ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! ក្រៅពី​ញុ​ាំ​ស្ករ រឿង​ទាំងនេះ​ក៏​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ឡើង​ខ្ពស់​ដែរ… ប្រយ័ត្ន!

4 ឆ្នាំ មុន

មិន​ថា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះនោះ​ទេ ការ​រក្សា​បាន​នូវ​កម្រិត​ជាតិ​ស្ករ​ត្រឹមត្រូវ​ក្នុង​ឈាម​គឺ​ចាំបាច់​បំផុត​។ ហើយ​ក្រៅពី​ទទួលទាន​ជាតិ​ស្ករ​ច្រើន​ក៏​នៅ​មាន​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ជះ​ឥទ្ធិពល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​គួរ​ឱ្យ​កត់សម្គាល់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ដែល​គួរ​ចៀសវាង​ដើម្បី​ទប់ស្កាត់​បញ្ហា​ជាតិ​ស្ករ​កើនឡើង​ខ្ពស់ ៖ ១. ភាព​តានតឹង​ក្នុង​អារម្មណ៍…

មិន​ថា​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះនោះ​ទេ ការ​រក្សា​បាន​នូវ​កម្រិត​ជាតិ​ស្ករ​ត្រឹមត្រូវ​ក្នុង​ឈាម​គឺ​ចាំបាច់​បំផុត​។ ហើយ​ក្រៅពី​ទទួលទាន​ជាតិ​ស្ករ​ច្រើន​ក៏​នៅ​មាន​សកម្មភាព​មួយ​ចំនួន​ទៀត​ដែល​ជះ​ឥទ្ធិពល​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម​គួរ​ឱ្យ​កត់សម្គាល់​។ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ទម្លាប់​ដែល​គួរ​ចៀសវាង​ដើម្បី​ទប់ស្កាត់​បញ្ហា​ជាតិ​ស្ករ​កើនឡើង​ខ្ពស់ ៖

១. ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស ៖ យោង​តាម​អ្នកជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​បានឱ្យ​ដឹង​ថា ភាព​តានតឹង​ក្នុង​អារម្មណ៍​ខ្លាំង​ពេក​ក៏​ជា​អ្វី​ដែល​បង្ក​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​ផង​ដែរ​។ នោះ​ក៏​ព្រោះតែ​ភាព​ស្ត្រេ​ស​បង្កើន​ចំណង់​អាហារ​ដែល​ធ្វើ​ឱ្យ​អ្នក​ឃ្លាន​ផ្អែម​។

២. គេង​មិន​គ្រប់ ៖ ការ​គេង​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​គឺ​ល្អ​ណាស់​សម្រាប់​សុខភាព​រាង​កាយ​ទាំងមូល រួម​ទាំង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។ នោះ​ក៏​ព្រោះតែ​ការ​គេង​មិន​គ្រប់​ជះ​ឥទ្ធិពល​ដល់​រាង​កាយ​ក្នុង​ការ​ប្រើប្រាស់​បំ​លែង​ជាតិ​ស្ករ ហើយ​លទ្ធផល​ចុង​ក្រោយ​ជាតិ​ស្ករ​ដែល​លើស​នឹង​ត្រូវ​ប្រមូលផ្ដុំ​ក្នុង​ឈាម​។

៣. ជាតិ​ផ្អែម​សិប្បនិម្មិត ៖ ប្រសិនបើ​អ្នក​គិត​ថា​ការ​ចៀសវាង​ទទួលទាន​ស្ករ​ធម្មតា​ជំនួស​ដោយ​ជាតិ​ផ្អែម​សិប្បនិម្មិត​វិញ​គឺ​មិន​ប៉ះពាល់​ដល់​ជាតិ​ស្ករ​ក្នុង​ឈាម ចូរ​គិត​ម្ដងទៀត​។ តាម​ពិត​ទៅ​ជាតិ​ផ្អែម​សិប្បនិម្មិត​អាច​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​គួរ​ឱ្យ​កត់សម្គាល់​។ នោះ​ក៏​ព្រោះតែ​ជាតិ​ផ្អែម​សិប្បនិម្មិត​ជះ​ឥទ្ធិពល​លើ​សុខភាព​ពោះវៀន​ដែល​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​។

៤. កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ ៖ ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​កង្វះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ក៏​ជា​កត្តា​ចម្បង​មួយ​នៃ​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើង​ខ្ពស់​។ ដូច្នេះ​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម ឬ​កំពុង​ប្រឈម​មុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​ចូរ​ព្យាយាម​ទទួលទាន​ទឹក​ឱ្យ​បាន​ប្រហែល ២ លី​ត្រ​ក្នុង​មួយ​ថ្ងៃ​។

៥. កង្វះ​លំ​ហាត់ប្រាណ ៖ ការ​មិន​ធ្វើ​សកម្មភាព​រាង​កាយ​អ្វី​សោះ​ក៏​បង្កើន​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ផង​ដែរ​។ ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​ធ្វើ​លំ​ហាត់ប្រាណ​អាច​ផ្ដល់​នូវ​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​ជា​ច្រើន​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម រួម​បញ្ចូល​ទាំង​ជួយ​បញ្ចុះ​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម និង​ស្ត្រេ​ស?

យោង​តាម មជ្ឈមណ្ឌល​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​ដ៏​សំខាន់​បំផុត​មួយ​នៅ​លើ​ពិភព​លោក NIH បាន​ណែនាំ​ឱ្យធ្វើ​លំ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់ ១៥០ នាទី​រាល់​ស​ប្តា​ហ៍​។ ហើយ​ចំពោះ​អ្នកជំងឺ​ទឹកនោមផ្អែម​ត្រូវ​ហាត់ប្រាណ​ជា​ប្រចាំ​មិន​គួរ​ផ្អាក ឬ​រំលង​លើស​ពី ២ ថ្ងៃ​ជាប់​គ្នា​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ