ខេត្តព្រះសីហនុ ៖ អាគារបន្ទប់ទឹក និងបង្គន់អនាម័យមួយខ្នងមានបណ្តោយ៦ម៉ែត្រx២,៥ម៉ែត្រ ចែកចេញជា៥បន្ទប់ សង់អំពីឥដ្ឋ-បេតុងប្រក់ហ្វីប្រូនៅសាលាបឋមសិក្សាហ៊ុន សែន ឃ្លាំងលើដែលជាជំនួយស្ថានទូតសេនានុពន្ធ័កងទ័ពសហរដ្ឋអាមេរិក និងធ្វើការសាងសង់ដោយកងវិស្វកម្ម( N.M.C.B ) នៃសេនានុពន្ធ័កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលទើបចាប់ផ្តើមកសាងកាលពីដើមខែមីនា កន្លងមកនេះបានហើយរួចរាល់ កាលពីថ្ងៃទី២៤ ខែមិនា ឆ្នាំ២០១៤ និងបានប្រគល់ជូនសាលាបឋមសិក្សាខាងលើ នាថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៤ ដើម្បីដាក់អោយសិស្សានុសិស្សប្រើប្រាស់។
លោកអនុសេនីយ៍ត្រី JOHN SAR CONE និងលោក SMAWU MORRISON ប្រធានក្រុមកងវិស្វកម្ម( N.M.C.B ) សេនានុពន្ធ័កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមានប្រសាសន៍ឲ្យដឹងថា អាគារបន្ទប់ទឹក និងបង្គន់អនាម័យដែលជាជំនួយស្ថានទូតនៃសេនានុពន្ធ័វិស្វកម្មកងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំកម្ពុជាដែលបានផ្តល់ជូនសាលាបឋមសិក្សាហ៊ុន សែន ឃ្លាំងលើ នាពេលនេះ គឺជាគំនិតផ្តួចផ្តើមដោយលោក ច្រឹក គឹមយិន នាយកសាលាបឋមសិក្សាហ៊ុន សែន ឃ្លាំងលើក្រុងព្រះសីហនុក៏ដូចជាការចង្អុលបង្ហាញពីលោក កែ ឡាយ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ និងទទួលបានការឯកភាពតាមសំណើរបស់នាយកសាលាខាងលើមកពីស្ថានទូតសេនានុពន្ធ័កងវិស្វកម្ម( N.M.C.B ) កងទ័ពជើងទឹករបស់សហរដ្ឋអាមេរិកដែលបានមើលឃើញអំពីការលំបាករបស់ក្មួយៗសិស្សានុសិស្សពេលមករៀនគ្មានបន្ទប់ទឹក បង្គន់អនាម័យប្រើប្រាស់ពេលនោះស្ថានទូតសេនានុពន្ធ័កងវិស្វកម្មខាងលើនេះក៏បានសម្រេចធ្វើការសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យដូចបានរៀបរាប់ខាងលើ និងចំណាយអស់ថវិកាចំនួន១៤.០០០ដុល្លារសហរដ្ឋអាមេរិក។
លោកអនុសេនីយ៍ត្រី JOHN SAR CONE និងលោក SMAWU MORRISON ប្រធានក្រុមការងារកងវិស្វកម្មខាងលើនេះបានគូសបញ្ជាក់ឱ្យដឹងទៀតថា នេះជាសកម្មភាពលើកទី៣ហើយដែលស្ថានទូតសេនានុពន្ធ័កងទ័ពជើងទឹកសហរដ្ឋអាមេរិកប្រចាំកម្ពុជាបានមកធ្វើសកម្មភាពជួយជួសជុលសាលារៀន និងជីកអណ្តូងទឹកស្អាតជូនដល់សាលាបឋមសិក្សាខាងលើនេះ ៕
ចែករំលែកព័តមាននេះ