ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​នាយ​ឧត្តមសេនីយ៍​ខេងសុ ​មេធ ៖ទិសដៅ​បន្តត្រូវមានវិធាន​លុបបំបាត់​គ្រឿង​ញៀនការ​ជួញដូរ​ទប់​​ស្កាត់ចំណាកស្រុក​ខុសច្បាប់​ដើម្បីភូមឃុំ​សុវ​ត្តិភាព

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លោក​នាយ​ឧត្តម​សេនីយ៏ ខេង​ សុមេធ អគ្គស្នង​ការ​ងនគរ​បាលជាតិ បាន​មាន​ប្រ​សាសន៏​ថា ទិស​ដៅ​បន្ត​ត្រូវ​មានវិធា​ការ​លុប ​បំបាត់​គ្រឿង​ញៀននិង​ការជួនដូរ ទប់ស្កាត់​​ការ ចំណាក​ស្រុក​ខុស​ច្បាប់ ដើម្បី ភូមិ ឃុំ​មាន សុវត្តិភាព​។​ប្រ​សាសន៏ របស់​លោកនាយឧត្តមសេនីយ៏ បានលើក​ឡើង ក្នុងឱកាសចូលរួមជាអធិបតី ក្នុង​ពិធី​ផ្សព្វ​ផ្សាយ ខ្លឹមសារ បូក​

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ លោក​នាយ​ឧត្តម​សេនីយ៏ ខេង​ សុមេធ អគ្គស្នង​ការ​ងនគរ​បាលជាតិ បាន​មាន​ប្រ​សាសន៏​ថា ទិស​ដៅ​បន្ត​ត្រូវ​មានវិធា​ការ​លុប ​បំបាត់​គ្រឿង​ញៀននិង​ការជួញដូរ ទប់ស្កាត់​​ការ ចំណាក​ស្រុក​ខុស​ច្បាប់ ដើម្បី ភូមិ ឃុំ​មាន សុវត្តិភាព​។​ប្រ​សាសន៏ របស់​លោកនាយឧត្តមសេនីយ៏ បានលើក​ឡើង ក្នុងឱកាសចូលរួមជាអធិបតី ក្នុង​ពិធី​ផ្សព្វ​ផ្សាយ ខ្លឹមសារ បូក​សរុប​សកម្ម​ភាព ការងារឆ្នាំ ២០១៣ និងលើក ទិសដៅ​ការងារឆ្នាំ ២០១៤ នៅ​ព្រឹក​ ថ្ងៃទី​២៨ មីនា ២០១៤ នៅសាល​ប្រជុំ​ស្នងការនគរ​បាល ខេត្ត​បន្ទាយ​មាន​ជ័យ ។

លោក​នាយ​ឧត្តមសេនីយ៏ ខេង ស៊ុម ស្នងការនគរ​បាល ខេត្ត​បន្ទាយ​មាន​ជ័យ មាន​មតិរាយការណ៏​ថា សកម្មភាព​កា​អនុវត្តន៏​បាន​ក្នុង ឆ្នាំ២០១៣  បទល្មើស​មាន​ការ​កើនឡើង ៤៧ ករណី បង្រ្កាបបាន៤៣លើក ឃាត់ខ្លួនបាន ៦៩នាក់ ។ បទល្មើស​គ្រឿង​ញៀន បង្រ្កាបបាន៧៥ ករណី ហើយ​ឃាត់ខ្លួនបាន ២៣២នាក់ក្នុងនោះស្រី ចំនួន ៣៣នាក់ និងរឹបអូសបាន​គ្រឿង​ញៀន​មេតំហ្វេតាមីន ចំនួន៩២៣៧គ្រាប់ ថ្នាំញៀន​ប្រភេទ​ទឹកកក​ចំនួន ៣៩៧,៥ក្រាម ។ ប្រឆាំងការជួញដូរមនុស្សបាន​៦លើក​និងឃាត់ខ្លួន ១៥នាក់ ស្រី១នាក់ ចំណែក ឯ បទ​ល្មើស​ព្រៃ​ឈើ បង្រ្កាប​បាន ចំនួន១០ករណី ឃាត់ខ្លួន បាន០២នាក់ និង ដកហូត ឈើគ្រញូង បាន១,២៤៩ដុំ ឈើនាង​នួន១៦ដុំ រថយន្ត ១០គ្រឿង ត្រាក់ទ័រ២គ្រឿង គោយន្តកន្រ្តៃ ២គ្រឿង ម៉ូតូ ៤គ្រឿង ។ បទល្មើស ជលផល​បង្រ្កាប បាន០៥លើក ដកហូត​អាគុយ ឆក់ត្រី ចំនួន១៧ ឧបករណ៏ ឆក់ត្រី ចំនួន១៤គ្រឿង ម៉ូតូ៥គ្រឿង បង្គោលឈើ១៥០០ដើម ណរ៉ាវ៣០០០ម៉ែត្រ បំផ្លាញ ឡុកដាក់ត្រី ចំនួន ៤​កន្លែង ។ គ្រោះ​ថ្នាក់ចរាចរណ៏​កើត​ឡើង​១៦៨លើក មនុស្សស្លាប់ ចំនួន៨១នាក់ ស្រី២៣នាក់ របួសធ្ងន់១៥៧នាក់ ស្រី៣៩នាក់ របួសស្រាល១០០នាក់ ស្រី៣៣នាក់។

លោក អ៊ី ឡុង អភិបាលរង ខេត្ត​បាន​មតិស្វាគមន៏ និងកោតសរសើរ ចំពោះ​កម្លាំង នគរបាលជាតិ ខេត្ត​បន្ទាយ​មានជ័យ ដែល​បាន​បំរើ ប្រជាពលរដ្ឋ និង ប្រទេសជាតិបានល្អ ។ទន្ទឹម​និង អនុវត្តន៏គឺត្រូវ ពង្រឹងឱ្យបានល្អ បន្ថែមទៀត  ដើម្បីចូលរួមការពារ​ភូមិ ឃុំ សង្កាត់ មាន​សុវត្តិភាព ដើម្បីឱ្យ​ប្រទេស ជាតិមានការរីក​ចម្រើន និង អភិវឌ្ឍន៏។

ក្នុងពិធីនោះដែរ គណះអធិបតី បាន​បំពាក់ឋានន្តរសក្តិ ឋានះវិរៈសេនីយ៍ទោ ចំនួន០៣ រូប ឋានះវិរៈសេនីយ៍ត្រីចំនួន១៨រូប អនុសេនីយ៍ឯក ចំនួន៤រូប និងបំពាក់​មេដាយមាស ចំនួន០៤រូប និង​មេដាយ សំរិទ្ធចំនួន១០រូប និង មេដាយប្រាក់ចំនួន១០រូប។​