ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២នាក់​បងប្អូន​​ត្រឡប់​ពី​ផឹក​ស៊ី ត្រូវ​ស្ត្រី​​រក​ស៊ី​ផ្លូវ​ភេ​ទ​និង​គូស្នេហ៍​​ចាប់​​ឱប​ថើប​លូក​យកកាបូប​លុយ​​ ប្តឹង​​ប៉ូលិស​ឃាត់ខ្លួន​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ស្ត្រីរកស៊ី​ផ្លូវ​ភេទនិង​ប្រុស​ស្នេហ៍​​២នាក់ ត្រូវ​បាន​ប៉ូលិស​​ប៉ុស្តិ៍​ទួល​សង្កែ​​ឃាត់ខ្លួន​​ បន្ទាប់​ពី​ពួក​គេ​ធ្វើ​សកម្ម​ភាព​ចាប់ឱបថើប​​និង​លូក​​យក​កាបូប​​លុយ​​បុរស​២នាក់​​បងប្អូន កាល​ពី​វេលា​ម៉ោង​​១០​​យប់​ថ្ងៃទី​​២៤ មីនា នៅ​ចំណុច​​ទំនប់​​៧០​ ស្ថិត​ក្នុង​ភូមិ​ទួលសង្កែ សង្កាត់​ទួលសង្កែ ខណ្ឌប្ញស្សីកែវ ។

ជនសង្ស័យ​​ទាំង​២នាក់ ម្នាក់​ឈ្មោះ កង ណារិទ្ធ ភេទប្រុស អាយុ​​៣៤ឆ្នាំ និង​ស្ត្រី​ជា​គូស្នេហ៍​ឈ្មោះ ផុន សុជា​តិ អាយុ​៣០​ឆ្នាំ ទាំង​២នាក់​ស្នាក់​នៅ​ផ្ទះ​ជួល​តាម​ផ្លូវ​​រទេះ​​ភ្លើង​​ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ​​ ចំណែក​​២នាក់​​បងប្អូន​​១-ឈ្មោះ​​ នឹម ចិន្តា ភេទប្រុស អាយុ​​៣២​ឆ្នាំ និង​​២-ឈ្មោះ នឹម សុផានី ភេទប្រុស អាយុ​​២៥​ឆ្នាំ អ្នក​ទាំង​២​ជា​ជាង​ឈើ ស្នាក់នៅ​​ភូមិ​ទំនប់ សង្កាត់​​ភ្នំ​ពេញ​ថ្មី ខណ្ឌ​​សែន​សុខ ។

បើតាមសេចក្តី​រាយការណ៍​​បាន​ឱ្យដឹងថា​​ មុន​ពេល​កើត​ហេតុ បុរ​ស២នាក់​​បងប្អូន​​ និង​​មិត្ត​​ភក្តិ​​២នាក់​​ទៀត បាន​ជិះ​ម៉ូតូ​​២​គ្រឿង​ត្រឡប់​មក​ពីផឹក​ស៊ី លុះ​​មកដល់​​ចំណុច​​កើត​ហេតុ បុរស២នាក់​បងប្អូន​បាន​ឈប់​​ម៉ូតូ​​ចាំ​​មិត្ត​​ភក្តិ​​ ខណៈនោះ​​ស្រាប់​​តែមាន​ស្ត្រី​រកស៊ី​​ផ្លូវភេទ​៤នាក់ដែល​​មាន​ប្រុស​ស្នេហ៍​​ឈរកាង​ជាមួយ​ផង មក​ដល់​ចាប់​​ឱប​ថើប​រួច​​លូក​យក​កាបូប​លុយតែម្តង ។

សូមបញ្ជាក់​​ថា កាបូបលុយរបស់​ជន​រងគ្រោះ​​ដែល​​ក្រុម​ជន​សង្ស័យ​​លូក​យក​​នោះ មួយ​មាន​ប្រាក់​ចំនួន​​៣០​ដុល្លារ និង​មួយ​ទៀត​​មាន​​ប្រាក់​​ចំនួន​១៦០​ដុល្លារ ។