ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​សាលា​អន្តរ​ជាតិ​អាមេរិកាំង​ហូម​នៅ​សុ្រក​ព្រៃ​កប្បាស​ និង​អង្គរ​បុរី​ដែល​កំពុង​​​គេច​ខ្លួន​បដិសេធ​ថា អត់​ឆបោក​ទេ គឺ​ក្ស័យ​ធន​បិទ​ទ្វារ​រត់

11 ឆ្នាំ មុន

ខេត្ត​តា​កែវ​ ៖ បន្ទាប់​ពី​ចេញ​ផ្សាយ​ព័ត៌​មាន​ស្តី​ពីការ​ឆបោក​របស់​នាយក​សាលា​អន្តរ​ជាតិ​អាមេរិកាំង​ហូម​​ប្រមូល​លុយ​​ពី​សិស្ស​បង់​ថ្លៃ​សិក្សា​រត់​គេច​ខ្លួន​បាត់​នោះ លោក​នាយក​សាលា​ឈ្មោះ​ជាវ ប៊ុន​ថន បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ទី​២៦ មីនា​នេះថា រូប​គេ​មិន​បាន​ឆបោក​ដូច​ពាក្យ​ចោទ​ប្រកាន់​ទេ ហើយ​ចំពោះ​ការ​បើក​សាលា​នៅ​ឃុំ​ព្រៃ​ល្វា​ ស្រុក​ព្រៃ​កប្បាស​នោះ​ សិស្ស​មាន​តែ​ជាង​២០០​នាក់​ មិន​ដូច​ការ​ចេញ​ផ្សាយ​ថា ជាង​៣០០​នាក់​ទេ

ខេត្ត​តា​កែវ​ ៖ បន្ទាប់​ពី​ចេញ​ផ្សាយ​ព័ត៌​មាន​ស្តី​ពីការ​ឆបោក​របស់​នាយក​សាលា​អន្តរ​ជាតិ​អាមេរិកាំង​ហូម​​ប្រមូល​លុយ​​ពី​សិស្ស​បង់​ថ្លៃ​សិក្សា​រត់​គេច​ខ្លួន​បាត់​នោះ លោក​នាយក​សាលា​ឈ្មោះ​ជាវ ប៊ុន​ថន បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​តាម​ទូរ​ស័ព្ទ​នៅ​ថ្ងៃ​ទី​២៦ មីនា​នេះថា រូប​គេ​មិន​បាន​ឆបោក​ដូច​ពាក្យ​ចោទ​ប្រកាន់​ទេ ហើយ​ចំពោះ​ការ​បើក​សាលា​នៅ​ឃុំ​ព្រៃ​ល្វា​ ស្រុក​ព្រៃ​កប្បាស​នោះ​ សិស្ស​មាន​តែ​ជាង​២០០​នាក់​ មិន​ដូច​ការ​ចេញ​ផ្សាយ​ថា ជាង​៣០០​នាក់​ទេ ហើយ​មិន​គួរ​ណា​សិស្ស និង​អាណា​ព្យាបាល​សិស្ស​ប្តឹង​រូប​គេ​ថា​ ឆបោក​ដែរ តាម​ពិត​គឺ​សាលា​ក្ស័យ​ធន ហើយ​មិន​ទាន់​បាន​ជូន​ដំណឹង​ដល់​សិស្ស និង​ប្រជា​ពលរដ្ឋ​ ​​នៅ​ថ្ងៃ​ណា​មួយ​គេ​នឹង​ចូល​ខ្លួន​មក​ដោះ​ស្រាយ​ដល់​កន្លែង​ប៉ូលិស​ស្រុក​ព្រៃ​កប្បាស​ រួច​នាំ​មេ​ធាវី​ការ​ពារ​ក្តី​មក​ជាមួយ​​​ទៀត​។

លោក​នាយ​ក​បាន​ប្រាប់​ទៀត​ថា ចំពោះ​សាខា​នៅ​ស្រុក​អង្គរ​បុរី​ជា​ក្រុម​ហ៊ុន​តែ​មួយ​ នៅ​ពេល​ក្ស័យ​ធន​នាយក​អត់​នៅ​ គ្រប់​អាជ្ញា​ធរ និង​សមត្ថ​កិច្ច​ទាំង​អស់​គ្មាន​សិទ្ធិ​ទាល់​តែ​សោះ​ក្នុង​ការ​បិទ​សាលា​របស់​គេ​ បើ​ហ៊ាន​បិទ​ គ្រប់​ការ​ខាត​បង់​ទាំង​អស់​អាជ្ញាធរ​ជា​អ្នក​ទទួល​ខុស​ត្រូវ​។

ទាក់​ទិន​បញ្ហា​នេះ លោក​ឃុន បូរ អភិ​បាល​ស្រុក​អង្គរ​បុរី​បាន​ប្រាប់​ថា អាជ្ញា​ធរ​អត់​បិទ​សាលា​ទេ តែ​ក៏​មិន​អនុញ្ញាត​ឱ្យ​សិស្ស​ថ្មី​ចូល​រៀន​ដែរ គឺ​ឱ្យ​រៀន​តែ​សិស្ស​ចាស់ៗ និង​សូម​ផ្តាំទៅលោក​​នាយក​សាលា​ផង​ថា ការ​រត់​គេច​នេះ​មិន​មែន​ជា​ដំណោះ​ស្រាយ​ទេ សំខាន់​ការ​និយាយ​ដោះ​ស្រាយ​គ្នា​ចំពោះ​មុខ​ច្បាប់​ទើប​ហៅ​ថា ជា​អ្នក​ចេះ​ដឹង​ពី​ច្បាប់​ពិត​ប្រាកដ។

គួររំលឹក​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​ទី​២៤ មីនា ២០១៤ ​សិស្ស​ និង​​​អាណា​​​ព្យា​បាល​​​រស់​នៅ​​ក្នុង​ទី​ប្រជុំ​ជន​​​ស្រុក​​ព្រៃ​​កប្បាស​ ​បាន​​ដាក់​​ពាក្យ​​បណ្តឹង​​មក​អធិ​ការ​ដ្ឋាន​​នគរ​បាល​​ស្រុក​​ ដើម្បី​​ឱ្យ​​ជួយ​​ដោះ​ស្រាយ​ ​និងរក​​យុត្តិ​​ធម៌​ ​ក្រោយ​​ពី​សា​លា​ឯក​​ជន​​មួយ​​ឈ្មោះ​​សាលា​ភា​សា​​អង់​គ្លេស​​-ខ្មែរ​​អាមេរិ​កាំង​​ហូម​ ​បាន​​ឃោស​នា​​ដល់​កូន​​ចៅ​ប្រជា​ពល​រដ្ឋ​​នៅ​តាម​​ភូមិ​ឱ្យ​​ចូល​រៀន​​ដោយ​​បង់​​លុយ​ លុះ​​ពេល​​ទទួល​​បាន​​លុយ​​គ្រប់​គ្រាន់​​ហើយ​ នាយក​​សាលា​​នេះ​​ក៏​វេច​​លុយ​រាប់​ម៉ឺន​​ដុល្លារ​​រត់​គេច​​ខ្លួន​​បាត់​ សូម្បី​​តែ​ថ្លៃ​ជួល​​ផ្ទះ​ ទឹក​​ ភ្លើង​ ក៏​​អត់​ទាន់​​បង់​​ដែរ​​ ។

​ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព