ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោម លក្ខិណា និយាយ​ពីដំណើរ​ចេញ​ទៅ​សម្តែង​នៅ​ប្រទេសបារាំង

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កញ្ញាឡោម លក្ខិណា នៅចុងខែ​នេះ នាងនឹង​ឡើង​យន្តហោះ​ចេញទៅ​សម្តែងជា​លើកដំបូង​នៅប្រទេសបារាំង ដើម្បីទៅ​សម្តែង​ច្រៀង​រាំ នាឱកាស​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែលបងប្អូន​ខ្មែរនៅ​ចាំ​ទទួលវត្តមាន​នាងសម្តែង។ ដោយសារ​តែជា​ឱកាស​សម្តែងនាយ​សមុទ្រ​កម្របាន​ទៅ​ ឡោម លក្ខិណា បានចាត់​ទុកថា ជាកា​រ​ទាញយក​ប្រជាប្រិយភាព​បន្ថែមទៀត ក្នុងសិល្បៈ ទើបនាង​ខិតខំគិត​ពិចារណា​រាល់បទ​ចម្រៀង​សម្តែង និងការរៀប​ចំខ្លួនឲ្យ​សមសួន ដោយធ្វើ​យ៉ាងណា​ឲ្យមាន​ការចាប់​

រាជធានីភ្នំពេញ ៖ កញ្ញាឡោម លក្ខិណា នៅចុងខែ​នេះ នាងនឹង​ឡើង​យន្តហោះ​ចេញទៅ​សម្តែងជា​លើកដំបូង​នៅប្រទេសបារាំង ដើម្បីទៅ​សម្តែង​ច្រៀង​រាំ នាឱកាស​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ដែលបងប្អូន​ខ្មែរនៅ​ចាំ​ទទួលវត្តមាន​នាងសម្តែង។ ដោយសារ​តែជា​ឱកាស​សម្តែងនាយ​សមុទ្រ​កម្របាន​ទៅ​ ឡោម លក្ខិណា បានចាត់​ទុកថា ជាកា​រ​ទាញយក​ប្រជាប្រិយភាព​បន្ថែមទៀត ក្នុងសិល្បៈ ទើបនាង​ខិតខំគិត​ពិចារណា​រាល់បទ​ចម្រៀង​សម្តែង និងការរៀប​ចំខ្លួនឲ្យ​សមសួន ដោយធ្វើ​យ៉ាងណា​ឲ្យមាន​ការចាប់​អារម្មណ៍​ពីទស្សនិក​ជន​នៅឯនាយ​សមុទ្រនោះ។

ឡោម លក្ខិណា តារាសម្តែង និងតារាចម្រៀង​ប្រចាំក្រុម​រៃមាសតោមាស បានបង្ហាញ​អារម្មណ៍​សប្បាយចិត្ត​នៅពេលដែល​បានច្បាម​ឱកាស​ចេញទៅ​សម្តែងនៅ​ប្រទេស​បារាំង នាពេលឆាប់នេះថា នាងធ្លាប់តែ​លេចឮ​ព័ត៌មាន​ពីបងប្អូនអ្នក​សិល្បៈថា ការសម្តែងនៅ​ប្រទេសក្រៅ​ដែលមាន​ខ្មែរយើង​រស់នៅ​ទីនោះ គឺគាត់ចូល​ចិត្តអ្វី​ដែលជា​របស់​ខ្មែរ ដូចជា ការស្លៀក​ពាក់ ការតែងខ្លួន និងការលើក​យកបទ​ចម្រៀង​មកបកស្រាយ។

ការពិត​បងប្អូន​យើងនៅ​ឯនាយសមុទ្រ គាត់និយម​ចូលចិត្តការ​ស្លៀក​សម្លៀកបំពាក់​បែបប្រពៃណី​ខ្មែរ ដែលរំលេច​ដោយ​ក្រណាត់ប៉ាក់​បែបខ្មែរ និងហូល ផាមួង ដែលយើង​យក​មកច្នៃស្លៀក​សម្តែង ម្ល៉ោះហើយ​នាង នឹងផ្ចិតផ្ចង់​នូវសកម្មភាព​ទាំងឡាយ ដែលនាង​សម្តែងនូវ​ឈុតសម្លៀក​បំពាក់បែប​ប្រពៃណីជាតិ​ឲ្យកាន់តែ​ល្អប្រសើរ ព្រោះនោះ​ជា​ឱកាស​ដែលនាងត្រូវ​សម្តែង​ជុំ​រដូវបុណ្យចូល​ឆ្នាំខ្មែរ ដែលត្រូវ​គេចាត់ទុកថា ជាបុណ្យ​ធំមួយ​សម្រាប់ខ្មែរ ទើបនាង​គិតរួចជា​ស្រេចថា និងធ្វើអ្វីឲ្យ​ល្អរាប់ទាំង​បទចម្រៀង​ច្រៀង ក៏លើកយកបទ​បែបពីដើមៗ​ឲ្យបាន​ច្រើនច្រៀង​បំពេរបងប្អូននៅទីនោះ ព្រោះបទ​ចម្រៀង​ដ្បិតថា ឥឡូវមាន​ច្រើនទាន់​សម័យមែន តែពេល​សម្តែង​នៅក្រៅ​ប្រទេស គឺចាញ់​បទជំនាន់​លោកស៊ិន ស៊ីសាមុត អ្នកស្រីរស់ សេរីសុទ្ឋា នោះទេ បើយើងចេះ​បទគាត់​តិចពេក​ក៏មិនល្អ​ដែរ។

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព