ខេត្តកំពង់ឆ្នាំង ៖ លោកប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមខេត្ត កាលពីព្រឹកថ្ងៃទី២៥ មីនា ២០១៤ បាននាំយករទេះមួយគ្រឿង ទៅផ្តល់ជូននាងក្រមុំដែលរងគ្រោះបាក់ឆ្អឹងខ្នង ដែលនាងកំពុងស្នាក់នៅព្យាបាលខ្លួនដោយគ្រូខ្មែរ ក្នុងភូមិឈើនាគ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ។
លោកនាយកសាខាបានឱ្យដឹងថា ដោយសារបានឃើញការផ្សាយរបស់សារព័ត៌មានកោះសន្តិភាពស្តីពីនាងក្រមុំឈ្មោះភី សុជីន អាយុ២១ឆ្នាំ មានទីលំនៅភូមិត្រពាំងម្លូ ឃុំក្រាំងស្គា ស្រុកទឹកផុស ដែលបានទទួលគ្រោះថ្នាក់ដោយសារបាក់ផ្ទះដែលគេធ្វើសម្រាប់ដាក់ភស្តុភារបណ្តាការសង្កត់លើ បណា្តលឱ្យបាក់ឆ្អឹងខ្នង ត្រូវឪពុកម្តាយយកទៅព្យាបាលនៅមន្ទីរពេទ្យរាជធានីភ្នំពេញ ។
ដោយឃើញថា ការបាក់ឆ្អឹងខ្នងនេះ បណ្តាលឱ្យនារីរងគ្រោះក្លាយជាជនពិការមួយកំណាត់ចង្កេះចុះក្រោម មិនសង្ឃឹមថាអាចជាសះស្បើយបាន លោកក៏បាននាំយកនូវរទេះរុញមួយគ្រឿងនេះ មកផ្តល់ជូននាង គ្រាន់ជាមធ្យោបាយបណ្តោះអាសន្នមួយគ្រាសិនដែរ ។ហើយលោកបានសន្យាថា នឹងនាំយកអំណោយផ្សេងទៀតមកផ្តល់ជូននាងនៅពេលខាងមុខនេះ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ