ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​​ដោះ​ស្រាយវិ​វាទ​​ដី​ឡពា​ងរប​ស់គណៈ​កម្មកា​រចម្រុះ​​​ទទួល​បរាជ័យ ​​ខ​ណៈ​មាន​អ្នក​នៅពី​ក្រោយ​ខ្នង​(មាន​វីដេអូ​ឃ្លីប)​​

11 ឆ្នាំ មុន

​ខេត្ត​កំពង់​ឆ្នាំង ៖ យោង​សេច​ក្តីស​ម្រេច​របស់​លោកអ​ភិបា​លខេត្ត​​កំពង់ឆ្នាំង​​លេខ​៤៨​ សស​រ ចុះ​​ថ្ងៃទី០៣ មី​​នា ​​គណៈ​​កម្ម​កា​រ​ចម្រុះ​មា​ន​​​​សមាស​ភាព​១៥រូប​​​​​ដឹក​នាំ​ដោយ​លោក​ស្រី ​ដោក ​​សុទ្ឋា អភិ​បាល​រង​ខេត្ត​ ​​កាល​ពីព្រឹក​ថ្ងៃទី២៧ មី​​នា ​​បាន​អញ្ជើញ​ទៅ​ដោះ​ស្រា​យវិវាទ​ដីធ្លី ​​រវាង​ប្រជា​ពលរដ្ឋ​៥២​គ្រួសារ​នៅ​​ភូមិ​​ឡ​ពាង​ ​ឃុំ​តា​ជេ​ស​ ​ស្រុក​កំពង់​ត្រ​ឡា​ច ជាមួ​យក្រុម​ហ៊ុនខេ​ឌី​ស៊ី ​នៅសា​​លា​ឃុំតា​ជេស​​ ក្នុង​គោលបំ​ណ​ងបញ្ច​ប់វិវាទ​

​ខេត្ត​កំពង់​ឆ្នាំង ៖ យោង​សេច​ក្តីស​ម្រេច​របស់​លោកអ​ភិបា​លខេត្ត​​កំពង់ឆ្នាំង​​លេខ​៤៨​ សស​រ ចុះ​​ថ្ងៃទី០៣ មី​​នា ​​គណៈ​​កម្ម​កា​រ​ចម្រុះ​មា​ន​​​​សមាស​ភាព​១៥រូប​​​​​ដឹក​នាំ​ដោយ​លោក​ស្រី ​ដោក ​​សុទ្ឋា អភិ​បាល​រង​ខេត្ត​ ​​កាល​ពីព្រឹក​ថ្ងៃទី២៧ មី​​នា ​​បាន​អញ្ជើញ​ទៅ​ដោះ​ស្រា​យវិវាទ​ដីធ្លី ​​រវាង​ប្រជា​ពលរដ្ឋ​៥២​គ្រួសារ​នៅ​​ភូមិ​​ឡ​ពាង​ ​ឃុំ​តា​ជេ​ស​ ​ស្រុក​កំពង់​ត្រ​ឡា​ច ជាមួ​យក្រុម​ហ៊ុនខេ​ឌី​ស៊ី ​នៅសា​​លា​ឃុំតា​ជេស​​ ក្នុង​គោលបំ​ណ​ងបញ្ច​ប់វិវាទ​ ដែល​កើតមា​នជា​យូរឆ្នាំ ​​​តាម​គោល​ន​យោ​បាយ​ឈ្នះៗ​​​​ទាំង​អស់​គ្នា​។

ប្រការ​ដែលគួ​រឱ្យ​​សោក​ស្តាយ ​​តាម​គោល​ការណ៏​របស់​​​គណៈ​កម្មការ​​ដោះ​ស្រាយ​វិវាទ​​​គឺ​មានរ​យៈពេល​​​២ថ្ងៃ​ ប៉ុន្តែ​​​​កិច្ច​ពិភា​ក្សា​​​​បាន​តែ​មួយ​ព្រឹ​ក ​​ស្រាប់​តែប្រជា​ពលរដ្ឋ​នាំគ្នា​ស្ទុះ​ងើប​ចេញពី​ពិធី​​​ប្រជុំមិ​នព្រម​ស្តាប់​ការ​បក​ស្រាយ​ រ​ប​ស់​គណៈ​កម្ម​ការ​​​ ​ដែលប​ញ្ហា​នេះ​​ធ្វើ​ឱ្យ​ការ​ដោះ​ស្រាយ​ហាក់​មិន​ទទួលល​ទ្ឋផល។ ​​ទោះ​យ៉ាង​នេះក្តីក៏​គណៈ​កម្មការ​បន្តកា​រងាររប​ស់ខ្លួ​នរហូតចប់​ចុងច​​ប់ដើម​តាមការ​គ្រោងទុក។​​

តាម​ការ​គ្រោង​ទុក​ កិ​ច្ចពិភាក្សាមា​នរយៈ​ពេល​២ថ្ងៃ គឺ​​​​ថ្ងៃ​ទី២៧ មី​​នា​ ដោយ​​តម្រូវ​​ឱ្យ​​​​ប្រជាព​លរដ្ឋ៣​២គ្រួសា​រ ( ព្រឹក១​២គ្រួសារ​ និង​​​​រសៀ​ល២​០​គ្រួសា​រ) ​​​​និង​ព្រឹក​​ថ្ងៃទី​២៨ ​​២០គ្រួ​សារ​ទៀត ​ដើម្បីឱ្យ​​ពួក​គាត់​ធ្វើកា​របក​ស្រា​យ បង្ហាញ​ភស្តុ​​តា​ង​​​និង​សា​ក្សី ដែ​លបាន​បញ្ជា​ក់ថា​ ​ពួ​កគា​ត់ពិ​តជាមា​នដី​ទំនាស់​​ ក្នុង​ភូមិ​ឡ​ពាង​ពិត​ប្រាក​ដមែន​ ​។ ​ប៉ុន្តែកា​របក​ស្រា​យបំភ្លឺរ​បស់ពួកគា​ត់បា​នត្រឹ​ម១២នា​ក់ (​​អវត្តមា​នម្នា​​ក់) តាម​ការ​គ្រោង​ទុក គឺ​នៅម៉ោ​ង១២ថ្ងៃត្រង់ ដល់​វេន​មេធា​វី​​​របស់​ក្រុម​ហ៊ុន​ជា​អ្នក​បំភ្លឺ​វិញ​ម្តង​ ​ស្រាប់តែ​មេ​ធាវី​​ទើប​បំភ្លឺ​​បាន​ត្រឹម​២គ្រួសា​រ​ប្រជាព​លរ​ដ្ឋទាំង​​នោះ បាន​ស្ទុះងើប​ចេញហើ​យ​បានស្រែក​ឡូឡា​​ មិន​ស្តាប់​​ និង​មិន​​គោរព​​លក្ខន្តិករ​បស់គ​ណៈ​កម្ម​​ការ​​ឡើយ​ ​​។ ​​​ទង្វើបែប​នេះត្រូវ​​បានគេ​​មើ​​​ល​ឃើញ​ថា​ មានអ្ន​កនៅពី​ក្រោយ​ខ្នង​​ពិ​​សេស ​បុរស​ឈ្មោះ ​រាជ​ សេម៉ា​​ ដែល​ជាមេ​ដឹកនាំការតវ៉ា ។

ព័ត៌មានលម្អិត​នឹង​មាន​ផ្សាយ​ជូន​នៅលើ​ទំព័រ​កាសែត​កោះ​សន្តិភាព​​