ខេត្តកំពង់ធំ ៖ លោក អ៊ុត សំអន អភិបាលខេត្តកំពង់ធំអញ្ជើញជាអធិបតី ក្នុងពិធីចែកប័ណ្ណកម្មសិទ្ធដល់ប្រជាពលរដ្ឋ ចំនួនជាង១០០០ គ្រួសារ នៅក្នុងស្រុកប្រាសាទសំបូរ។
លោក ឌិត ធន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកំពង់ធំ បានអាន របាយការការងារ ដែលសម្រេច បានកន្លងមកថា នៅព្រឹកថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោក អ៊ុត សំអន អភិបាលនៃអភិបាលខេត្តកំពង់ធំ ព្រមទាំងមន្ត្រីរាជការជាច្រើនរូប មន្ទីរបានរៀបចំផ្តល់ នូវប័ណ្ណកម្មសិទ្ធ ស្របច្បាប់ ជាង១០០០ប័ណ្ណ ដល់ប្រជាពលរដ្ឋ ចំនួន ៣ភូមិ រួមមានទី១.ភូមិបាក់ស្រីចំនួន៥០១ប័ណ្ណស្មើ៣៥៨គ្រួសារ ទី២.ភូមិឈើទាលជ្រុំ ចំនួន៤៤៤ ប័ណ្ណ ស្មើ៣០៨ គ្រួសារស្ថិត ក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងទី៣.ភូមិទំនប់ចំនួន៥៧០ប័ណ្ណស្មើ៣៥៩គ្រួសារ ស្ថិតក្នុងឃុំស្រើង ស្រុកប្រាសាទសំបូរ ជាមួយគ្នាសរុបចំនួន ១៥១៥ប័ណ្ណ ស្មើចំនួន១២៣០គ្រួសារ ដែលមានផ្ទៃដីស្មើនិងទំហំ៤.៤០៥ហិតា ដែលក្រុម យុវជន ស្ម័គ្រ ចិត្តសម្តេចតេជោ រួមសហការគ្នា ជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត ក្រុមបច្ចេកទេស ជំនាញនិងមន្ត្រី ពាក់ព័ន្ធក្នុងខេត្តកំពង់ធំសម្រេចបានកន្លងមក ។
លោក អ៊ុត សំអន មានប្រសាសន៏ថា ដោយអនុវត្តន៏ តាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ ប្រកបដោយ គតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់ដី លំនៅដ្ឋាន ដីភូមិ និងដីសំរាប់ ប្រកបរបរកសិកម្ម ដល់ប្រជាពលរដ្ឋរួមជាមួយនិងប័ណ្ណកម្មសិទ្ធ ស្របច្បាប់ ដើម្បប្រកបរបរ កសិកម្ម សម្រាប់ផ្គត់ផ្គង់ជីវភាព រស់នៅឲ្យបានសមស្រប កាត់បន្ថយ ភាពក្រីក្រ។
ក្នុងនាមអាជ្ញាធរខេត្ត សូមធ្វើការផ្តាំផ្ញើរ ដល់បងប្អូនថា បន្ទាប់ពីទទួល បានប័ណ្ណកម្មសិទ្ធ ស្របច្បាប់នេះ ហើយត្រូវរក្សា ឲ្យ បាន គង់វង្ស ពីព្រោះដីគឺជាជិវិតរបស់យើង បើគ្មានដីទេនោះជីវិតរបស់យើងក៏មិនអាចរស់នៅបានសុខស្រួលនោះដែរ .កុំ លក់ដីនេះហើយនាំគ្នាទៅកាប់ព្រៃនៅ។ កន្លៃងផ្សេងទៀតនាំឲ្យ មានទោសដល់ខ្លួន .ត្រូវខិតខំ ទាញយកផល ប្រយោជន៏ ពីដីនេះដោយការ ខិតខំដាំដុះ .ត្រូវបោះបង្គោលព្រំឲ្យបានរឹងមាំ និង ត្រូវខិតខំនាំគ្នាបង្ហាញមុខ ជនណាដែលចូលទៅ ទន្រ្ទានរានយកដីព្រៃ របស់រដ្ឋដោយខុសច្បាប់ ដល់សមត្ថកិច្ចជំនាញនិងអាជ្ញាធរដែនដី ចុងក្រោយមាន ប្រគល់ជូនប័ណ្ណកម្មសិទ្ធ ស្របច្បាប់ជានិមត្តិរូបផងដែរ។
ចែករំលែកព័តមាននេះ