ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរទស្សន៍​ជា​តិ​កម្ពុជា​រៀបចំ​ទម្រង់​សិល្បៈ​បែបបុរាណ ដើម្បី​ឱកាស​ចូលឆ្នាំ​ខ្មែរ​ខាង​មុខ

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពីថ្ងៃទី២៦ មីនា កន្លងទៅ ​​ស្ថានីយ​ទូរទស្សន៍​ជាតិ​កម្ពុជា បានរៀប​ចំកម្មវិធី​សម្តែង​សិល្បៈ​ជាច្រើន​បែប ដើម្បីអប​អរកម្មវិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មីប្រពៃណី​ជាតិខ្មែរ នាពេល​ខាងមុខ​នេះ។កម្ម​វិធី​សម្តែង​សិល្បៈ​នោះ​សង្កេត​ឃើញ​ភាព​ច្រើន​ជាទម្រង់​សិល្បៈ​បែប​បុរាណ ពិសេស​ការ​សម្តែង​សិល្បៈ​បែប​ប្រជាប្រិយ​មួយ​ចំ​នួន ដើម្បី​ឲ្យសម​នឹង​កម្ម​វិធី​ចូល​ឆ្នាំថ្មី។

ដោយ​សារតែ​ឆ្នាំនេះ សមាគម​ទូរទស្សន៍​ជាតិ​បានប្រារព្ឋ​ពិធី​ថតសម្តែង​ចម្រៀង​បុណ្យ​ចូលឆ្នាំថ្មី​រួចរាល់​មកហើយ កាលពី​ពេលថ្មីៗ​នេះ នៅទី​តាំង​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្ទឹង​មាន​ជ័យ។នា​ពេលនេះ ទូរទស្សន៍​ជាតិបាន​រៀបចំ​កម្មវិធី​សិល្បៈ​ផ្ទាល់​ខ្លួន​ដាច់​ដោយ​ឡែកថ្មី​មួយទៀត ដោយ​សម្តែង​ជាសិល្បៈ​បុរាណ​ដូចជា​របាំត្រុដិ របាំក្ងោក និង​សិល្បៈ​ប្រជាប្រិយ​មួយចំនួន​ទៀត ជូនមហា​ជនទស្សនា​កម្សាន្ត​នាឱកាស​ចូលឆ្នាំ​ដែល​មកដល់​ក្នុងខែ​មេសា​ខាងមុន​នេះ ម្ល៉ោះ​ហើយ​សិល្បករ សិល្បការិនី ដែលមក​ចូលរួម​បង្ហាញ​វត្តមាន​សុទ្ឋសឹង​តែជា​អ្នក​ផ្នែក​បុរាណ និង​និស្សិតមក​ពីសាកល​​វិទ្យាល័យ​វិចិត្រសិល្បៈ​មក​សម្តែង ដោយមិន​មានវត្ត​មាន​សិល្បករ​ អ្នកចម្រៀង អ្នកសម្តែង​ល្បីឈ្មោះ​ណាមួយ​មកចូល​រួមនោះ​ឡើយ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព