ផ្តន្ទាទោសជនជាតិអង់គ្លេសម្នាក់ដាក់ពន្ធនាគារ២ឆ្នាំពីបទប្រព្រឹត្តអំពើអនាចារលើកុមារា៣នាក់បងប្អូន
រាជធានីភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ មីនា ២០១៤ បានសម្រេចផ្តន្ទាទោសគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ឈ្មោះ Richard Micheal William Fruin ភេទប្រុស អាយុ៣៦ឆ្នាំ ដាក់ពន្ធនាគារចំនួន២ឆ្នាំពីបទប្រព្រឹត្តអំពើអនាចារលើកុមារា៣នាក់បងប្អូន ពិន័យជាប្រាក់៤លានរៀលចូលថវិការដ្ឋ បង្គាប់ឱ្យសងសំណង១០លានរៀលទៅជនរងគ្រោះ និងបណ្តេញចេញពីប្រទេសកម្ពុជានៅពេលសាលក្រមចូលជាធរមាន។
ចែករំលែកព័តមាននេះ