ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

McLaren ថា​គ្មាន​ថ្ងៃ​ផលិត​រថយន្ត SUV នោះ​ទេ

4 ឆ្នាំ មុន

ក្រុមហ៊ុន Porsche គឺជា​ក្រុមហ៊ុន​រថយន្ត​លំដាប់​ខ្ពស់​ដំបូង​គេ​ដែល​ផលិត​រថយន្ត​ប្រភេទ SUV ប្រណីត​ ។ រថយន្ត SUV Cayenne គឺជា​ជោគជ័យ​ដ៏​ធំធេង​របស់…

ក្រុមហ៊ុន Porsche គឺជា​ក្រុមហ៊ុន​រថយន្ត​លំដាប់​ខ្ពស់​ដំបូង​គេ​ដែល​ផលិត​រថយន្ត​ប្រភេទ SUV ប្រណីត​ ។ រថយន្ត SUV Cayenne គឺជា​ជោគជ័យ​ដ៏​ធំធេង​របស់ Porsche ដែល​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​នេះ​បន្ត​ផលិត​រថយន្ត​ស្ព័​រ​ជា​បន្តបន្ទាប់​និង​លឿន​ជាង​មុន​។ ចាប់តាំងពី​ពេល​នោះ ក្រុមហ៊ុន​ល្បី​ៗ​ផ្សេង​ៗ​ទៀត​បាន​ងាក​មក​គិត​គួរ​ខាង​ផ្នែក​រថយន្ត SUV ដែរ ដែល​មាន​ដូច​ជា Rolls Royce និង Lamborghini​។ តែ​សម្រាប់ McLaren បាន​ប្រកាស​ថា ខ្លួន​មិន​មាន​ចំណាប់អារម្មណ៍​ក្នុង​ការ​ផលិត​រថយន្ត SUV ឡើយ​។

និយាយ​ជាមួយនឹង​សារព័ត៌មាន Car Sales នាយក​ផ្នែក​រថយន្ត​ស្ព័​រ​របស់ McLaren លោក Darren Goddard បាន​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​កំពុង​តែ​មើល​គូប្រជែង​កំពុង​តែ​លក់​រថយន្ត SUV តែ​ក្រុមហ៊ុន​មើលឃើញ​ថា វា​គ្មាន​អ្វី​ឡូយ​សម្រាប់​រថយន្ត SUV នោះ​ទេ​។ ដូចនេះ​វា​គ្មាន​អ្វី​ដែល​ត្រូវ​ឱ្យ McLaren ចូល​ទៅ​ប្រឡូក​ក្នុង​វិស័យ​នេះ​ឡើយ​។

ក្រុមហ៊ុន​ផ្សេង​ទៀត​កំពុង​ស្វែងរក​ការ​លូតលាស់​និង​លំហូរ​សាច់ប្រាក់​បន្ថែម ប៉ុន្តែ​ជាក់ស្តែង​ក្រុមហ៊ុន McLaren មិន​មាន​បំណង​ចង់បាន​ដូចនេះ​ឡើយ ហើយ​ក៏​ចង់​ផលិត​រថយន្ត​ត្រឹមតែ​៦០០០​គ្រឿង ក្នុង​មួយ​ឆ្នាំ​ប៉ុណ្ណោះ​។

បើ​ទោះបីជា McLaren ចង់​ផលិត​រថយន្ត SUV ក៏​ដោយ គេ​នឹង​ត្រូវ​ផលិត​អ្វីមួយ​ដែល​ថ្មី​បំផុត ព្រោះថា​ក្រុមហ៊ុន Porsche, Bentley និង Lamborghini សុទ្ធតែ​ស្ថិត​នៅ​ក្រោម​ទម្រង់​តែ​មួយ​របស់​ក្រុមហ៊ុន​ធំ Volkswagen Group​។

ខណៈ​ពេល​ដែល​រថយន្ត​ម៉ាក Ferrari ដែល​ជា​យីហោ​មួយ​ផ្សេង​ទៀត បំ​ភាយ​ព័ត៌មាន​មក​ថា​នឹង​ផលិត​រថយន្ត SUV ក្រុមហ៊ុន McLaren កំពុង​តែ​តាមដាន​មើល​លទ្ធផល​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​លក់​របស់ McLaren មានការ​កើនឡើង​៤៣.៩% នៅ​ឆ្នាំ​២០១៨ ជាមួយនឹង​រថយន្ត​ចំនួន​៤៨០៦​គ្រឿង ត្រូវ​បាន​លក់​៕

ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ