ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ស្រវឹង​ខឹង​ប្រពន្ធ​មិន​នៅ​ផ្ទះ​ផឹក​ថ្នាំ​ពុល​បាញ់​កក់​សម្លាប់​ខ្លួន​

11 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ខេត្ត​ភ្លាមៗ បន្ទាប់​ពី​បុរស​រូប​នោះផឹក​​ស្រវឹង​​ខឹង​ប្រពន្ធ​មិន​នៅ​ផ្ទះ​យក​​​ថ្នាំ​ពុល​បាញ់​កក់មកផឹក​ប៉ង​សម្លាប់ខ្លួន​។ ហេតុ​ការណ៍នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៤ មីនា ២០១៤ នៅ​ភូមិ​ទ្រា​ជើង ឃុំ​ស្រែ​ថ្មី ស្រុក​រលា​ប្អៀរ​។

បុរស​ប៉ង​សម្លាប់ខ្លួន​នេះ​ឈ្មោះសេង ទិត្យ អាយុ​២៦​ឆ្នាំ ជា​អ្នក​ប្រមឹក​ស្រា​រៀង​រាល់​ថ្ងៃ​។ តាម​ការ​រៀប​រាប់​របស់​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ​ហម សុភា អាយុ​២៦​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ប្តី​របស់​នាង​ជា​មនុស្ស​ប្រមឹក​ស្រវឹង​ស្រា​រៀង​រាល់​ថ្ងៃ​ ពេល​មក​ដល់​ផ្ទះ​តែង​រក​រឿង​វាយ​ធ្វើ​បាប​នាង។

ស្ត្រី​ជា​ប្រពន្ធបា​ន​ឱ្យ​ដឹង​​ទៀត​ថា មុន​ពេល​កើត​ហេតុ​ពេល​ត្រឡប់​មក​ពី​ផឹក​ស្រវឹង​វិញ​នៅ​ម៉ោង​ជាង​៤​រសៀល​ នាង​ខ្លាច​ប្តី​រក​រឿង​វាយ​តប់​ដូច​សព្វ​ដង​ក៏​បាន​គេច​ខ្លួន​ទៅ​ផ្ទះ​ម្តាយ​នៅ​ទល់​មុខ​ផ្ទះ​នាង។ លុះ​ពេល​យប់​បន្តិច​រក​នាង​មិន​ឃើញ​ស្រាប់​តែ​ប្តី​របស់​នាង​បាន​យក​ថ្នាំ​បាញ់​កក់​១​កញ្ចប់​មក​ផឹក​រហូត​សន្លប់​បែក​ពពុះ​មាត់​ទើប​នាង​ដឹង​ក៏​ប្រញាប់​ប្រញាល់​ដឹក​មកសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​តែម្តង​៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព