ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ដៃគូ​ប្រកួតប្រជែង​អាច​ជួយ​អ្នក​ឱ្យ​ជោគជ័យ​បាន

4 ឆ្នាំ មុន

កីឡាករ​ជា​ច្រើន​រូប​គិត​ថា ការ​មាន​ដៃគូ​ប្រកួតប្រជែង​អាច​ជួយ​ឲ្យ​ខ្លួន​មាន​កម្លាំងចិត្ត​ក្នុង​ការ​ខិតខំ និង​ព្យាយាម ហើយ​វា​ជា​ដំបូន្មាន​មួយ​ដែល​សហគ្រិន​គួរតែ​ស្តាប់​តាម​ដែរ ។ ប៉ុន្តែ​មុន​នឹង​ដើរទៅ​ប្រកួតប្រជែង​ជាមួយនឹង​សហគ្រិន​ដទៃ​អ្នក​គួរ​យល់​ដឹង​ពី​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង ព្រោះតែ​មាន​ដៃគូ​ប្រកួតប្រជែង​ដែរ​ដូច​ជា ការ​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត និង​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​មុខ​នឹង​ហានិភ័យ​ផ្សេង​ៗ​ជាដើម ។…

កីឡាករ​ជា​ច្រើន​រូប​គិត​ថា ការ​មាន​ដៃគូ​ប្រកួតប្រជែង​អាច​ជួយ​ឲ្យ​ខ្លួន​មាន​កម្លាំងចិត្ត​ក្នុង​ការ​ខិតខំ និង​ព្យាយាម ហើយ​វា​ជា​ដំបូន្មាន​មួយ​ដែល​សហគ្រិន​គួរតែ​ស្តាប់​តាម​ដែរ ។ ប៉ុន្តែ​មុន​នឹង​ដើរទៅ​ប្រកួតប្រជែង​ជាមួយនឹង​សហគ្រិន​ដទៃ​អ្នក​គួរ​យល់​ដឹង​ពី​ផល​ប៉ះពាល់​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង ព្រោះតែ​មាន​ដៃគូ​ប្រកួតប្រជែង​ដែរ​ដូច​ជា ការ​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​ធ្វើការ​សម្រេចចិត្ត និង​ភាព​ក្លាហាន​ក្នុង​ការ​ប្រឈម​មុខ​នឹង​ហានិភ័យ​ផ្សេង​ៗ​ជាដើម ។ ដើម្បី​ចៀសវាង​ផល​ប៉ះពាល់​ទាំងនេះ​អ្នក​គួរតែ​អនុវត្ត​តាម​គន្លឹះ​ខាងក្រោម​នេះ ៖

១. បន្ត​គោរព​តាម​គោលការណ៍​ផ្ទាល់ខ្លួន​របស់​អ្នក ៖ ការ​ស្វែងរក​មនុស្ស​ម្នាក់ ដើម្បី​ប្រកួតប្រជែង​ជាមួយ គឺជា​វិធី​ល្អ​ដែល​ជួយ​ឲ្យ​អ្នក​បន្ត​ផ្តោត​ស្មារតី​លើ​គោលដៅ និង​ផ្តល់​ជា​កម្លាំងចិត្ត​ដល់​អ្នក ។ ប៉ុន្តែ​អ្វី​ដែល​អ្នក​គួរ​ជៀសវាង គឺ​ការ​លះបង់​រាល់​គោលការណ៍​ផ្ទាល់ខ្លួន​របស់​អ្នក ដើម្បី​យកឈ្នះ​ដៃគូ ។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ មាន​តែ​បង្ក​ការ​ប៉ះពាល់​ដល់​មុខមាត់ និង​ទំនាក់ទំនង​សំខាន់​ៗ​របស់​អ្នក​ប៉ុណ្ណោះ ។ ដើម្បី​ជៀសវាង​ករណី​នេះ​អ្នក​គួរតែ​ឧស្សាហ៍​ឈប់ និង​គិត​ពី​អ្វី​ដែល​សំខាន់​សម្រាប់​អ្នក ។ ការ​យកឈ្នះ​ដៃគូ​ប្រៀប​បានជា​អត្ថប្រយោជន៍​រយៈពេល​ខ្លី ប៉ុន្តែ​អ្វី​ដែល​អ្នក​បាត់បង់​អាច​នឹង​ប៉ះពាល់​ក្នុង​រយៈពេល​វែង ។

២. យក​ពេល​ទុក​គិត​តាម​សម្រួល ៖ មូលហេតុ​មួយ​ដែល​ការ​មាន​ដៃគូ​ប្រកួតប្រជែង​ជួយ​ដល់​អាជីវកម្ម ឬ​ក្រុមហ៊ុន​របស់​អ្នក គឺ​ព្រោះ​វា​បង្កើន​អារម្មណ៍​រំជើបរំជួល​ដែល​ជំរុញ​ឲ្យ​អ្នក​ចង់​ខិតខំ​បន្ថែម ។ ប៉ុន្តែ​ការ​ចង់​ឈ្នះ​នេះ​អាច​ប៉ះពាល់​ដល់​ភាព​ជោគជ័យ​របស់​អ្នក ជា​ពិសេស គឺ​វា​អាច​បង្ក​ឲ្យ​អ្នកធ្វើការ​សម្រេចចិត្ត​ទាន់ហន់​ជាដើម ដែល​បង្ក​ឲ្យ​អ្នក​ងាយ​នឹង​មាន​កំហុសឆ្គង​នានា ។ វិធី​ក្នុង​ការ​ចៀសវាង​វា គឺ​ការ​បង្កើត​ទម្លាប់​គិតពិចារណា​ឲ្យ​បាន​ច្រើន​ដូច​ជា ការ​គិត​ឲ្យ​គ្រប់​ជ្រុងជ្រោយ និង​គិត​ពី​ផល​ចំណេញ និង​ការ​ខាតបង់​ជាដើម ។

៣. ចៀសវាង​អ្វី​ដែល​មាន​ហានិភ័យ​ខ្ពស់ ៖ ការ​មាន​ដៃគូ​ប្រកួតប្រជែង​ពេល​ខ្លះ​ក៏​អាច​ជំរុញ​ឲ្យ​អ្នក​ហាន​ប្រឈម​នឹង​ហានិភ័យ​ខ្លាំង​ពេក​ដែរ ។ ដូច្នេះ ដើម្បី​ជៀសវាង​កំហុសឆ្គង​នេះ​អ្នក​គួរតែ​បន្ត​តាមដាន​អារម្មណ៍​របស់​អ្នក និង​មើល​ថា អារម្មណ៍​ទាំងនេះ​កំពុង​តែ​ប៉ះពាល់​ដល់​ការ​សម្រេចចិត្ត​របស់​អ្នក​ឬទេ ។

ការ​មាន​ដៃគូ​ប្រកួតប្រជែង គឺជា​វិធី​ល្អ​មួយ​ក្នុង​ការ​ជំរុញ​ទឹកចិត្ត​អ្នក ប្រសិនបើ​អ្នក​អាច​ជៀសវាង​ផល​ប៉ះពាល់​ដែល​ភ្ជាប់​មក​ជាមួយ​ដូច​ខាងលើ​នេះ ។ ដើម្បី​ទាញ​អត្ថប្រយោជន៍​ពី​ដៃគូ​ប្រកួតប្រជែង​របស់​អ្នក​វា​ពិតជា​សំខាន់​ណាស់ ក្នុង​ការ​បន្ត​គោរព​តាម​គោលការណ៍​ផ្ទាល់ខ្លួន បង្កើត​ទម្លាប់​គិត​ត្រិះ​រិះ​ពិចារណា និង​ចៀសវាង​សកម្មភាព​ដែល​មាន​ហានិភ័យ​ខ្ពស់​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ