ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លាស់ប្តូរ​ប្រធានមន្ទីររៀបចំ​ដែនដី ​នគរូបនីយកម្ម​ និងសំណង់ ​ខេត្តព្រះសីហនុ

11 ឆ្នាំ មុន

ខេត្តព្រះសីហនុ​ ៖ នៅសាលប្រជុំ​សាលាខេត្តព្រះសីហនុ ​​នាព្រឹកថ្ងៃទី២៨ ​មីនា ​២០១៤ ​មានរៀបចំពិធី​ផ្លាស់ប្តូរ​និងឡើងកាន់តំណែង​ប្រធានមន្ទីររៀបចំដែនដី ​នគរូបនីយកម្មនិ​ងសំណង់​ ក្រោមអធិបតីភាព លោក ឆាន់ សាផាន​ រដ្ឋលេខាធិការ​ក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម​និងសំណង់ ​តំណាងដ៏ខ្ពង់ខ្ពស់ ​លោក អ៊ឹម ឈុនលឹម​ ទេសរដ្ឋមន្រ្តី​ និងជារដ្ឋមន្រ្តី​ក្រសួងរៀបចំដែនដី ​នគរូបនីយកម្ម និងសំណង់ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បានបញ្ជាក់ឲ្យដឹងទៀតថា​ ក្នុងពិធីនេះដែរក៏មានការ​ចូលរួមពីថ្នាក់ដឹកនំា​ក្រសួងរៀបចំដែនដី ​នគរូបនីយកម្មនិងសំណង់ ​និងមន្រ្តីរាជការ​ក្រោមឱវាទ​ខេត្តព្រះសីហនុ​ជាច្រើន​រូបទៀត ។

សេចក្តីរាយការណ៏បានបន្តថា ​ក្នុងពិធីនេះ ​លោក ហ៊ុន ភី អតីតអនុប្រធានមន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្មនិងសំណង់ ​ត្រូវបានតែងតំាង​ជា​ប្រធានមន្ទីររៀបចំដែនដី​ នគរូបនីយកម្ម​និង​សំណង់ ​ជំនួសលោក សូ សុខ ​អតីតប្រធាន​មន្ទីររៀបចំដែនដី ​នគរូបនីយកម្ម​និងសំណង់​ខេត្តព្រះសីហនុ​ ដែលត្រូវបានផ្លាស់ទៅកាន់​តំណែង​ជាអនុប្រធាន​នាយកដ្ឋាន​នៃអគ្គនាយកដ្ឋាន​សំណង់ ៕