​ដល់​មុខ​តុលា​ការ​កំពូល​ ហើយ​ស្រែក​ទាម​ទារ​ឱ្យ​តុលា​ការ​កំពូល​ ជួយ​អន្តរា​គមន៍​ដោះ​លែង​សកម្ម​ជន​ពួក​គេ​ទាំង​៣​នាក់​ និង​កម្ម​ករ​១៨​នាក់​ទៀត​ជា​បន្ទាន់​ ហើយ​នាំ​គ្នា​ដើរ​ដង្ហែ​ជុំវិញ​តុលា​ការ​កំពូល​ទៀត​ផង​ ។​ ការ​ទាម​ទារ​របស់​សហ​គមន៍​ទាំង​៣​ខាង​លើ​នេះ​ មិន​មែន​ទើប​តែ​ជា​លើក​ទី​មួយ​ទេ​ គឺ​ពួក​គេ​ធ្លាប់​ធ្វើ​រាប់​លើក​រាប់​ដង​មិន​អស់​មក​ហើយ​ ដោយ​មិន​មាន​ច្បាប់​អនុញ្ញាត​ពី​សាលា​រាជ​ធានី​ភ្នំពេញ​ទេ​ ហើយ​ក៏​មិន​មាន​ការ​រារាំង​ពី​កម្លាំង​សមត្ថ​កិច្ច​ដែរ​​ ។​ លោក​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ ធ្លាប់​បាន​ហៅ​ក្រុម​អ្នក​តវ៉ា​ទាំង​នេះ​ថា​ មាន​អាជីព​ខាង​ធ្វើ​បាតុ​កម្ម​ ។​

តំណាង​សហ​គមន៍​តវ៉ា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​ និយាយ​ថា​ ការ​ដង្ហែ​ក្បួន​សុំ​ឱ្យ​មាន​កិច្ច​អន្តរា​គមន៍​ពី​តុលា​ការ​កំពូល​ម្តង​ ជា​ពីរ​ដង​នេះ​ គឺ​ធ្វើ​ឡើង​ដោយ​អហិង្សា​ និង​មាន​សណ្តាប់​ធ្នាប់​ល្អ​ រហូត​ទាល់​តែ​បាន​សម្រេច​គោល​ដៅ​ ទើប​ឈប់​ធ្វើ​ ក៏​ប៉ុន្តែ​បញ្ហា​ដី​ធ្លី​ ដាច់​ខាត​ត្រូវ​តែ​ទាម​ទារ​ឱ្យ​ដោះ​ស្រាយ​ចំណុច​ដែល​សហ​គមន៍​ចង់​បាន​ផង​ដែរ​ ។​ មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ ឱ្យ​ដឹង​ថា​ នៅ​វេលា​ម៉ោង​ជិត​១១​ព្រឹក​ ថ្ងៃ​ដដែល​ ពួក​សហ​គមន៍​ទាំង​៣​ បាន​នាំ​គ្នា​រំសាយ​ទៅ​លំនៅ​ឋាន​វិញ​ ដោយ​មិន​មាន​បាតុ​ភាព​អ្វី​កើត​ឡើង​ទេ​ តែ​ពួក​គេ​បាន​និយាយ​ថា​ បើ​គ្មាន​ការ​ដោះ​លែង​សកម្ម​ជន​របស់​ពួក​គេ​ទាំង​៣​នាក់​ និង​កម្ម​ករ​១៨​នាក់​ នោះ​ទេ​ ពួក​គេ​នឹង​នៅ​តែ​បន្ត​ការ​តវ៉ា​ទាម​ទារ​រហូត​ ៕