រាជធានីភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានកងរាជអាវុធហត្ថឃាត់ខ្លួនកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៤ មីនា ២០១៤ ជាមួយថ្នាំញៀនចំនួន៥កញ្ចប់ធំក្នុងហោប៉ៅនៅប្លុកភូមិត្រពាំងឈូក (ម្តុំមុខពេទ្យលោកសង្ឃ) ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះស្វាយ ថាវី ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
លោកព្រំ សក្កដា មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌសែនសុខបានឱ្យដឹងថា មុនពែលឃាត់ខ្លួនជនសង្ស័យ កម្លាំងមន្ត្រីអាវុធហត្ថរបស់លោកបានជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏ពើបប្រទះជនសង្ស័យខាងលើគួរឱ្យសង្ស័យក៏បានឃាត់ខ្លួនឆែកឆេរស្រាប់តែឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៥កញ្ចប់ធំក្នុងហោប៉ៅ និងថ្នាំញៀនពណ៌ផ្កាឈូកមួយចំហៀងគ្រាប់ទៀត៕
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ