ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្រ្កាបផ្ទះបំរើផ្លូវភេទក្រោមស្លាកផ្ទះសំណាក់ព្រហ្មមានរិទ្ធក្រុងសិរីសោភ័ណ

11 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ដើម្បី​លុប​បំបាត់នូវ​ភាព​អសីលធម៌​ ​នៅក្នុងសង្គម ​កម្លាំងនគរបាល ​ការិយាល័យប្រ ឆាំងការ​​ជួញ​ដូរ​មនុស្ស ​និងការពារ​ ​អនីតិជន​​ ​ដឹកនាំដោយលោក ​វរសេនីយ៍ត្រីឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការ​ជួញដូរ​មនុស្ស​និងការ​ពារអនីតិជ​ន​ ​នៅវេលាម៉ោង ​៧និង៣០នាទីយប់ថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៤ បានចុះបង្រ្កាបផ្ទះ​​បើកបំរើផ្លូ​វភេទ​​១កន្លែង

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ដើម្បី​លុប​បំបាត់នូវ​ភាព​អសីលធម៌​ ​នៅក្នុងសង្គម ​កម្លាំងនគរបាល ​ការិយាល័យប្រ ឆាំងការ​​ជួញ​ដូរ​មនុស្ស ​និងការពារ​ ​អនីតិជន​​ ​ដឹកនាំដោយលោក ​វរសេនីយ៍ត្រីឡាយ  គឹមលួន នាយការិយាល័យ ប្រឆាំងការ​ជួញដូរ​មនុស្ស​និងការ​ពារអនីតិជ​ន​ ​នៅវេលាម៉ោង ​៧និង៣០នាទីយប់ថ្ងៃទី២៤ខែមីនា ឆ្នាំ២០១៤ បានចុះបង្រ្កាបផ្ទះ​​បើកបំរើផ្លូ​វភេទ​​១កន្លែង​ក្រោមស្លាក ​យីហោផ្ទះសំណាក់ ​ព្រហ្មមានរិទ្ធ ស្ថិតក្នុងភូមិ១ សង្កាត់ព្រះ ពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

          លោកវរសេនីយ៍ត្រីឡាយ  គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស ​និងការពារអនីតិជនបានឲ្យដឹងថា​ក្នុងការចុះបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចបានធ្វើការចាប់ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់មានឈ្មោះមុត  ហើរភេទ​ប្រុសអាយុ​៥៥ឆ្នាំ ជាអ្នកគ្រប់​គ្រងបន្ទប់ជួល​​ ​ក្នុងផ្ទះសំណាក់ខាងលើជាមួយគ្នា ​នោះបានរំដោះស្ត្រីបំរើផ្លូវភេទចំនួន៧នាក់ ​ មកសាកសួរ ​នៅស្នងការដ្ឋាន ​នគរបាលខេត្តបន្ទាយមានជ័យ ​ក្នុងនោះឆែកឆេរ ​រកឃើញ​វត្ថុតាងស្រោមអនាម័យប្រើរួចចំនួន១០ ស្រោម ​អនាម័យមិនទាន់ ប្រើចំនួន១៨និងសំបកស្រោមចំនួន៩។

ចំពោះលទ្ធផលដែល កម្លាំងជំនាញ ​អនុវត្តសម្រេចបា​នលទ្ធផលល្អ​នេះ ​ ដោយមានបទបញ្ជាពីលោកឧត្តមសេនី​យ៍ស្នងការ ​នគរបាលខេត្ត និងដោយមានការ​ ​ដឹកនាំសម្របសម្រួល ​ពីលោកផាន់  ភីរម្យ ព្រះរាជអាជ្ញារង អមសាលាដំបូង​ខេត្តបន្ទាយ​មានជ័យ ព្រមទាំងមានការចង្អុល ​បង្ហាញផ្ទាល់ ​ពីលោកស្រីវរ​សេនីយ៍ឯក ឌី  សុជាតិ ស្នងការរង ទទួលបន្ទុកការងារយេឌ័រ ។

          លោកស្រីវរ សេនីយ៍ឯក ឌី  សុជាតិ ស្នងការរង បានបញ្ជាក់ថា​តាមការបំភ្លឺពីនារីបំ រើផ្លូវភេទទាំង៧នាក់ បានប្រាប់​សមត្ថកិច្ចថា ​ពួកខ្លួនបានមកជួលបន្ទប់ ​ផ្ទះសំណាក់ព្រហ្ម មានរិទ្ធ ដែលមានម្ចាស់ឈ្មោះមុត  ហើរនេះម្នាក់ៗ​​មានរយៈពេល២​​ខែមកហើយ  ដោយបំរើ ផ្លូវភេទបានម្តងត ​ម្លៃ២៥.០០០ម៉ឺនរៀល ម្ចាស់ផ្ទះយកថ្លៃបន្ទប់ចំនួន ៥០០០ពាន់រៀលជាប្រចាំ។

          លោកស្រីស្នងការរងបានបញ្ជាក់ថា ​នារីបំរើផ្លូវភេទទាំងនាក់ ត្រូវបានបញ្ជូនទៅអង្គ ការជួយស្ត្រីមានវិបត្តិ ​ហៅកាត់ CWCC​ ចំណែកបុរសឈ្មោះមុត  ហើរ ត្រូវបានកម្លាំងជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធី  ច្បាប់។