Man Utd ដើរ​មើល​កីឡាករ​១៥០០០​នាក់​សម្រេច​យក​តែ​៣​នាក់​នេះ


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្រុម MANCHESTER UNITED ដើរ​រក​មើល​កីឡាករ​ដល់​ទៅ​១៥០០០​នាក់ មុន​ពេល​សម្រេចចិត្ត​យក​៣​នាក់​ជា​ផ្លូវការ​។ បន្ទាប់​ពី​ខកខាន​ទទួល​បាន​សិទ្ធិ​ជម្រុះ​ក្នុង​ក្របខ័ណ្ឌ Champions League លោក Ole Gunnar Solskjaer បាន​ចំណាយ​ប្រាក់ ១៤៥ លាន​ផោន ទៅ​លើ​កីឡាករ Harry Maguire, Aaron Wan-Bissaka និង Daniel James ។

ក្រុម​បិសាច​ក្រហម​បាន​ទទួល​ការ​ត្រួតពិនិត្យ​យ៉ាង​ល្អិតល្អន់​កាលពី​ខែមិថុនា ក្នុង​គោលបំណង​ស្វែងរក​ទេព​កោសល្យ​វ័យក្មេង​លំដាប់​ពិភពលោក ជុំវិញ​វិធីសាស្ត្រ​របស់​ក្លិប​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​។

យោង​តាម​លោក Andy Mitten របស់ FourFourTwo បាន​ធ្វើការ​ជាមួយ​អ្នកវិភាគ​ដើម្បី​ធ្វើការ​វាយតម្លៃ​បច្ចេកទេស​ផ្អែក​លើ​ទិន្នន័យ​។ United ប្រមូលផ្តុំ​របាយការណ៍​ពី​ការ​ប្រកួត​នានា​នៅ​ពាសពេញ​ពិភពលោក ខណៈ​ដែល​ពួក​គេ​រក្សា​អ្នកលេង​រហូត​ដល់ ១៥០០០​នាក់ ដែល​ភាគច្រើន​ជា​យុវជន​ដែល​លេចធ្លោ​។

នៅ​រដូវ​ស្លឹកឈើ​ជ្រុះ តួលេខ​នេះ​ត្រូវ​បាន​កាត់​បន្ថយ​ដល់ ៥០​ឈ្មោះ មុន​ពេល​ត្រូវ​បាន​កាត់​បន្ថយ​មក​ត្រឹម ១៥​នាក់​ប៉ុណ្ណោះ ដែល​បន្ទាប់​មក​នឹង​ត្រូវ​ជម្រុះ​បន្ត​ទៀត​។ លោក Solskjaer និង​គ្រូបង្វឹក​ជំនួយ​លោក Mike Phelan ត្រូវ​បាន​ពិគ្រោះ​យោបល់​ស្ទើរតែ​គ្រប់​ដំណាក់កាល ដើម្បី​ជ្រើសរើស​កីឡាករ​ឱ្យ​សាក​សម​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ