ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រាយ​កម្លាំង​ជាង​២​ពាន់​នាក់​រក្សា​សន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់​ផែនការ​បន្ថែម​ជុំវិញ​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ពោល គឺ​ការ​ទប់ស្កាត់​អោយ​បាន​នូវ​បទល្មើស​ផ្សេង​ក្នុង​ឱកាស​បុណ្យ​នេះ ដើម្បី​បង្ក​ភាព​កក់ក្តៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​វត្ត​អារាម​នានា និង​ទៅ​ស្រុក​កំណើត ។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​ដាក់​ផែនការ​បន្ថែម​ជុំវិញ​ការ​រៀបចំ​សណ្តាប់ធ្នាប់ និង​កិច្ច​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ពោល គឺ​ការ​ទប់ស្កាត់​អោយ​បាន​នូវ​បទល្មើស​ផ្សេង​ក្នុង​ឱកាស​បុណ្យ​នេះ ដើម្បី​បង្ក​ភាព​កក់ក្តៅ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​វត្ត​អារាម​នានា និង​ទៅ​ស្រុក​កំណើត ។

កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃ​ទី​១៨ កញ្ញា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ធ្វើ​ឡើងជា​រៀង​រាល់​ខែ ដើម្បី​ពង្រឹង​សន្តិសុខ​ការ​រៀបចំ​សណ្ដាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ល្អ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

ដោយឡែក​សម្រាប់​ខែ​នេះ គឺជា​ខែ​ដែល​បងប្អូន​ប្រជាពលរដ្ឋ​បាន និង​កំពុង​ប្រារព្ធ​នូវ​ពិធី​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ដូច្នេះ​ទេ​កងកម្លាំងប្រដាប់អាវុធ​ទាំង​២​ភេទ អាជ្ញាធរ​ដែនដី កម្លាំង​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​ពង្រឹង​បន្ថែម​នូវ​កិច្ច​ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ប្រជាពលរដ្ឋ​ត្រូវធ្វើ​ដំណើរ​ទៅ​វត្ត​អារាម​ក៏​ដូច​ជា ចាក​ចេញពីផ្ទះ​ទៅ​កាន់​បណ្ដា​ខេត្ត​នានា និង​ចាក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ស្រុក​កំណើត​របស់​ពួក​គាត់ ។ ដូច្នេះ​យើង​ត្រូវ​ការពារ​ភូមិឋាន​លំនៅ​ឋាន​របស់​ពួក​គាត់ ពិសេស​លើ​បទល្មើស​ចោល​កម្ម លួច ឆក់ ប្លន់​ជាដើម ។

លោក​អភិបាល បាន​បញ្ជាក់​ថា កន្លង​មកនេះ​ឃើញ​ថា ការ​អនុវត្ត​ការងារ ពិសេស​ការ​ទប់ស្កាត់​នូវ​បទល្មើស​ផ្សេង​ៗ ឃើញ​ថា មាន​លក្ខណៈ​ល្អ​ប្រសើរ​ហើយ តែ​យើង​មិន​ត្រូវ​បន្ធូ​ដៃ​ទេ គឺ​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ។ លោក ស ថេ​ត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​៤​ខែ​នេះ បទល្មើស​ព្រហ្មទណ្ឌ​បាន​កើតឡើង​ចំនួន​៦៨​លើក លើ​៦៩​លើក មាន​ន័យ​ថា បាន​ថយ​ចុះ​មួយ​លើក យើង​បង្ក្រាប​បាន​៦៤​ករណី ហើយ​បទល្មើស​ដែល​យើង​ផ្ដោត​សំខាន់​នោះ គឺ​បទល្មើស​លួច ឆក់ ប្លន់ ពិសេស​បទល្មើស​វាយ​យក​ម៉ូតូ​ដែល​តែងតែ​កើត​មាន​ឡើង​នៅ​តាម​មូលដ្ឋាន​ខណ្ឌ​ចំនួន​៣ ខ្លាំងក្លា​ជាងគេ​នោះ ។

លោក​បញ្ជាក់​ថា នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​យើង​បាន​ដាក់​កម្លាំង​សមត្ថកិច្ច​ប៉ូលិស​រហូត​ដល់​២៣៥១​នាក់ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​តាម​វត្ត​អារាម​ចំនួន​១៤៩​វត្ត និង​នៅ​កន្លែង​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​យ៉ាងណា​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ដែល​ពួក​គាត់​ត្រូវធ្វើ​ដំណើរ​ទៅ​វត្ត​អារាម ដើម្បី​ធ្វើបុណ្យ ក៏​ដូច​ជា​ពលរដ្ឋ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅ​តាម​ស្រុក​កំណើត ។ ដោយឡែក​ការ​សម្រួល​ចរាចរណ៍​ផ្លូវគោក​ក៏​យើង​បាន និង​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​ផង​ដែរ បើ​ទោះបី​នៅ​ពេល​មេឃ​កំពុង​ភ្លៀង​ធ្លាក់ ពេល​យប់​ថ្ងៃ​យ៉ាងណា​ក៏​ដោយ​ក៏​កម្លាំង​សមត្ថកិច្ច​របស់​យើង​នៅ​តែ​ឈរជើង​នៅ​តាម​គោលដៅ​របស់​ខ្លួន ដើម្បី​ស​ម្រូ​ល​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ។

ក្នុង​កិច្ចប្រជុំ​នោះ​បញ្ហា​គ្រោះ​អគ្គិភ័យ​ក៏​ដូច​ជា បញ្ហា​គ្រឿងញៀន​ក៏​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ ដើម្បី​មាន​វិធានការ​យ៉ាងណា​បង្ការ និង​ទប់ស្កាត់​កុំ​ឲ្យ​កើតឡើង នូវ​គ្រោះ​អគ្គិភ័យ ខណៈ​ដែល​គ្រោះ​មហន្តរាយ​នេះ​នៅ​តែ​កើត​មាន ។ ចំណែក​បញ្ហា​គ្រឿងញៀន គឺជា​បញ្ហា​ប្រឈម​មួយ​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ក៏​ដូច​ជា សមត្ថកិច្ច​ទាំងអស់​ត្រូវ​រួម​សហការ​គ្នា ដើម្បី​ទប់ស្កាត់​ពិសេស​អនុវត្ត​អោយ​បាន​ទៅ​តាម​ការ​ណែនាំ​របស់​សម្តេច​ក្រឡោ​ហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គឺ​ត្រូវធ្វើ​យ៉ាងណា​លុប​បំបាត់​ឲ្យ​អស់​នូវ​គ្រឿងញៀន​នៅ​តាម​បណ្តា​ក្លិប​កម្សាន្ត​ផ្សេង​ៗ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ