ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​​ដ៏​សែន​ទារុណ! ​​ព្យុះមួយ​ទើប​ផុត ​ជួប​ព្យុះ​មួយទៀត​គំរាម​កំហែង

4 ឆ្នាំ មុន

ប្រទេស​បា​ហា​ម៉ា ៖ ប្រជាជន​ភាគ​ខាងជើង​បា​ហា​ម៉ា កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​កំពុង​តែ​ស្ថិត​ក្រោម​ការ​គំរាមកំហែង នៃ​ព្យុះ​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា HUMBERTO​។ ព្យុះ​ថ្មី​នោះ​កើត​មាន​មិន​ដល់​២​ស​ប្ដា​ហ៍​ផង ក្រោយ​ការ​វាយប្រហារ​របស់​ព្យុះសង្ឃរា​ឈ្មោះ​DORIAN ដែល​បង្ក​ការ​ខូចខាត​ដ៏​សែន​ទារុណ ក្នុង​ប្រទេស​ដែន​កោះ​នេះ​។…

ប្រទេស​បា​ហា​ម៉ា ៖ ប្រជាជន​ភាគ​ខាងជើង​បា​ហា​ម៉ា កាលពី​ថ្ងៃ​ទី​១៤​កញ្ញា​កំពុង​តែ​ស្ថិត​ក្រោម​ការ​គំរាមកំហែង នៃ​ព្យុះ​ថ្មី​មួយទៀត​ដែល​មានឈ្មោះ​ថា HUMBERTO​។ ព្យុះ​ថ្មី​នោះ​កើត​មាន​មិន​ដល់​២​ស​ប្ដា​ហ៍​ផង ក្រោយ​ការ​វាយប្រហារ​របស់​ព្យុះសង្ឃរា​ឈ្មោះ​DORIAN ដែល​បង្ក​ការ​ខូចខាត​ដ៏​សែន​ទារុណ ក្នុង​ប្រទេស​ដែន​កោះ​នេះ​។

មជ្ឈមណ្ឌល​ខ្យល់ព្យុះ​អា​មេ​រិ​ក​ប្រកាស​ថា ព្យុះ​HUMBERTO​ចាប់ផ្ដើម​បោកបក់ ហើយ​វា​ស្ថិត​នៅ​ចម្ងាយ​៦៥​គីឡូម៉ែត្រ​ពី​កោះ​ABACO​ជា​កោះ​រង​ការ​បំផ្លាញ​ធ្ច​ន់​ធ្ង​រ​បំផុត​ដោយ​ព្យុះ​DORIAN ដែល​​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៥២​នាក់​ហើយ​នៅ​បា​ហា​ម៉ា កាលពី​ជិត​២​ស​ប្ដា​ហ៍​មុន​។ ព្យុះ​HUMBERTO​ជា​ព្យុះ​ត្រូ​ពី​កាល់​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង លើ​ផ្នែក​មួយ​នា​ភាគ​ពាយ័ព្យ​បា​ហា​ម៉ា​។

គេ​បាន​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​តាមដាន​ការ​ណែនាំ​នានា​របស់​អាជ្ញាធរ​។ ជាមួយ​កម្លាំង​ខ្យល់​៨៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ព្យុះ​នេះ​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​និង​នាំ​ឲ្យ​មាន​ទឹកជំនន់ តែ​ហាក់​ពុំ​មាន​គ្រោះថ្នាក់​ខ្លាំង​ដូច​ព្យុះ​DORIAN ដែល​មាន​ល្បឿន​ខ្យល់​ដល់​២៩៥​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង​ឡើយ​។ ទោះបី​យ៉ាងណា​ព្យុះ​នេះ​អាច​ប្រែ​ក្លាយជា​ព្យុះសង្ឃរា​នា​យប់​ថ្ងៃ​ទី​១៥​កញ្ញា​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ