ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ស្នើ​ធនាគារពិភពលោក​ជួយ​ធ្វើ​ផ្លូវ​ពី​ផ្លូវ​គ្រោះ​ក្រហម​ទៅ​ជា​ផ្លូវ​កៅស៊ូ​នៅ​តាម​ជនបទ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ស្ត្រី​បាន​ស្នើ​ឲ្យ​ធនាគារពិភពលោក ពិនិត្យ​មើល​លទ្ធភាព​ចូលរួម​នៅ​ក្នុង​ដាក់​កម្មវិធី​កសាង​ផ្លូវ កែប្រែ​ផ្លូវ​ជនបទ​ពី​ដីក្រហម​ទៅ​ជា​ផ្លូវ​កៅស៊ូ​ពីរ​ជាន់​វិញ​ដោយសារ​មូលហេតុ​ថា ធនាគារពិភពលោក​កំពុង​តែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ជនបទ​នោះ​ស្រាប់ ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ស្ត្រី​បាន​ស្នើ​ឲ្យ​ធនាគារពិភពលោក ពិនិត្យ​មើល​លទ្ធភាព​ចូលរួម​នៅ​ក្នុង​ដាក់​កម្មវិធី​កសាង​ផ្លូវ កែប្រែ​ផ្លូវ​ជនបទ​ពី​ដីក្រហម​ទៅ​ជា​ផ្លូវ​កៅស៊ូ​ពីរ​ជាន់​វិញ​ដោយសារ​មូលហេតុ​ថា ធនាគារពិភពលោក​កំពុង​តែ​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​តំបន់​ជនបទ​នោះ​ស្រាប់ ។

ការ​ស្នើ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ ខណៈ​ដែល​អនុញ្ញាត​ឲ្យ​លោកស្រី វិច​តូ​រៀ ខ្វា​ខ្វា (Victoria Kwakwa) អនុប្រធាន​ធន​គារ​ពិភពលោក (World Bank) ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងកើត និង​ប៉ា​ស៊ី​ហ្វិ​ក​ជួប​ពិភាក្សា​ការងារ​នា​ព្រឹក ថ្ងៃ​ទី​១៦ ខែកញ្ញា​នៅ​វិមាន​សន្តិភាព ។ ក្នុង​ជំនួប​លោកស្រី Victoria Kwakwa បាន​លើក​ឡើង​ថា លោកស្រី​ធ្លាប់​បាន​មក​កម្ពុជា កាលពី​៣​ឆ្នាំ​មុន ហើយ​ពេល​នេះ​បានឃើញ​កម្ពុជា​កំពុង​រីក​ចម្រើន​យ៉ាង​ខ្លាំង ដែល​គួរ​អោយ​កោតសរសើរ​ខ្លាំង​បំផុត​ជាមួយ​កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ពី​០%​ទៅ​៨% ហើយ​អត្រា​កាត់​បន្ថយ​ភាព​ក្រីក្រ និង​អត្រា​ស្លាប់​របស់​ទារក​នៅ​ពេល​កើត​ក៏​បាន​ថយ​ចុះ ។ នេះ​ជា​ជោគជ័យ​បញ្ជាក់​ថា កម្ពុជា​កំពុង​តែ​បោះ​ជំហាន​លើ​ផ្លូវ​មួយ​ត្រឹមត្រូវ ។

ក្នុង​នាម​ធនាគារពិភពលោក លោក​ជំទាវ​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ជោគជ័យ​ដែល​កម្ពុជា​ទទួល​បាន ។ លោកស្រី​បាន​បន្ត​ថា កន្លង​មកនេះ​ធនាគារពិភពលោក​បាន​ធ្វើការ​យ៉ាងច្រើន​ជាមួយនឹង​សហគមន៍​ផ្សេង​ៗ​ដែល​សហគមន៍​ទាំងនោះ​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រាជរដ្ឋាភិបាល​ហើយ គឺ​បាន​ទទួល​នៅ​ធ្វើការ​ដាំ​ដុះ​បាន​លទ្ធផល​ជាទី​គាប់ចិត្ត​ជាទី​មោ​ទ​នៈ ។

ក្នុង​ន័យ​នេះ​លោកស្រី​ចង់​បញ្ជាក់​ថា ដី​សង្គមកិច្ច​ដែល​រដ្ឋាភិបាល​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ធ្វើការ​ដាំ​ដុះ​ដំណាំ​កសិកម្ម​ដែល​បាន​ជួយ​លើក​ស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរ​ឡើង​ដែល​កូនចៅ​ពួក​គេ​ទទួល​បាន​នូវ​ការ​អប់រំ និង​សេវា​សុខភាព​ប្រកបដោយ​គុណភាព​ផង​ដែរ ។ លោកស្រី Victoria Kwakwa បាល​លើកទឹកចិត្ត​ដល់​រាជរដ្ឋាភិបាល និង​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​សម្តេច​ប្រមុខ​ដឹកនាំ ។ ទន្ទឹម​នឹង​នេះ លោកស្រី​ក៏​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ធនាគារពិភពលោក និង​រដ្ឋបាល​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​នោះ គឺ​ការ​ចូលរួម​របស់​ធនាគារពិភពលោក​នៅ​ក្នុង​វិស័យ​អភិវឌ្ឍ​ធនធានមនុស្ស​ក៏​ដូច​ជា ក្នុង​វិស័យ​កសិកម្ម​ផង​ដែរ ដើម្បី​ជួយ​ជំរុញ​ការ​បង្កើន​ទិន្នផល និង​ការ​នាំ​ចេញ​របស់​កសិផល​កម្ពុជា ។ ជា​ពិសេស​លោកស្រី Victoria Kwakwa បាន​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ការ​វិល​ត្រឡប់​របស់​ធនាគារពិភពលោក​មក​កម្ពុជា​ពេល​នេះ​បង្ហាញ​ជា​ដៃគូ​ដ៏​ល្អ​ប្រកបដោយ​ជំនឿ​ជឿជាក់ និង​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​រួមចំណែក​ជំរុញ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​អោយ​កាន់តែ​រីក​ចម្រើន​ខ្លាំង​ឡើង ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ដល់​លោកស្រី Victoria Kwakwa ដែល​គាំទ្រ និង​មាន​ជំនឿ​ក្នុង​ការ​ចាប់​ដៃគូ​ជាមួយ​កម្ពុជា​ជំរុញ​ការ​កសាង​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន​ទៅ​មុខ ។ សម្តេច​តេ​ជោ​បន្ត​ថា នៅ​កម្ពុជា​ការ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច គឺជា​នយោបាយ​អាទិភាព​របស់​រាជរដ្ឋាភិបាល ។ រយៈពេល​៧​ឆ្នាំ​ហើយ​ដែល​រាជរដ្ឋាភិបាល​មិន​ឲ្យ​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ក្រុមហ៊ុន​ឯកជន​ទៀត​ទេ ហើយ​ក៏​បានកា​ត់យ​កមក​វិញ​នូវ​ដី​សម្បទាន​សេដ្ឋកិច្ច​ណា​ដែល​ក្រុមហ៊ុន​មិន​អនុវត្ត​តាម​គោលការណ៍ ឬ​ក៏​មិន​គោរព​តាម​ច្បាប់​របស់​រាជរដ្ឋាភិបាល ។ ដី​សម្បា​ទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ក៏​បាន​បែងចែក​ផ្តល់​ជូន​ទៅ​ដល់​ប្រជាពលរដ្ឋ​ដែល​គ្មាន​ដី​ប្រើប្រាស់ សម្រាប់​បង្កបង្កើន​ផល ដើម្បី​ពលរដ្ឋ​មាន​ជីវភាព​រស់នៅ​កាន់តែ​ល្អ​ប្រសើរ ។

ទន្ទឹម​នឹង​នេះ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ដី​សម្បទាន​សង្គមកិច្ច​ត្រូវការ​ត​ភ្ជាប់​ជាមួយនឹង​វិស័យ​កសិកម្ម ។ ក្នុង​ន័យ​នេះ​សម្តេច​តេ​ជោ​ក៏​បាន​លើកទឹកចិត្ត និង​ជំរុញ​ឲ្យ​ធនាគារពិភពលោក​ចូលរួម​យ៉ាង​សកម្ម​ថែម​ទៀត​ជាមួយនឹង​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួល​បាន​ដី​សង្គមកិច្ច​ពី​រាជរដ្ឋាភិបាល ដើម្បី​ជួយ​ឲ្យ​ពួក​គាត់​ទទួល​បាន​នៅ​ការ​ដាំ​ដុះ​នឹង​ទទួលផល​បាន​ល្អ ដើម្បី​លើក​ស្ទួយ​ជីវភាព​គ្រួសារ​អោយ​បាន​ល្អ​ប្រសើរ ។ ការ​ចូលរួម​របស់​ធនាគារពិភពលោក​នឹង​ជួយ​ដល់​ការ​កើនឡើង​នៃ​គម្រប​ព្រៃឈើ​ឡើង​វិញ​នៅ​កម្ពុជា ។

នៅ​ក្នុង​ឱកាស​នោះ​ដែរ សម្ដេច​តេ ជោ​ក៏​បាន​លើក​ឡើង​អំពី​តម្រូវការ​ធនធានមនុស្ស​នៅ​ក្នុង​ប្រទេស ។ សម្តេច​តេ​ជោ​បាន​ស្នើ​សុំ​ធនាគារពិភពលោក​ពិនិត្យ​បន្ត​សហការ​ជួយ​ដល់​កម្ពុជា​លើ​ធនធាន​ការ​អភិវឌ្ឍ​ធនធានមនុស្ស ។ នៅ​ក្នុង​កិច្ច​ពិភាក្សា​នោះ​សម្ដេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ផង​ដែរ អំពី​សារៈសំខាន់​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំង​នៅ​ក្នុង​ទីក្រុង និង​តាម​ជនបទ ។ កន្លង​មក​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ទី​ជនបទ គឺ​បាន​កំពុង​តែ​អភិវឌ្ឍ ប៉ុន្តែ​ត្រូវការ​ធនធាន​ច្រើន សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ។

ក្នុង​ន័យ​នេះ​សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា កន្លង​មក​ធនាគារអភិវឌ្ឍន៍អាស៊ី និង​កូរ៉េ​បាន​ដើរ​រួម​គ្នា​ដែល​កសាង​ផ្លូវ​ពី​ផ្លូវ​ដីក្រហម​ទៅ​កាន់​ផ្លូវ​កៅស៊ូ​ពីរ​ជាន់ (DBST) ហើយ​ឥឡូវនេះ គឺ​មានគុណ​ភាពល្អ​សម្រាប់​តំបន់​ដាច់​ស្រយាល​តំបន់​ជនបទ ។ មុន​នឹង​បញ្ជ​ប់​ការ​ពិភាក្សា លោកស្រី Victoria Kwakwa បាន​សន្យា​នឹង​ពង្រឹង​កិច្ចសហការ​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ក្នុង​នាម​ជា​ដៃគូ​ដែល​ជួយ​គ្នា និង​ស្តាប់​យោបល​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​ក្លាយទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ខាង​មុខ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ