ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពី​ថ្ងៃ​១៦ ដល់​២២​កញ្ញា​នេះ​កម្ពុជា​បន្ត​រងទឹក​ភ្លៀង និង​បា​តុ​ភូ​តិ​ផ្គរ រន្ទះ ទឹកជំនន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែកញ្ញា កម្ពុជា​នឹង​រង​ឥទ្ធិ​ផល​សម្ភា​ធ​ទាប​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស រួម​មាន​បា​តុ​ភូ​តិ​ធម្មជាតិ ផ្គរ…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែកញ្ញា កម្ពុជា​នឹង​រង​ឥទ្ធិ​ផល​សម្ភា​ធ​ទាប​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស រួម​មាន​បា​តុ​ភូ​តិ​ធម្មជាតិ ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ​ផង​ដែរ ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ នៅ​ថ្ងៃ​ទី​១៦​ខែកញ្ញា​នេះ ស្តី​ពី​ស្ថានភាព​អាកាសធាតុ (​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៩) បន្ទាប់​ពី​ការ​សង្កេត​, ពិនិត្យ និង​តាមដាន​ជា​ប្រចាំ​នូវ​កា​រវិ​វត្ត​នៃ​ធាតុអាកាស​លើ​កម្ពុជា និង​នៅ​ក្នុង​តំបន់​បង្ហាញ​ឲ្យ​ឃើញ​ថា ចាប់ពី​ថ្ងៃ​ទី​១៦-១៨ ខែកញ្ញា ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) បន្ត​អូស​បន្លាយ​លើ​កម្ពុជា និង​ចាប់ពី​ថ្ងៃ​ទី​១៨-២២ ខែកញ្ញា​នឹង​រំកិល​ឡើង​ទៅ​លើ​កាត់​លើ​ភាគ​ខាងជើង​កម្ពុជា ។

ប្រភព​បាន​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ​ភ្លៀង​បន្ត​ធ្លាក់​រាយ​ប៉ាយ​លើ​ផ្ទៃ​ប្រទេស ។ បណ្ដា​ខេត្ត​ភាគ​ខាងត្បូង​ភាគ​ពាយ័ព្យ និង​តំបន់​មាត់សមុទ្រ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​បង្ក​ទៅ​ខ្លាំង​ដែល​ធ្វើ​ឲ្យ​ផ្នែក​មួយ​ចំនួន​នៃ​បណ្តា​ខេត្ត​ទាំងនេះ​បន្ត​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ។ នៅ​លើ​ផ្ទៃសមុទ្រ​មាន​ភ្លៀង​ខ្យល់ និង​រលក​បក់​បោក​ខ្លាំង ។ ជាមួយ​គ្នា​នោះ​ដែរ ក្រសួង​ក៏​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បា​តុ​ភូ​តិ ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ