ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​ការងារ​កម្ពុជា ឡាវ ថៃ វៀតណាម និង​មី​យ៉ា​ន់​ម៉ា​បើក​កិច្ចប្រជុំ​រួម​គ្នា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងារ​លើក​ទី​៥ សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម (CLMTV) ក្រោម​ប្រធានបទ​«​ការ​ឆ្ពោះទៅ​កាន់​កិច្ច​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​បាន​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងារ​លើក​ទី​៥ សម្រាប់​ប្រទេស​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា ថៃ និង​វៀតណាម (CLMTV) ក្រោម​ប្រធានបទ​«​ការ​ឆ្ពោះទៅ​កាន់​កិច្ច​គាំពារ​ពលករ​ទេសន្តរប្រវេសន៍​នៅ​ក្នុង​ប្រទេស CLMTV ៖ កិច្ច​សហប្រតិបត្តិការ​វិស័យ​សន្តិសុខ​សង្គម​» ។ ថ្លៃ​ង​ក្នុង​កិច្ចប្រជុំ​នៅ​សណ្ឋាគារ អប្សរា​ផា​ឡេ​ស ព្រឹក​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ ។

លោក​អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​លើក​ឡើង​ថា ប្រមុខ​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​អាស៊ាន​បាន​ប្តេជ្ញា​រួម​គ្នា​ក្នុង​ការ​ការពារ និង​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​តាម​រយៈ​ការ​ចេញ​សេចក្តីថ្លែងការណ៍​អាស៊ាន​ស្តី​ពី​ការ​ការពារ និង​ការ​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​នៅ​ទីក្រុង​សេ​ប៊ូ ប្រទេស​ហ្វី​លី​ពី​ន ឆ្នាំ​២០០៧ និង​បាន​ចេញ​ឯកច្ឆន្ទ​ភាព​អាស៊ាន ស្តី​ពី​ការ​ការពារ និង​ការ​លើកកម្ពស់​សិទ្ធិ​ពលករ​ទេសន្តរប្រវេសន៍​នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វី​លី​ពី​ន នា​ឆ្នាំ​២០១៧ ។

ទោះបីជា​មាន​លិ​ខិ​តូប​ករ​ណ៍​អាស៊ាន និង​បទដ្ឋាន​អន្តរជាតិ​ក៏​ដោយ​រដ្ឋ​ជា​សមាជិក​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ និង​បទដ្ឋាន​គតិ​យុ​ត្ត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន ដើម្បី​ធានា​ថា សិទ្ធិ ផលប្រយោជន៍​កិត្តិយស និង​សេចក្តី​ថ្លែ​ថ្នូរ​របស់​ពលករ​ទេសន្ដរប្រវេសន៍​ត្រូវ​បាន​ធានា​ក្នុង​នោះ​ប្រទេស​ជា​សមាជិក​បាន​បង្កើត​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជា​ច្រើន ។

ជាក់ស្តែង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​ក្នុង​ក្រប​ខណ្ឌ​នៃ​ប្រទេស CLMTV ត្រូវ​បាន​ចាប់ផ្តើម​ឡើង ក្នុង​ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ ស្រប​តាម​ស្ថានភាព​ជាក់ស្ដែង​នៃ​តម្រូវការ​ប្រទេស​ទាំង​៥​នេះ ។ តាម​រយៈ​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​នេះ​យើង​បាន​រួម​គ្នា​ផ្តួចផ្តើម​គិតគូរ​ជា​ពិសេស​លើ​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​បណ្តា​ប្រទេស​ទាំង​៥ ។

ជា​ពិសេស​ផ្អែក​តាម​សេចក្តីថ្លែងការណ៍​នៃ​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​ការងារ​លើក​ទី​២ កាលពី​ឆ្នាំ​២០១៧ និង​លទ្ធផល​នៃ​កិច្ចប្រជុំ​ថ្នាក់​មន្ត្រីជាន់ខ្ពស់​ការងារ​លើក​ទី​៤ កាលពី​ឆ្នាំ​២០១៨ នៅ​ប្រទេស​វៀតណាម​យើង​បាន​ឯកភាព​គ្នា​ជំរុញ​ឱ្យ​មាន​យន្តការ​ក្នុង​ការ​ផ្ទេរ​អត្ថប្រយោជន៍​នៃ​របប​សន្តិសុខ​សង្គម​ពី​ប្រទេស​ទទួល​មក​ប្រទេស​បញ្ជូន​ពលករ​ដោយ​បាន​ផ្ដួចផ្ដើម​គំនិត​មួយ​ចំនួន​ជា​អាទិ៍ ៖ ១.​សិក្សា​រៀបចំ​ច្បាប់ និង​គោលនយោបាយ​ជាតិ​មាន​សង្គតិភាព​គ្នា​ជាមួយនឹង​បទដ្ឋាន ឬ​លិខិត​តូប​ករ​ណ៍​គតិ​យុ​ត្ត​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ ។ ២. ផ្តល់ និង​ផ្លាស់​ប្តូរ​ទិន្នន័យ​ជាក់លាក់​អំពី​ពលករ​ទេសន្តរប្រវេសន៍​ដែល​គ្របដណ្តប់​ដោយ​របប​សន្តិសុខ​សង្គម​នៅ​ក្នុង​ប្រទេស CLMTV ។ ៣.​បង្កើន​ការ​ចូលរួម​របស់​កម្មករនិយោជិត និយោជក និង​រដ្ឋាភិបាល​នៅ​កម្រិត​ជាតិ ដើម្បី​អភិវឌ្ឍ និង​អនុវត្ត​គំនិត​ផ្តួចផ្តើម​អំពី​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV ។

៤.​ធ្វើ​ការងារ​ឆ្ពោះទៅ​កាន់ការ​រៀបចំ​ក្រប​ខណ្ឌ​រួម​សម្រាប់​ប្រទេស CLMTV ស្តី​ពី​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍ ។ ៥. ជំរុញ​ការ​ចុះ​កិច្ចព្រមព្រៀងទ្វេភាគី​ស្តី​ពី​ចល័ត​ភាព​នៃ​របប​សន្តិសុខ​សង្គម​សម្រាប់​ពលករ​ទេសន្តរប្រវេសន៍​នៃ​ប្រទេស CLMTV ចំពោះ​ផ្នែក​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ ។ ៦.​ពង្រឹង​យន្តការ​នៅ​ក្នុង​ប្រទេស CLMTV អំពី​របៀប​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​របប​សន្តិសុខ​សង្គម និង​(៧)​លើកកម្ពស់​ការ​សម្របសម្រួល​រវាង​ស្ថាប័ន​ទទួល​បន្ទុក​របប​សន្តិសុខ​សង្គម​នៅ​ក្នុង​ប្រទេស CLMTV ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ