ត្រីមាសទី១អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាង១៩១លានដុល្លារអាមេរិក
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំកាលពី ព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៤នៅសាលប្រជុំ…
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំកាលពី ព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៤នៅសាលប្រជុំ…
រាជធានីភ្នំពេញ ៖ សេចក្តីប្រកាសព័ត៌មាន អគ្គនាយកដ្ឋានពន្ធដារ នៅក្នុងកិច្ចប្រជុំកាលពី ព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៤នៅសាលប្រជុំ អគ្គនាយកដ្ឋានពន្ធដារ បានឲ្យដឹង ថា ការប្រមូលចំណូលពន្ធ-អាករគ្រប់ប្រ ភេទសម្រាប់ត្រីមាសទី ១ ដើមឆ្នាំ ២០១៤ គិតត្រឹមសប្តាហ៍ទី ៣ នៃខែមីនា ជាលទ្ធផលប្រមូលចំណូលបានចំនួន ៧៦៧.៧៧៤,០២ លានរៀល គឺប្រមាណ ១៩១,៩៤ លានដុល្លារអាមេរិកស្មើនឹង ១៩,៣១%នៃ ផែនការកំណត់ដោយច្បាប់នោះ។
កិច្ចប្រជុំនោះ ក្រោមអធិបតីភាពលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ពន្ធដារនោះបានបញ្ជាក់ថា ដោយរដូវកាលនៃការប្រកាសបង់ពន្ធលើប្រាក់ចំណេញនៅមិន ទាន់បិទបញ្ចប់នៅឡើយនោះ អគ្គនាយកដ្ឋានពន្ធដាររំពឹងថា ចំណូលពន្ធនឹងមានការកើន ឡើងនៅក្រោយការបិទបញ្ចប់ នៃការប្រមូលពន្ធលើប្រាក់ចំណេញ នាដំណាច់ខែមីនានេះ។
សេចក្តីប្រកាសព័ត៌មានបាននិយាយថា លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ ចំពោះគ្រប់ អង្គភាពពន្ធដារ ដែលបានប្រឹងប្រែងខិតខំប្រមូលចំណូល ដែលមានការកើនឡើងគួរជាទី ពេញចិត្ត និងបានផ្តល់អនុសាសន៍ ណែនាំបន្ថែមឲ្យខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងក្រមសីលធម៌ វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ និងត្រូវមានភាពទន់ភ្លន់ តែម៉ឹងម៉ាត់ដោយផ្អែកលើ ទិដ្ឋភាពច្បាប់ជាមូលដ្ឋាន ក្នុងការឆ្លើយតបទៅកាន់អ្នកជាប់ពន្ធ ដោយធ្វើយ៉ាងណាឲ្យអ្នកជាប់ ពន្ធសប្បាយចិត្ត និងសម្តែងការរអ៊ូរទាំ និងផ្តល់កិច្ចសហការល្អ ក្នុងការបង់ពន្ធជូនរដ្ឋនោះ។
នៅរយៈពេលចុងក្រោយនេះ អគ្គនាយកដ្ឋានពន្ធដារ បានចាប់យករបត់ នៃការកែទម្រង់ ថ្មីមួយ ដែលធ្វើឲ្យស្ថានភាព នៃការពង្រឹងរដ្ឋបាលសារពើពន្ធ និងគោលនយោបាយសារពើពន្ធ ត្រូវបានផ្លាស់ប្តូរផងដែរ ។ ស្ថិតក្នុងបរិបទនេះ ការរៀបចំធ្វើវិសោធនកម្មច្បាប់ ស្តីពីពន្ធដារ ព្រមទាំងការរៀបចំបង្កើត និងបំពេញបន្ថែមនូវ រាល់លិខិតបទដ្ឋានគតិយុត្តិនានា ត្រូវបានធ្វើ ឡើង ក្នុងបំណងធ្វើយ៉ាងណាឲ្យ នីតិវិធីនៃការប្រមូលពន្ធ ប្រព្រឹត្តទៅដោយរលូន ប្រកបដោយ តម្លាភាព ប្រសិទ្ធភាពខ្ពស់ និងការបង្កើតនូវបរិយាកាស ប្រកួតប្រជែងដោយស្មើភាពគ្នាចំពោះ គ្រប់ធុរជន ។
សេចក្តីប្រកាសព័ត៌មានក៏បានបញ្ជាក់ដែរថា ទឡ្ហីករណ៍សំខាន់ៗដែលជាលទ្ធផលនៃ របត់កំណែទម្រង់ ជាពិសេសក្នុងរយៈពេល ៣ ខែដើមឆ្នាំ ២០១៤ នេះបានស្តែងចេញឲ្យឃើញ តាមរយៈលទ្ធផលការងារសំខាន់ដូចជាការកែលម្អរដ្ឋបាលសារពើពន្ធ ដោយការបង្កើតមជ្ឈ មណ្ឌលរក្សាទុកទិន្នន័យ រៀបចំបង្កើត Call Center រៀបចំធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានវិទ្យា ចេញសេចក្តីជូនដំណឹងស្តីពីការបង់ពន្ធលើអចលនទ្រព្យ និងការចុះត្រួតពិនិត្យលើអចលន ទ្រព្យ ដែលមិនទាន់ប្រកាសបង់ពន្ធ និងការរំលឹកការបង់ពន្ធផ្សេងៗ ព្រមទាំងរៀបចំការពិនិត្យ ការអនុវត្តការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ និងពន្ធលើ អចលនទ្រព្យបានរៀបចំ កែសម្រួលដំណើរការ នៃសង្វាក់ផលិតកម្មការងារ នៃការដាក់លិខិត ប្រកាសពន្ធរបស់អ្នកជាប់ពន្ធ ដោយកាត់បន្ថយនីតិវិធីនៃការបង់ប្រាក់ពន្ធ ដោយតម្រូវឲ្យអ្នក ជាប់ពន្ធគ្រាន់តែយកលិខិតស្នើបង់ប្រាក់ពន្ធ ហើយបន្ទាប់មកទៅបង់ប្រាក់ពន្ធនៅធនាគារជា ការស្រេច… ។
ចំពោះការកែលម្អគោលនយោបាយ សារពើពន្ធវិញ ក្នុងឋានៈជាស្ថាប័នដ៏មានសារសំ ខាន់ជាសារវន្ត អគ្គនាយកដ្ឋានពន្ធដារបានកែសម្រួលគោលនយោបាយ សារពើពន្ធមួយចំនួន ដូចជា រៀបចំវិសោនកម្មច្បាប់ស្តីពីសារពើពន្ធឲ្យស្របតាមស្ថានភាពរីកចម្រើននៃសេដ្ឋកិច្ច ជាតិ និងដើម្បីឲ្យមានសង្គតិភាពជាមួយនឹងច្បាប់ស្តីពីការវិនិយោគ ព្រមទាំងច្បាប់នានា បាន ធ្វើបច្ចុប្បន្នភាពគណៈ កម្មការកំណែទម្រង់ច្បាប់ និងបទប្បញ្ញត្តិសារពើពន្ធរបស់អគ្គនាយក ដ្ឋានពន្ធដារ សម្រាប់រៀបចំសេចក្តីព្រាងវិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិសាពើពន្ធនានា។
ចែករំលែកព័តមាននេះ