ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​ខ្លះ​ចៀង​បណ្តើរ ​ងូត​ទឹក​បណ្តើរ តោះ​មក​ដឹង​ពី​អត្ថ​ប្រយោជន៍​ស្មាន​មិន​ដល់

4 ឆ្នាំ មុន

តើ​អ្នក​ធ្លាប់​ស្មាន​ដល់​ទេ​ថា​ការ​ច្រៀង​ពេល​ងូត​ទឹកជា​ពិសេស​ក្នុង​ពេល​ព្រឹក​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​​ជា​ច្រើន​ចំពោះ​សុខភាព​បាន? ទោះបីជា​ការ​ច្រៀង​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​មិត្ត​រួម​បន្ទប់ ឬ​សមាជិក​ក្នុងផ្ទះ​ក៏​ពិតមែន ប៉ុន្តែ​ទោះជា​យ៉ាងណា​ទម្លាប់​មួយ​នេះ​ប្រសើរ​ណាស់​សម្រាប់​​សុខភាព​! ថា​តើ​ការ​ច្រៀង​ពេល​ងូតទឹក​ល្អ​យ៉ាងណា​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​វិជ្ជមាន​ល្អ​ៗ​នៃ​ការ​ច្រៀង​ពេល​ងូតទឹក​ចំពោះ​សុខភាព​រាង​កាយ ៖ ១….

តើ​អ្នក​ធ្លាប់​ស្មាន​ដល់​ទេ​ថា​ការ​ច្រៀង​ពេល​ងូត​ទឹកជា​ពិសេស​ក្នុង​ពេល​ព្រឹក​អាច​ផ្ដល់​អត្ថ​ប្រយោជន៍​​ជា​ច្រើន​ចំពោះ​សុខភាព​បាន? ទោះបីជា​ការ​ច្រៀង​អាច​ធ្វើ​ឲ្យ​រំខាន​ដល់​មិត្ត​រួម​បន្ទប់ ឬ​សមាជិក​ក្នុងផ្ទះ​ក៏​ពិតមែន ប៉ុន្តែ​ទោះជា​យ៉ាងណា​ទម្លាប់​មួយ​នេះ​ប្រសើរ​ណាស់​សម្រាប់​​សុខភាព​! ថា​តើ​ការ​ច្រៀង​ពេល​ងូតទឹក​ល្អ​យ៉ាងណា​ខ្លះទៅ? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឲ្យ​ដឹង​ពី​ផល​វិជ្ជមាន​ល្អ​ៗ​នៃ​ការ​ច្រៀង​ពេល​ងូតទឹក​ចំពោះ​សុខភាព​រាង​កាយ ៖

១. កាត់​បន្ថយ​ស្ត្រេ​ស ៖ នៅ​ពេល​ដែល​អ្នក​ច្រៀង វា​ហាក់ដូចជា​អ្នក​កំពុង​ធ្វើ​លំ​ហាត់ប្រាណ​សួត​អ​ញ្ចឹ​ង​! អ្នក​ស្រូប​យក​អុក​ស៊ី​សែន​កាន់តែ​ច្រើន​ដង ហើយ​ជា​លទ្ធផល​កម្រិត​នៃ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ក៏​ត្រូវ​បាន​កាត់​បន្ថយ​។ ការ​ច្រៀង​ក៏​ជា​បច្ចេកទេស​ពេញ​និយម​មួយ​ដែល​អ្នក​ឯកទេស​ព្យាបាល​បញ្ហា​ស្ត្រេ​ស​ណែនាំ​ឱ្យ​អ្នកជំងឺ​អនុវត្ត​ដោយ​ការ​ធ្វើ​បែប​នេះ​តម្រូវ​ឱ្យ​ផ្ដោត​សំខាន់​លើ​កា​រដក​ដង្ហើមវែង​ៗ​ជ្រៅ​ៗ​។

២. បញ្ចុះ​សម្ពាធ​ឈាម ៖ Cortisol ជា​អ័រម៉ូន​ដែល​ទាក់ទង​នឹង​ភាព​តានតឹង​ក្នុង​អារម្មណ៍​។ ប្រសិនបើ​កម្រិត​នៃ​អ័រម៉ូន​ស្ត្រេ​ស Cortisol កើនឡើង​ច្រើន​ពេក​ក្នុង​រាង​កាយ​នោះ​វា​អាច​ធ្វើ​ឲ្យ​កម្រិត​នៃ​ជាតិ​ស្ករ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ដែរ​។ នៅ​ពេល​ជាតិ​ស្ករ និង​កម្រិត​សម្ពាធ​ឈាម​ខ្ពស់​ខុសធម្មតា​វា​បង្ក​ជា​ជំងឺ​គួរ​ឱ្យ​ព្រួយបារម្ភ​ជា​ច្រើន​។ ដូច្នេះ​ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ណាមួយ​កើតឡើង ចូរ​កាត់​បន្ថយ​អ័រម៉ូន Cortisol តាម​រយៈ​ការ​ច្រៀង​!

៣. បំបាត់​ការ​ឈឺ​ខ្នង ៖ នោះ​ក៏​ព្រោះតែ​ដើម្បី​ច្រៀង​អ្នក​ចាំបាច់​ត្រូវ​ឈរ​ត្រង់ សន្ធឹង​ក និង​សម្រាក​សាច់ដុំ​ស្មា​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ច្រៀង​បង្ក​ភាព​ញ័រ​ពេញ​រាង​កាយ​ទាំងមូល​ជា​ពិសេស​តំបន់​ឆ្អឹងខ្នង ហើយ​នេះ​ប្រៀប​ដូច​ជា​ផ្ដល់​ការ​ម៉ាស្សា​មួយ​ដល់​ខ្នង​អ​ញ្ចឹ​ង​។

៤. ពង្រឹង​សាច់ដុំ ៖ មាន​បច្ចេកទេស​មួយ​តែង​ត្រូវ​បាន​អនុវត្ត​ដោយ​អ្នកចម្រៀង​អាជីព​ដែល​ពួក​គេ​ច្រៀង​ពី diaphragm (​ដ្យ៉ា​ហ្វ្រា​ម​)​។ ប្រសិនបើ​អ្នក​អាច​ធ្វើ​ដូច្នេះ​បាន នោះ​អ្នក​អាច​ជួយ​ពង្រឹង​សាច់ដុំ​ខ្នង និង​ពោះ​បាន​ដែរ​ហើយ​។

៥. ជម្រុញ​ការ​ចង​ចាំ ៖ ដើម្បី​ច្រៀង​ចម្រៀង​បាន​មួយ​បទ​អ្នក​ត្រូវ​ចាំ​ទំនុក​ចម្រៀង ឬ​ប៉ា​រ៉ូ​ល​។ វា​មិន​អី​ទេ​ប្រសិនបើ​ភ្លេច​ខ្លះ​ៗ​នោះ ប៉ុន្តែ​តាម​រយៈ​ការ​ច្រៀង​ជា​ប្រចាំ​អ្នក​អាច​ជម្រុញ​ការ​ចង​ចាំ​របស់​ខ្លួនឯង​បាន​! ការ​ច្រៀង​ជា​មធ្យោបាយ​មួយ​ហ្វឹកហាត់​ភាព​សកម្ម​នៃ​ខួរក្បាល​។

៦. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៖ ដោយសារ​កម្រិត​នៃ​អ័រម៉ូន cortisol ចុះ​ទាប​នោះ​អ្នក​នឹង​មិន​ស្ត្រេ​ស​ឡើយ ហើយ​ភាព​មិន​តានតឹង​ក្នុង​អារម្មណ៍​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​។ នៅ​ពេល​សម្ពាធ​ឈាម​ចុះ​ទាប​វា​ធ្វើ​ឱ្យ​មុខងារ​នៃ​ប្រព័ន្ធ​ភាពស៊ាំ​រាង​កាយ​ងាយស្រួល​ដំណើរការ​បាន​ប្រសើរ​ជាង​មុន​។

៧. រក្សា​សុខភាព​បេះដូង ៖ ការ​ច្រៀង​ប្រៀប​ដូច​ជា​លំ​ហាត់ប្រាណ​ដង្ហើម​ដ៏​ល្អ​បំផុត​មួយ​សម្រាប​រក្សា​សុខភាព​បេះដូង​។ នៅ​រាល់ពេល​ដកដង្ហើម​ចេញ ចង្វាក់បេះដូង​ថយ​ចុះ​បញ្ជូន​សញ្ញា​ទៅ​កាន់​ខួរក្បាល​ថា​គ្រប់យ៉ាង​គឺ​ប្រសើរ​ហើយ​អ្នក​នឹង​ចៀស​ផុត​ពី​បញ្ហា​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​។ លើស​ពី​នេះ​ទៅ​ទៀត​ការ​ច្រៀង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផ្សេង​ៗ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ