ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ក្រមុំ​ផ្ទះ​បាក់​សង្កត់​លើ​បាក់​ឆ្អឹង​ខ្នង​២កំណាត់​ អស់​លទ្ធ​ភាព​ព្យាបាល​ សំពះ​សុំ​សប្បុរស​ជន​ជួយ

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ ស្ថិត​ក្នុង​ខ្ទម​ប្រក់​ស័ង្ក​សី​គ្មាន​ជញ្ជាំង​ដែល​គ្រូ​ខ្មែរ​ធ្វើ​សម្រាប់​អ្នក​ជំងឺ​ស្នាក់​នៅ​ ក្រុម​គ្រួសារ​នាង​ក្រមុំ​រង​គ្រោះ​បាន​លើក​ដៃ​សំពះ​សុំ​ក្តី​មេត្តា​ពី​សប្បុរស​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ទី​ជិត​ឆ្ងាយ​ សូម​ជួយ​ដល់​ពួក​គាត់​ផង ខណៈ​ពួក​គាត់​ជា​ឪពុក​ ម្តាយ​លក់​គោ ក្របី និង​ស្រូវ​អស់​ពី​ខ្លួន​ដើម្បី​យក​ប្រាក់​បង់​ថ្លៃ​ព្យាបាល​ជំងឺ​កូន​ស្រី​ក្រមុំ​របស់​គាត់​ដែល​រង​គ្រោះដោយ​សារ​បាក់​ផ្ទះ​សង្កត់​ពី​លើ​បាក់​ឆ្អឹង​ខ្នង​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ភ្នំពេញ

ខេត្ត​កំពង់​ឆ្នាំង​ ៖ ស្ថិត​ក្នុង​ខ្ទម​ប្រក់​ស័ង្ក​សី​គ្មាន​ជញ្ជាំង​ដែល​គ្រូ​ខ្មែរ​ធ្វើ​សម្រាប់​អ្នក​ជំងឺ​ស្នាក់​នៅ​ ក្រុម​គ្រួសារ​នាង​ក្រមុំ​រង​គ្រោះ​បាន​លើក​ដៃ​សំពះ​សុំ​ក្តី​មេត្តា​ពី​សប្បុរស​ជន​គ្រប់​មជ្ឈ​ដ្ឋាន​ទី​ជិត​ឆ្ងាយ​ សូម​ជួយ​ដល់​ពួក​គាត់​ផង ខណៈ​ពួក​គាត់​ជា​ឪពុក​ ម្តាយ​លក់​គោ ក្របី និង​ស្រូវ​អស់​ពី​ខ្លួន​ដើម្បី​យក​ប្រាក់​បង់​ថ្លៃ​ព្យាបាល​ជំងឺ​កូន​ស្រី​ក្រមុំ​របស់​គាត់​ដែល​រង​គ្រោះដោយ​សារ​បាក់​ផ្ទះ​សង្កត់​ពី​លើ​បាក់​ឆ្អឹង​ខ្នង​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ក្រុង​ភ្នំពេញជាង​១ខែ​អស់​ប្រាក់​ជាង​៣​ពាន់​ដុល្លារ​ហើយ​មិន​ជា ​​ពេល​នេះ​ដោយ​សារ​តែ​អស់​ទ្រព្យ​ពី​ខ្លួន​ និង​ទាល់​តម្រិះទើប​ងាក​មក​ឱ្យ​គ្រូ​ខ្មែរ​ព្យាបាល​វិញ​ ។

បុរស​ជា​ឪពុក​នារី​រង​គ្រោះ​បាន​ឱ្យ​ដឹង​ថា កូន​ស្រី​របស់​គាត់​ឈ្មោះភី សុជីន អាយុ​២១​ឆ្នាំ ជា​កូន​ទី​៥​ក្នុង​ចំណោម​កូន​​៧នាក់​ ពួក​គាត់​មាន​ទី​លំនៅ​ភូមិ​ត្រពាំង​ម្លូ ឃុំ​ក្រាំង​ស្គា ស្រុក​ទឹក​ផុស​។

បុរស​រូប​នោះ​បាន​រំឭក​ឱ្យ​ដឹង​​ថា កាល​ពី​ថ្ងៃ​ទី​១០ កុម្ភៈ ២០១៤ កូនស្រី​របស់​គាត់​បាន​ទៅ​ជួយ​វេច​នំ​ក្នុង​ពិធី​មង្គល​ការ​គេ​ក្នុង​ភូមិ​ជាមួយ​គ្នា​។ ពេល​នោះ​កូន​ស្រី​គាត់​អង្គុយ​វេច​នំ​នៅ​ក្រោម​ផ្ទះ​ថ្មី​ដែល​គេ​ត​ពី​ផ្ទះ​ចាស់​ធ្វើ​បណ្តោះ​អាសន្ន​សម្រាប់​ដាក់​សម្ភារ​មង្គល​ការ​មាន​ទឹក​ក្រូច ស្រា​បៀរ​ អង្គរ និង​សម្ភារ​ជា​ច្រើន​ទៀត​។ ស្រាប់​តែ​នៅ​ម៉ោង​ប្រហែល​ជាង​៣​រសៀល​មាន​មនុស្ស​ច្រើន​នាក់បាន​ឡើង​លើ​ផ្ទះ​នោះ​ធ្វើ​ឱ្យ​ទ្រទម្ងន់​លែង​បាន​ក៏​បាក់​សង្កត់​មក​លើ​កូន​ស្រី​របស់​គាត់​ និង​មនុស្ស​មួយ​ចំនួន​ទៀត​បណ្តាល​ឱ្យ​បាក់​គ្រែ​របួស​មនុស្ស​ដែល​អង្គុយ​លើ​គ្រែ​នោះ​គ្រប់​គ្នា​ ចំណែក​កូន​ស្រី​គាត់​ត្រូវ​រនូត​ផ្ទះ​បាក់​ចំ​ឆ្អឹង​ខ្នង​បាក់​ជា​២​កំណាត់​។

ក្រោយ​កើត​ហេតុ​គាត់​បាន​ដឹក​កូន​ស្រី​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ខេត្ត ហើយ​បាន​បន្ត​ដល់​មន្ទីរ​ពេទ្យ​រាជ​ធានី​ភ្នំពេញ​ ​​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព