ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហជីព​ទំលាក់​តួលេខ​១៩៧​ដុល្លារ តែ​និយោជក​តំឡើង​១៨៤.៥​ដុល្លារ​សម្រាប់​ចរចា​ប្រាក់​ឈ្នួល​កម្មករ​…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​តួលេខ​មួយ​ថ្មី​ទៀត​ហើយ សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​និយោជក​សម្លៀក​បំពាក់ និង​ស្បែកជើង​ឆ្នាំ​២០២០ ដោយ​ភាគី​សហជីព​បាន​ទំលាក់​តួ​លេខា​ចំនួន​១៩៧​ដុល្លារ បន្ទាប់​ពី​ដាក់​ចំនួន​១៩៩​ដុល្លារ តែ​ភាគី​ចរចា​ជាមួយ​ភាគី​និយោជក​ដោយ​ភាគី​និយោជក​តំឡើង​តួលេខ​១៨៤.៥​ដុល្លារ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ…

រាជធានី​ភ្នំពេញ ៖ ជា​តួលេខ​មួយ​ថ្មី​ទៀត​ហើយ សម្រាប់​ការ​ចរចា​ប្រាក់​ឈ្នួល​អប្ប​រមាក​ម្មករ​និយោជក​សម្លៀក​បំពាក់ និង​ស្បែកជើង​ឆ្នាំ​២០២០ ដោយ​ភាគី​សហជីព​បាន​ទំលាក់​តួ​លេខា​ចំនួន​១៩៧​ដុល្លារ បន្ទាប់​ពី​ដាក់​ចំនួន​១៩៩​ដុល្លារ តែ​ភាគី​ចរចា​ជាមួយ​ភាគី​និយោជក​ដោយ​ភាគី​និយោជក​តំឡើង​តួលេខ​១៨៤.៥​ដុល្លារ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញផ្សាយ កាលពី​ថ្ងៃ​ទី​១២ កញ្ញា​កន្លង​មក បាន​ឲ្យ​ដឹង​ថា លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​លើក​ទី​៤ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ចរចា​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ ក្រោយ​ពី​ភាគី​កម្មករនិយោជិត និង​ភាគី​និយោជក​បាន​ប្រជុំ​ពិភាក្សា​ផ្ទៃក្នុង​របស់​ខ្លួន​ចំនួន​៣​ដង​មក​ហើយ ។

ប្រភព​បាន​បន្ត​ថា ភាគី​នីមួយ​ៗ​បាន​បន្ត​ប្រជុំ​ពិភាក្សា​យ៉ាង​ផុសផុល និង​បាន​បង្ហាញ​នូវ​គោល​ជំហរ​របស់​ខ្លួន​ជូន​អង្គប្រជុំ​ដោយ​ភាគី​កម្មករនិយោជិត​បាន​បន្ថយ​ពី​តួលេខ​១៩៩​ដុល្លារ​អា​មេ​រិ​ក មក​ត្រឹម​១៩៧​ដុល្លារ​អា​មេ​រិ​ក និង​ភាគី​និយោជក​បាន​ដំឡើង​ពី​តួលេខ​១៨៤​ដុល្លារ​អា​មេ​រិ​ក​ទៅ ១៨៤,៥​ដុល្លារ​អា​មេ​រិ​ក ជា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០ ។ ភាគី​នីមួយ​ៗ​បាន​ឯកភាព​បន្ត​ប្រជុំ​ពិភាក្សា​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកញ្ញា​នេះ វេលា​ម៉ោង​៣​រសៀល ។

សូម​ជម្រាប​ថា ការ​ចរចា​ប្រាក់​ឈ្នួល​កម្មករ​សម្រាប់​ឆ្នាំ​២០១៩​នេះ ភាគី​រដ្ឋាភិបាល គឺជា​អ្នកសម្របសម្រួល​ដោយ​បាន​យក​របាយការណ៍​ផ្សេង​ៗ​មក​បង្ហាញ​ដល់​ភាគី​និយោជក និង​ភាគី សហជីព ក្នុង​ការ​វិភាគ​លើ​របាយការណ៍ ។

គួរ​ឮ​កថា​ក្រសួង​ការងារ​បាន​កំណត់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៧៧​ដុល្លារ ហើយ សម្តេច​តេ​ជោ ហ៊ុន សែន យក​ថវិកាជាតិ​បន្ថែម​ទៀត​៥​ដុល្លារ​ទៀត ។ ដូច្នេះ​ប្រាក់​ឈ្នួល កម្មករ​សម្រាប់​ឆ្នាំ​២០១៩ គឺ​១៨២​ដុល្លារ និង​ត្រូវ​បើក​ជា​២​ដង​ក្នុង​មួយ​ខែ ។ ប្រាក់​ឈ្នួល​អប្បបរមា ក្នុង​ឆ្នាំ​២០១៨​នេះ គឺ​១៧០​ដុល្លារ​ក្នុង​មួយ​ខែ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ