ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

4Runner ឆ្នាំ​២០២០ លេងសើច​មិន​បាន​ទេ

4 ឆ្នាំ មុន

រថយន្ត 4Runner ជា​ប្រភេទ​រថយន្ត​ដែល​មាន​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​ម៉ូ​ដែល​ជំនាន់​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​លក់​តាំងពី​ឆ្នាំ ២០១០ ហើយ​មានការ​អាប់​ដេ​ត​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។ វា​សព្វថ្ងៃ​ក៏​កំពុង​ជួប​ប្រទះ​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​ពី គូប្រជែង​ថ្មី​ៗ ដូច​ជា​រថយន្ត Jeep…

រថយន្ត 4Runner ជា​ប្រភេទ​រថយន្ត​ដែល​មាន​សមត្ថភាព​ខ្ពស់ ប៉ុន្តែ​ម៉ូ​ដែល​ជំនាន់​បច្ចុប្បន្ន​ត្រូវ​បាន​ដាក់​លក់​តាំងពី​ឆ្នាំ ២០១០ ហើយ​មានការ​អាប់​ដេ​ត​តែ​បន្តិចបន្តួច​តែ​ប៉ុណ្ណោះ​។ វា​សព្វថ្ងៃ​ក៏​កំពុង​ជួប​ប្រទះ​នឹង​ការ​ប្រកួតប្រជែង​ខ្លាំង​ពី គូប្រជែង​ថ្មី​ៗ ដូច​ជា​រថយន្ត Jeep Wrangler Unlimited និង Gladiator ជាដើម តែ​សម្រាប់​ម៉ូ​ដែល​ឆ្នាំ​២០២០ Toyota បាន​ធ្វើការ​កែទម្រង់​ច្រើន​ទៅ​លើ​ម៉ូ​ដែល​មុន​ៗ ។

ឥឡូវនេះ Toyota Safety Sense P (TSS-P) មាន​លក្ខណៈ​ស្តង់ដារ​នៅ​គ្រប់​កំរិត​ទាំងអស់ ដោយ​បន្ថែម​លើ​ការ​ជួយ​ដល់​អ្នកបើកបរ រួម​ទាំង​ប្រព័ន្ធ​ការពារ​ប៉ះទង្គិច​ទៅ​នឹង​អ្នក​ថ្មើរជើង ប្រព័ន្ធ​រក្សា​ឱ្យ​នៅ​ក្នុង​គន្លង ប្រព័ន្ធ​ប្រាប់​ឱ្យ​ដឹង​ពេល​រេរ​ចង្កូត ប្រព័ន្ធ​ភ្លើង​អូ​តូ​ម៉ា​ទិច និង បច្ចេកវិទ្យា Dynamic Radar Cruise Control​។

វា​មាន​មក​ជាមួយ​នូវ អា​ក្រង់​ទំហំ​៨​អ៊ី​ញ ជាមួយនឹង​ប្រព័ន្ធ​សម្លេង​គុណភាព​ខ្ពស់​។ វា​ក៏​អាច​ប្រើប្រាស់​ជាមួយនឹង Apple CarPlay និង Android Auto ព្រមទាំង Amazon Alexa បាន​ផង​ដែរ​។ ការ​ដែល​គ្មាន Android Auto គឺជា​អ្វី​ដែល​ខ្វះ​នៅ​ក្នុង​រថយន្ត Toyota មុន​ៗ តែ​ពេល​នេះ គេ​បាន​ផ្តោត​ទៅ​លើ​វា​ហើយ ។ សម្រាប់​កៅអី​ខាងក្រោយ​ពេល​នេះ មាន​ហ្វ្រី​ភ្លើង​សម្រាប់​សាក​ថ្ម​ទូរស័ព្ទ​ចំនួន​២​។

លើស​ពី​នេះ​ទៀត សម្រាប់​រថយន្ត 4Runner TRD Pro, SR5 Premium និង TRD Off-Road Premium ទទួល​បាន​កូនសោ​ឆ្លាត​វៃ​ស្តង់ដារ​ជាមួយនឹង​ការ​ចុច​បញ្ឆេះ​រថយន្ត​។ គេ​ក៏​មាន​ម៉ូ​ដែល​ខ្ពស់​ហៅ​ថា Nightshade Special Edition ដែល​មាន​ជម្រើស​ពណ៌​ពិសេស ជាមួយនឹង​យ៉ា​ន់​កង់​ពណ៌​ខ្មៅ​ទំហំ​២០​អ៊ី​ញ និង អ្វី​ៗ​នៅ​ខាងក្រៅ​ខ្មៅ​ទាំងអស់ ៕
ប្រភព ៖ carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ