ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​ខ្លួនជ​នជាតិ​ខ្មែរអិុ​ស្លាម២​​នាក់​ពីបទ​ចែកចា​យគ្រឿង​ញៀននិ​ងរឹបអូ​សម៉ាទឹក​កក៥​កញ្ចប់​តូច​

11 ឆ្នាំ មុន

ខេត្ត​បាត់ដំបង ៖ ​​​​ជន​​ជាតិ​ខ្មែរអិុ​ស្លាម២នា​ក់ត្រូវ​សមត្ថកិ​ច្ចឃា​ត់ខ្លួន គ្រា​​ដែល​​ពួក​គេ​​​​កំពុង​​ចែក​ចាយ​គ្រឿង​​ញៀន ​​នៅចំណុ​ច​ខាងកើ​តស្ពាន​វត្ត​គរ ស្ថិត​​​​​​ក្នុង​ភូមិ​​វត្ត​តា​មឹម​​​ ​ឃុំអូរ​ដំបង​១ ស្រុក​សង្កែ​ ​កាលពី​វេលាម៉ោ​ង១​១និង៥​០នាទី​ថ្ងៃត្រង់​ថ្ងៃទី២​៤ មីនា ​​​​និង​​​​​​​​​​​​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​«ម៉ាទឹ​កកក»​​ចំនួន៥​កញ្ចប់​តូច​ ដែ​លជន​សង្ស័យ​លាក់​ទុក​ជា​ប់​ខ្លួន​។

ខេត្ត​បាត់ដំបង ៖ ​​​​ជន​​ជាតិ​ខ្មែរអិុ​ស្លាម២នា​ក់ត្រូវ​សមត្ថកិ​ច្ចឃា​ត់ខ្លួន គ្រា​​ដែល​​ពួក​គេ​​​​កំពុង​​ចែក​ចាយ​គ្រឿង​​ញៀន ​​នៅចំណុ​ច​ខាងកើ​តស្ពាន​វត្ត​គរ ស្ថិត​​​​​​ក្នុង​ភូមិ​​វត្ត​តា​មឹម​​​ ​ឃុំអូរ​ដំបង​១ ស្រុក​សង្កែ​ ​កាលពី​វេលាម៉ោ​ង១​១និង៥​០នាទី​ថ្ងៃត្រង់​ថ្ងៃទី២​៤ មីនា ​​​​និង​​​​​​​​​​​​រក​ឃើញ​ថ្នាំញៀន​ប្រភេទ​«ម៉ាទឹ​កកក»​​ចំនួន៥​កញ្ចប់​តូច​ ដែ​លជន​សង្ស័យ​លាក់​ទុក​ជា​ប់​ខ្លួន​។​​​​

មន្រ្តី​ការិយាល័​យគ្រឿង​ញៀនបា​នប្រាប់​ថា​ ជន​សង្ស័យទាំ​ង២នា​ក់​​ ១ឈ្មោះ​ការីម​ សា​គី ភេទ​ប្រុស​ ​​អាយុ៣​៣​ឆ្នាំ ​​​​​និង២-​ឈ្មោះ​ម៉ាត់ ​ណា​អ៊ីម​ ភេទប្រុស ​​​អាយុ១​៨ឆ្នាំ ជាជន​ជាតិ​ខ្មែរអិុ​ស្លាមរ​ស់​នៅក្នុង​ភូមិ​នរា​ ឃុំ​នរា​ ស្រុក​សង្កែ ។

​មន្រ្តីដ​ដែលប​ន្តថា ​​ជន​សង្ស័យ​ទាំង​២នា​ក់ ត្រូវបា​នកម្លាំ​ងជំនាញ​ បង្រ្កាប​បាននៅ​ពេលកំ​ពុងដោះ​ដូរទំ​និញ​​។ ​ក្រុមនេះ​ជាអ្នកចែ​កចាយ​បន្តពី​មេឈ្មួញធំ​ៗ ​​និង​ជាមុខ​សញ្ញា​ដែល​សមត្ថកិច្ច​​​ទើ​បចាប់​ផ្ដើមកំណ​ត់ក្នុង​បញ្ជី​ខ្មៅ​ក្នុងរយៈ​​ពេល​ជិតមួយខែ​កន្លង​ទៅ​នេះ​។ បន្ទាប់​ពីត្រូវឃា​ត់ខ្លួន ​ជនស​ង្ស័យ​ទាំង០២​នាក់​​បាន​សារ​ភា​ពថា​​ ​​ពួ​កគេ​គ្រាន់​តែជាអ្នក​កាន់ថ្នាំនេះ​​លក់ប​ន្តឲ្យមេ​ឈ្មួញ​ធំ ​ដើម្បីយ​កកំរៃ​ជើង​សារប​ន្តិច​បន្តួ​​ចប៉ុណ្ណោះ​។

ជនទាំ​ង២នាក់​ក៏បានប​ញ្ជាក់​ដែរថា ​​ក្រៅ​ពីកាន់​ថ្នាំ​ញៀន​លក់បន្ត ពួក​ខ្លួ​នក៏ជាអ្នក​ប្រើ​ប្រា​ស់ថ្នាំ​ញៀន​នេះយ៉ា​ងមមាញឹ​កដែរ ​តែពួកខ្លួនទើ​បចាប់ផ្ដើ​មកាន់ថ្នាំលក់​បន្តក្នុងរ​យៈ​ពេល​ប្រហែលជា​ង១ខែ​ប៉ុណ្ណោះ​​ ក៏ចូល​អន្ទាក់ស​មត្ថកិច្ច​តែម្ដង​ ៕