ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​សម រ​ង្ស៊ី អះអាង​បោះចោល​សញ្ជាតិ​ខ្មែរ​ក្នុង​ការ​វិល​ចូល​ស្រុក​ថ្ងៃ​៩ វិច្ឆិកា​ខាង​មុខ​នេះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា លោក​វិល​ស្រុក​ខ្មែរ​វិញ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ​នេះ…

រាជធានី​ភ្នំពេញ ៖ លោក សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា លោក​វិល​ស្រុក​ខ្មែរ​វិញ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​មិន​អាច​ចាប់ខ្លួន​លោក​បាន​ទេ ព្រោះ​លោក​ប្រើប្រាស់​សញ្ជាតិ​បារាំង ។ យោង​តាម​កិច្ច​សម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ី​សេរី កាល​ពេល​ថ្មី​ៗ​កន្លង​មកនេះ លោក​សម រ​ង្ស៊ី បាន​បញ្ជាក់​ថា​៖ « ហ៊ុន សែន អត់​មាន​ឥទ្ធិពល​ណា​ឲ្យ​គេ​ចាប់ខ្លួន​ខ្ញុំ​ទេ ព្រោះថា បើ​ខ្ញុំ​ប្រើ​បា​ស្ព័​របា​រាំង មាន​តែ​រដ្ឋាភិបាល​បារាំង​ទេ​ដែល​មាន​សមត្ថកិច្ច ទទួលខុសត្រូវ​ចំពោះ​សុវត្ថិភាព​របស់ខ្ញុំ ។ ហើយ​យល់​ច្បាស់​ថា​ខ្ញុំ​គ្មាន​ទោស​អ្វី​នោះ​ទេ​គឺ ហ៊ុន សែន​ទេ ដែល​ប្រឌិត​ទោស ហើយ​ទោស​នយោបាយ​នឹង​គឺជា​កិត្ត​យស ចំពោះ​តស៊ូ ដើម្បី​ល ទ្ធិ​ប្រជាធិបតេយ្យ​ដែល​ការពារ​សិទ្ធិ​សេរីភាព​ប្រជារាស្ត្រ​»​។

សូម​ជម្រាប​ថា​លោក​សម រ​ង្ស៊ី​បាន​រង​បណ្តឹង​ប្រមាណ​ជា​១០​បណ្តឹង​ហើយ​នៅ​កម្ពុជា ក្នុង​នោះ​ក៏​មាន​ដីការ​ចាប់​ខ្លូ​ន​ពី​តុលាការ​ផង​ដែរ ។ ប៉ុន្តែ​លោក សម រ​ង្ស៊ី មិន​បាន​ចូល​មក​ទទួលទោស​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​លោក​បាន​ចោទ​តុលាការ​កម្ពុជា ស្ថិត​ក្រោម​ការ​បញ្ជា​របស់​រាជរដ្ឋាភិបាល​ថែម​ទៀត ។ លោក សម រ​ង្ស៊ី ក៏​បាន​អះអាង​ថា លោក​មិន​អាច​ពឹង ឬ​មាន​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​ដូច​អតីត​ព្រះ​បរម​រតន​កោដ្ឋ​បាន​ទេ ព្រោះថា ព្រះមហាក្សត្រ​បច្ចុប្បន្ន​មិន​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ ។ យ៉ាងណា​ក្តី លោក សម រ​ង្ស៊ី នៅ​តែ​អះអាង​ថា លោក​នៅ​តែ​ចូល​មក​ស្រុក​វិញ​តាម​ការ​កំណត់ ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាង​មុខ​នេះ ។

ចំណែក​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ទណ្ឌិត សម រ​ង្ស៊ី មេ​ឧទ្ទាម​ក្រៅច្បាប់ ថ្ងៃ​អ​ន្សា​មក​ដល់​ហើយ​ព្រោះ ការ​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​បាន​បង្ហាញ​ច្បាស់​ថា ទណ្ឌិត​រូប​នេះ​ពិតជា​មាន​ចរិត​ក្បត់ជាតិ​សាសនា​ព្រះមហាក្សត្រ​យ៉ាង​ប្រាកដ ដែល​ត្រូវ​មហាជន​ប្រជាជន​កម្ពុជា​ថ្កោលទោស​ជុំ​ទិស ។ សម្រាប់​ការ​ប្រកាស​ចូល​ស្រុក​របស់​លោក សម រ​ង្ស៊ី ត្រូវ​បាន​លោក សុខ ឥ​សាន គូសបញ្ជាក់​ថា ទោះ​ចូល​តាម​ច្រក​ណា​ក៏​ដោយ​ក៏​ទណ្ឌិត​មេ​ឧទ្ទាម​ក្រៅច្បាប់​ជៀស​មិន​រួច​ពី​ត្រូវ​ដាក់​ខ្នោះដៃ​រុញ​បញ្ចូល​គុក​ដែរ ។

យ៉ាងណា​ក្តី ចំពោះ​ការ​លើក​ឡើង​របស់​អតីត​ប្រធាន​គណបក្សប្រឆាំង​នេះ ត្រូវ​បាន​អ្នកវិភាគ​នាំ​គ្នា​លើក​ឡើង​ថា រដ្ឋសភា​គួរ​ធ្វើ​វិសោធនកម្ម​ច្បាប់​សញ្ជាតិ​ពី​អ្នកនយោបាយ​ដែល​ឈរឈ្មោះ​ជា​បេក្ខជន​ជា​នាយក​រដ្ឋមន្ត្រី មាន​តែ​សញ្ជាតិ​ខ្មែរ​តែ​មួយ​មិន​អនុញ្ញាត​ឲ្យ​សញ្ជាតិ​ពីរ ។ ព្រោះថា កន្លង​មក​លោក សម រ​ង្ស៊ី ក៏​ធ្លាប់​មានគំនិត​ផ្តួចផ្តើម​ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​ឲ្យ​នាយក​រដ្ឋមន្ត្រី និង​អ្នកនយោបាយ​មាន​សញ្ជាតិ​តែ​មួយ​ផង​ដែរ ។ តែ​មាន​អ្នកនយោបាយ​ខ្លះ​មាន​សញ្ជាតិ​លើស​ពី​មួយ ។

អ្នកវិភាគ​ដដែល​បន្ត​ថា លោក​សម រ​ង្ស៊ី បាន​បង្ហាញ​ថា លោក​មក​ស្រុក​ខ្មែរ​មិន​ប្រើ​ប៉ា​ស្ព័​រ​ខ្មែរ​ទេ គាត់​ប្រើ​ប៉ា​ស្ព័​របា​រាំង អី​ញ្ចឹ​ង​កន្លង​ទៅ​គាត់​បាន​ឃោសនា​ឲ្យ​ខ្មែរ​ស្រឡាញ់​ខ្មែរ តែ​ទីបំផុត​ប៉ា​ស្ព័​របា​រាំង​ដោយ​បោះបង់​សញ្ជាតិ​ខ្មែរ​ចោល ។ ដូច្នេះ​សភា​គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​កំណត់​ថា ប្រធាន​គណបក្ស ឬ​ក៏​បេក្ខជន​នាយក​រដ្ឋមន្ត្រី ឬ​អ្នកនយោបាយ​ដែល​ឈរ​ជា​បេក្ខជន​អ្នកតំណាង​រាស្ត្រ ឬ​បេក្ខជន​នាយក​រដ្ឋមន្ត្រី​ឲ្យ​មាន​សញ្ជាតិ​ខ្មែរ​ក្រៅពី​នឹង​មិន​អនុញ្ញាត​ឡើយ ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ