ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់លើ​កំណាត់ផ្លូវជាតិ ស្លា.ប់​បុរសម្នាក់​

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​គោ​យន្ត​ក​ន្រៃ្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​បុរស​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២…

ខេត្តកំពង់ធំ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​គោ​យន្ត​ក​ន្រៃ្ត​បុក​ជាមួយ​ម៉ូតូ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឲ្យ​បុរស​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៩ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦២ ចន្លោះ​គីឡូម៉ែត្រ​លេខ​៥-៦ ភូមិ​វ​ល្លិ៍​យាវ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ កូប ម៉ា​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​អាជីវករ រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​C125 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពង់ចាម ១Q-៣៩០១ ។ ចំណែក​គោ​យន្ត​កន្ត្រៃ​មួយ​គ្រឿង ពណ៌​ស្លា​ទុំ មាន​សណ្ដោង​រ៉ឺ​ម៉ក អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ហេតុការណ៍​ខាងលើ​បង្ក​ឡើង​ដោយ​គោ​យន្ត​កន្ត្រៃ​បើកបរ​វ៉ា​ជែង ហើយ​បាន​រេ​ចង្កូត​ទៅ​បុក​ម៉ូតូ​ដែល​កំពុង​បើកបរ​ក្នុង​គន្លង​ផ្លូវ​ផ្ទុយ​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់ ក្រោយមក​ក៏​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​កំពង់ធំ ។ បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​គោ​យន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ ទាំង​គោ​យន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ ដើម្បី​ស្រាវជ្រាវ​រក​អ្នកបើកបរ​គោ​យន្ត​មក​ដោះស្រាយ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ