ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡា​ករ​ប្រដាល់​ញៀន​ថ្នាំ​​ ដើរអុក​ឡុក​​នៅ​តាម​ដង​ផ្លូវ​ ប៉ូលិស​ធ្វើ​អន្តរាគមន៍​​ចាប់​ខ្លួន

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ បុរស​​ម្នាក់​ដែល​អះ​អាង​ថា ​ជា​កីទ្បា​ករ​​ប្រដាល់​ហើយ​ញៀន​ថ្នាំ​​ ​និង​ត្រូវ​​ក្លិប​បណ្តេញ​​ចេញ​​ បាន​ត្រូវ​​​នគរ​បាល​ប៉ុស្តិ៍​ឫស្សី​កែវ​ និង​ប្រជា​ការ​ពារ​​សង្កាត់​ ​ឃាត់​​ខ្លួន​វាយ​ខ្នោះ​ ខណៈ​​​បុរស​រូប​នេះ​​ ដើរ​តាម​​ផ្លូវ​អុក​​ទ្បុក​​អ្នក​លក់​ដូរ​ និង​វាយ​រថយន្ត​អ្នក​ដំណើរ​​នៅតាម​ដង​ផ្លូវ​ ។ ​​ការ​​ឃាត់​ខ្លួន​​បុរស​​ញៀន​ថ្នាំ​​រូប​នេះ​ បាន​ធ្វើ​​ឱ្យ​មាន​​ការ​ភ្ញាល់​ផ្អើល​​យ៉ាង​ខ្លាំង​ កាល​ពី​​វេ​លា​ម៉ោង​​១០​និង​៥០​នាទី​​ព្រឹក​​ ថ្ងៃទី​២៧ មីនា ​នៅ​​​លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ​​៥ មុខ​រោង​ចក្រ​ដាយ​យ៉ាំង​ ក្នុង​ភូមិ​មិត្ត​ភាព​ សង្កាត់​​ឫ​ស្សី​កែវ​ ខណ្ឌ​ឫស្សី​កែវ ។ ​

​បុរស​​ម្នាក់​នេះ​ ពុំ​ត្រូវ​បាន​ប្រាប់​ឱ្យ​​ស្គាល់​​ឈ្មោះ​​​​ទេ ​អត់​ពាក់​អាវ​​និង​ញៀន​ថ្នាំ​​និយាយ​​លែង​​ដឹង​ខុស​ត្រូវ​​អ្វី​ទាំង​អស់​ ។ ​​ទោះ​បី​ជា​យ៉ាងណា បុរស​នោះ​ប្រាប់​នគរ​បាល​ថា ​ខ្លួន​ធ្លាប់​​ជា​កី​ទ្បា​ករ​​ប្រដាល់​​ម្នាក់​ធ្លាប់​​ទ្បើង​វាយ​នៅស្ថានីយទូរ​ទស្សន៍​​ស៊ី​ធី​អិន​ ​ហើយ​ត្រូវ​​​​ក្លិប​​​បណ្តេញ​​ចេញ​​មិន​ឱ្យ​វាយ​ទៀត​ ។ ​ចំណែក​​​​មន្ត្រី​ន​គរ​បាល​​ក៏​បាន​អះ​អាង​ថា ​ជន​​នេះ ជា​កីទ្បា​ករ​​ប្រដាល់​ម្នាក់​ដែរ​ ​តែ​ពុំ​បាន​​ប្រាប់​ឱ្យ​ដឹង​​ពី​ឈ្មោះ​​ទ្បើយ​ ។ ​

បើ​តាម​មន្ត្រី​​នគរ​បាល​មូល​ដ្ឋាន​​​​ឱ្យ​ដឹង​ថា ​នៅ​​មុន​​ពេល​ចាប់​ខ្លួន​​ បុរស​ម្នាក់​នេះបាន​ធ្វើ​​ដំណើរ​​​នៅ​តាម​ផ្លូវ​​ភ្លោះ​​ ក្នុង​សង្កាត់​​គីទ្បូ​ម៉ែត្រ​លេខ៦ ហើយ​គំរាម​​វាយ​រថយន្ត​និង​អុក​ទ្បុក​​អ្នក​លក់​ដូរ​​នៅ​តាម​ដង​ផ្លូវ​​​ តែ​មិន​បង្ក​​ឱ្យ​មាន​អ្នក​​ណា​ម្នាក់​រង​របួស​​និង​រង​ការ​ខូច​ខាត​​នោះ​ទេ ​​។ ខណៈ​នោះ​នគរ​​បាល​ក៏​បាន​​ដេញ​ចាប់​ ហើយ​​​ជន​​នេះរត់​រហូត​​​ដល់​ភូមិ​មិត្ត​ភាព​​ ក៏​ត្រូវ​នគរ​បាល​​​ប៉ុស្តិ៍​សង្កាត់​​ឫស្សី​កែវ និង​ប្រជា​ការ​ពារ​​សង្កាត់​ ​ជា​ច្រើន​នាក់​​​​​​​​ចាប់​​បាន​វាយ​ខ្នោះ​​ទៅ​ក្រោយ​ ​ធ្វើ​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​​ទាំង​ព្រឹក​ រួច​បញ្ជូន​​មក​កាន់​​​ប៉ុស្តិ៍​​នគរ​បាល​ ។ ​
នៅ​​​ពេល​មក​ដល់​​​ប៉ុស្តិ៍​នគរ​បាល​​​ បុរស​នេះ​​ បាន​អុក​ទ្បុក​​ស្រែក​​ទ្បូ​ទ្បា​ទាត់​ធាក់​តុទៀត​​ ។ លុះ​​ប្រមាណ​២​ម៉ោង​​ក្រោយ​មក​ កីទ្បា​ករ​​ប្រដាល់​រូប​នេះ​ បាន​ស្ងប​់​អារម្មណ៍​ហើយ​​ត្រូវ​បាន​នគរ​បាល​​ឱ្យ​ត្រទ្បប់​ទៅ​វិញ​​ ព្រោះ​មិន​ដឹង​​ទុក​បញ្ជូន​ទៅ​ណា ៕