ឈ្មោះ​កូនស្រី ឆាយ វី​រៈ​យុទ្ធ ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង


រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត​ភរិយា​របស់​តារាចម្រៀង​លោក ឆាយ វី​រៈ​យុទ្ធ បាន​សម្រាល​កូនស្រី​ដូច​បំណង​ហើយ ដោយ​លោក ឆាយ វី​រៈ​យុទ្ធ បាន​ប្រកាស​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា កូន​ស្រី​ឈ្មោះ វី​រៈ​យុទ្ធ អភិ​ជាតា​ទេវី ហៅ អា​តា​រ៉ា ( Atara ) បាន​កើត​នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ វេលា​ម៉ោង​៨​និង​២៧​នាទី ព្រឹក​មាន​ទម្ងន់ ៣ គីឡូក្រាម ។

ជាមួយនឹង​ការ​ប្រកាស​ពី​ភរិយា​បាន​សម្រាល​កូនស្រី​នា​ពេល​នេះ លោក ឆាយ វី​រៈ​យុទ្ធ និង ភរិយា សែ ចាន់​ឌី ក៏​បាន​ថ្លែងអំណរគុណ​ប្រិ​យ​មិត្ត និង​មិត្ត​យុវវ័យ​ទាំងអស់ ដែល​បាន​ជូនពរ​ដល់​គ្រួសារ​របស់​លោក ខណៈ​ពេល​ភរិយា និង​កូន​របស់​លោក​សុខ​សប្បាយ​ទាំងអស់​គ្នា ។

សូម​បញ្ជាក់​ផង​ដែរ​ថា តារាចម្រៀង​ល្បីឈ្មោះ​លោក ឆាយ វី​រៈ​យុទ្ធ បាន​រៀប​មង្គលការ​កាលពី​អំឡុង​ខែឧសភា ឆ្នាំ​២០១៧ ជាមួយនឹង​កូន​ថៅកែ​រោង​ម៉ាស៊ីនកិនស្រូវ​ដ៏​ធំ​នៅ​ទឹកដី​ខេត្តកំពង់​ចាម ។

តារាចម្រៀង​រូប​នេះ បាន​សារភាព​ពី​ពន្លក​ស្នេហ៍​ដែល​បាន​កើតឡើង​ចំនួន ៧​ឆ្នាំ​ទម្រាំ​មក​ដល់​ថ្ងៃ​រៀប​ការ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ