រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៥ មីនា លោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន បានអញ្ចើញជាអធិបតីក្នុងពិធីចែកអត្តសញ្ញាណថ្មីដល់បងប្អូនប្រជាពលរដ្ឋចំនួន២០២នាក់ ដែលមកពីសង្កាត់ចំនួន៣ ក្នុងចំណោម១២សង្កាត់គឺ សង្កាត់ទួលទំពូងទី១ សង្កាត់ទួលទំពូងទី២ និងសង្កាត់បឹងត្របែក។
ពិធីចែកអត្តសញ្ញាណប័ណ្ណថ្មីនេះ រៀបចំឡើងនៅក្នុងបរិវេណវត្តទួលទំពូង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ដោយមានការចូលរួមពីមន្រ្តីនគរបាលខណ្ឌ ប៉ុស្តិ៍និងសង្កាត់ជាច្រើនរូបទៀត ។
លោកព្រុំ សំខាន់ មានប្រសាន៍ឱ្យដឹងថា អត្តសញ្ញាណប័ណ្ណដែលចែកជូននាថ្ងៃនេះ គឺបានតែចំពោះក្មួយៗប្រុសស្រី ដែលគ្រប់អាយុ១៨ឆ្នាំប៉ុណ្ណោះ ហើយនៅពេលដែលទទួលបានត្រូវចេះថែរក្សាឱ្យបានល្អនិងគង់វង្ស ពីព្រោះអត្តសញ្ញាណប័ណ្ណមួយសន្លឹកនេះមានតម្លៃណាស់សំរាប់ប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្នាមិនថាតែសំរាប់ជនជាតិខ្មែរយើង។ ប្រសិនបើមានការបាត់បង់ដោយប្រការណាមួយយើងត្រូវរាយការណ៍ទៅជូនដល់អាជ្ញាធរមូលដ្ឋានភ្លាម ដើម្បីបង្ការកុំឱ្យគេយកអត្តសញ្ញាណប័ណ្ណរបស់យើងទៅប្រព្រឹត្តិអំពើខុសឆ្គងណាមួយបាន។
ចែករំលែកព័តមាននេះ