រាជធានីភ្នំពេញ ៖ ដោយសារតែកន្លងមកចេះតែលេចឮរឿងអាស្រូវពុករលួយទាក់ទងការប្រឡងមធ្យមសិក្សាទុតិយភូមិដែលធ្វើឱ្យប៉ះពាល់ដល់វិស័យអប់រំនោះ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងនូវវិធានការមួយចំនួនដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់អំពើពុករលួយក្នុងវិស័យអប់រំសំខាន់ក្នុងការប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិក្នុងទូទាំងប្រទេស។
ឈានទៅអនុវត្តវិធានការនោះ នៅថ្ងៃទី២៥ មីនា ២០១៤ នេះក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយបានរៀបចំវគ្គបំពាក់បំប៉នគ្រូបង្គោលសម្រាប់ការអប់រំស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងកម្មវិធីសិក្សាចំណេះទូទៅមធ្យមសិក្សាទុតិយភូមិក្រោមវត្តមានលោកបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងលោកហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
តាមការបញ្ជាក់របស់លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន ក្រសួងអប់រំ យុវជន និងកីឡាបានដាក់បញ្ចូលខ្លឹមសារនៃការអប់រំស្តីពីការប្រឆាំងអំពើពុករលួយទៅក្នុងកម្មវិធីសិក្សាដោយបញ្ជ្រាបក្នុងមុខវិជ្ជាសិក្សាសង្គមតាមរយៈមុខវិជ្ជាសីលធម៌ពលរដ្ឋវិជ្ជាចាប់ពីកម្រិតអប់រំមូលដ្ឋានរហូតដល់កម្រិតមធ្យមសិក្សា។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ