ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រវល់​ទៅ​ធ្វើម្ហូប​ការ​ ទុស្សេ​ខ្សែ​ភ្លើង​ឆេះ​ផ្ទះ​៣ខ្នង​ម៉ដ្ឋ

11 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​ ៖ ផ្ទះ​ចំនួន​៣​ខ្នង​នៅ​ភូមិ​ក្រូច​ឆ្មារ ឃុំ​លាច​ ស្រុក​ភ្នំក្រវាញ ត្រូវ​អគ្គិ​ភ័យ​លេប​ត្របាក់​អស់​ទាំង​ស្រុង​សល់​តែ​ផេះផង់​ កាល​ពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ មីនា ២០១៤ ដែល​ជំហា​ន​ដំបូង​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​ថា បណ្តាល​មក​ពី​ទុស្សេ​ខ្សែ​ភ្លើង​ ខណៈ​ពេល​ម្ចាស់​ផ្ទះ​កើតហេតុមិន​នៅ​រវល់​ទៅ​ធ្វើ​ម្ហូប​ការ​នៅ​ឯចុង​ភូមិ​។

លោក​វរ​សេនីយ៍​ត្រី វង សាវេត អធិការ​នគរ​បាល​ស្រុក​ភ្នំ​ក្រវាញ​បាន​ឱ្យ​ដឹង​ថា ផ្ទះ​ទីមួយ​ថ្ម​ក្រោម​ឈើ​លើ​(នៅ​កណ្តាល​គេ) ក្រាល​ក្តារ​ ជញ្ជាំង​ក្តារ ប្រក់​ក្បឿង​ ម្ចាស់​ផ្ទះ​ឈ្មោះ​សយ ហាង ហៅ​គក់​ ជា​ចុង​ភៅ​ធ្វើ​ម្ហូប​ការ​។ ផ្ទះ​ទី​២​ ថ្ម​ក្រោម​ឈើ​លើ​ដូច​គ្នា​(នៅ​ខាង​ត្បូង) ក្រាល​ក្តារ ជញ្ជាំង​ក្តារ​ ប្រក់​ក្បឿង​ ម្ចាស់​ផ្ទះ​ឈ្មោះ​ព្រំ ឆោម​វិបុល​ ជា​មន្ត្រី​នគរ​បាល​ខេត្ត​ពោធិ៍​សាត់​ និង​ផ្ទះ​ទី​៣(នៅ​ខាង​ជើង​) ធ្វើ​អំពី​ឈើ​ប្រក់​ស័ង្កសី​ម្ចាស់​ផ្ទះ​ឈ្មោះ​យ៉ែម មុន្នី​ ជា​ប្រជា​ពលរដ្ឋ​រស់​នៅ​ភូមិ​ក្រូច​ឆ្មារ​។

បើ​តាម​ការ​ស្រាវ​ជ្រាវ​អគ្គិ​ភ័យ​នេះ​ចាប់​ផ្តើម​ឆេះ​ចេញ​ពី​ផ្ទះ​ចុង​ភៅ​ម្ហូបការ​ដែល​នៅ​កណ្តាល​គេ​ ខណៈ​ម្ចាស់​មិន​នៅ​ផ្ទះ​រវល់​ទៅ​ធ្វើ​ចុង​ភៅ​ម្ហូប​ការ​គេ​នៅ​ចុង​ភូមិ​ បន្ទាប់​មក​ទើប​រាល​ទៅ​ឆេះ​ផ្ទះ​២ដែល​នៅ​ជាប់​ជញ្ជាំង​ខាង​ត្បូង និង​ខាង​ជើង​ទៀត។ ពេល​នោះ​អ្នក​ជិត​ខាង​បាន​នាំ​គ្នា​ជួយដង​ទឹក​ពន្លត់ និង​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ចបញ្ជូន​រថ​យន្ត​ពន្លត់​អគ្គិ​ភ័យ​របស់ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​​ចំនួន​២​គ្រឿងមក​ជួយ​អន្តរា​គមន៍​ដោយ​ប្រើ​ប្រាស់​ទឹក​អស់​៦ស៊ី​ទែន​ ព្រម​ទាំង​មាន​រថ​យន្ត​ដឹក​ទឹក​លក់​ឯក​ជន​មួយចំនួន​ទៀត​ទើប​ភ្លើង​រលត់​ទាំងស្រុង​ មិន​រាល​ដាល​ដល់​ផ្ទះ​ជិត​ខាង​បន្ត​ទៀត​។

ពាក់​ព័ន្ធ​នឹង​គ្រោះ​អគ្គិ​ភ័យ​នេះ​ផ្ទះ​ចុង​ភៅ​ធ្វើ​ម្ហូប​ការ​មិន​បាន​យក​ទ្រព្យ​សម្បត្តិ​ចេញ​ទាន់​ទេ គឺ​ឆេះ​អស់​តែ​ម្តង ចំណែក​២​ផ្ទះ​ទៀត​យក​អីវ៉ាន់​បាន​មួយ​ចំនួន​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព