ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​នាងឃុល​ ទិត្យ​ចិន្តា ​​ជា​ជំនួយ​ការ​​​និង​ជា​ផ្នែក​មួយ​ជួយ​​ ឱ្យ​​កម្ម​វិធី​​«ស៊ី​ធី​​អិន​​ប៉ុស្តិ៍​លេខ​​21»​មាន​ប្រជា​ប្រិយ​ភាព​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​​​ ​៖ លោក​​ អ្នក​នាង​ប្រាកដ​ ជា​ធ្លាប់​​ទស្សនា​ក​ម្ម​វិធី​​«ស៊ី​ធី​អិន​​ប៉ុស្តិ៍​លេខ​​២១​»​រប​ស់​ស្ថានីយ​​ទូរទស្សន៍​​ស៊ី​ធី​អិន​​ ដែល​មាន​អ្នក​នាង​យុគ ចិន្តា​​ ជា​​អ្ន​ក​គ្រប់​គ្រង​​ និង​ជា​ពិ​ធី​ការិនី។ ​​កម្ម​វិធី​នេះ​មាន​​ប្រជា​ប្រិយ​​ភាព​គួរ​សម​​ជា​យូរ​មកហើយ​​ ។ ​កោះ​សន្តិ​ភាព​​សូម​បង្ហាញជូន​អ្នក​នាង​​ឃុល​ ទិ​ត្យ​ចិន្តា​ ជា​ជំនួយ​ការ​​កម្ម​វិធី​​ស៊ី​ធី​អិន​​ប៉ុស្តិ៍​លេខ​២១ ​ដែល​ជា​​ផ្នែក​​មួយ​ជួយ​​ឱ្យ​កម្ម​វិធី​នេះមាន​ប្រជា​ប្រិយ​​ភាព។

រាជ​ធានី​ភ្នំពេញ​​​ ​៖ លោក​​ អ្នក​នាង​ប្រាកដ​ ជា​ធ្លាប់​​ទស្សនា​ក​ម្ម​វិធី​​«ស៊ី​ធី​អិន​​ប៉ុស្តិ៍​លេខ​​២១​»​រប​ស់​ស្ថានីយ​​ទូរទស្សន៍​​ស៊ី​ធី​អិន​​ ដែល​មាន​អ្នក​នាង​យុគ ចិន្តា​​ ជា​​អ្ន​ក​គ្រប់​គ្រង​​ និង​ជា​ពិ​ធី​ការិនី។ ​​កម្ម​វិធី​នេះ​មាន​​ប្រជា​ប្រិយ​​ភាព​គួរ​សម​​ជា​យូរ​មកហើយ​​ ។ ​កោះ​សន្តិ​ភាព​​សូម​បង្ហាញជូន​អ្នក​នាង​​ឃុល​ ទិ​ត្យ​ចិន្តា​ ជា​ជំនួយ​ការ​​កម្ម​វិធី​​ស៊ី​ធី​អិន​​ប៉ុស្តិ៍​លេខ​២១ ​ដែល​ជា​​ផ្នែក​​មួយ​ជួយ​​ឱ្យ​កម្ម​វិធី​នេះមាន​ប្រជា​ប្រិយ​​ភាព។

អ្នក​នាង​​ឃុល​ ទិត្យ​ចិន្តា​ ហៅ​មុំ​ ​​​ចូល​រៀន​​នៅ​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​វិចិត្រ​សិល្បៈ​​នា​ឆ្នាំ​១៩៩៩ ផ្នែក​​ល្ខោន​​​និយាយ​ ។ ​បន្ទាប់​​ពី​ចប់​ថ្នាក​់​វិទ្យាល​័យ​​នាង​ចូល​​រៀន​បន្ត​​ផ្នែក​​និពន្ធ​​ និង​ដឹក​នាំ​រឿង​ល្ខោន​សម្តែង​​នៅ​លើ​ឆាក​ទៀត​ ។ ​​អ្ន​​កនាង​ឃុល ទិត្យ​ចិន្តា​ ​បាន​​សិក្សា​​ផ្នែក​នេះ​ ​៤​ឆ្នាំ​​​ចាប់​​តាំង​ពី​​ឆ្នាំ​២០០១​ដល់​ឆ្នាំ​​២០០៥​ ។ ​

ជិត​ដល់​ថ្ងៃ​​បញ្ចប់​ការ​សិក្សា​ ស្រាប់​តែ​​អ្នក​នាង​ឃុល ទិត្យ​ចិន្តា​ មាន​ឱកាស​​ជាប់​ជម្រើស​​ទៅ​​អាមេរិ​ក​​​ធ្វើ​ជា​ជំនួយ​ការ​​អ្នក​ដឹក​នាំ​រឿង​​ ល្ខោន ។​ ការ​ជ្រើស​​រើស​នោះ អ្នក​គ្រូ​​ឱ្យ​សិស្ស​​ទាំង​អស់​និពន្ធ​​សាច់​រឿង​រយៈ​​ពេល​៥នាទី​ស្មើ​​៥ទំព័រ​ ។ ​នាង​បាន​សរសេរ​​ជាសាច់​រឿង​​មួយ​មាន​ឈ្មោះ​ថា ​«ឥទ្ធិ​​ពល​នៃ​សុបិន​​» និយាយ​​ពី​គ្រួសារ​​មួយ​ដែល​​ប្តី​គិត​តែ​​ពី​ផឹក​ស្រា​​ ប្រើ​អំពើ​ហិង្សា​​លើ​ភរិយា​​គ្មាន​ស្វាង​ និង​មិន​ជួយ​ធ្វើ​​ការ​​ផ្ទះ។​ លុះ​ថ្ងៃ​មួយ​​បុរស​​ប្រមឹក​​​សុបិន​ឃើញ​ថា ព្រះ​សង្ឃ​​​មក​​ទូន្មាន​ខ្លួន​​ថា អ្នក​ឯង​ម​ិ​ន​ត្រូវ​វាយ​ធ្វើ​បាប​​ប្រពន្ធ​កូន​ទេ​ ព្រោះ​​ធ្វើ​បែប​នេះ​គ្មា​ន​សេចក្តី​សុខ​​ ។ ជា​ប្តី​​ ជា​ឪពុក​​គេ​ត្រូវ​តែ​ផ្តល់​​សេចក្តី​សុខ​ដល់​គ្រួសារ​​ ។​ ​​​ដោយ​សារ​តែ​ឥទ្ធិ​ពល​​​ដំបូ​ន្មាន​នោះ ធ្វើ​ឱ្យ​បុរស​ជា​ប្តី​​​ភ្ញាក់​ខ្លួន​​កែ​​ប្រែ​​ខ្លួ​​នវិញ​ ។

នៅ​អាមេរិក​​អ្នក​នាង​​ចិន្តា​ ​បាន​រៀ​ន​ពី​​ការ​​ដំទ្បើង​​ល្ខោ​ន​ ដែល​ត្រូវ​​​​មាន​តាំង​​ពី​អ្នក​​និពន្ធ​​ តាំង​​ពី​អ្នក​ដឹក​នាំ​​ តាំង​ពី​​អ្នក​រៀបចំ​ឆាក​​ និង​
ភ្លើង​​ ។ នាង​បាន​​មើល​ពី​​ការ​អភិវឌ្ឍ​​សិល្បៈ​​ស្រុក​គេ​តាំង​ពី​សាច់​រឿង​​តូច​ដល់​ធំ ដោយ​​​គេ​ចំណាយ​លុយ​​សម្រាប់​ឱ្យ​​នាង​ទៅ​ទស្សនា​​​​ល្ខោន​ ។ ​​គេ​ឱ្យ​នាង​​មើល​ដើម្បី​មាន​គំនិត​ថ្មី​​មក​ប្រាប់​កូន​​សិស្ស​ក្នុង​​ស្រុក​ខ្មែរ​​ ឬ​មាន​គំនិត​ក្នុង​​ការ​ដំទ្បើង​សាច់​​រឿង​​នៅ​ស្រុក​ខ្មែរ​​ឱ្យបាន​ជោគ​ជ័យ​ ។ ​នៅ​ទី​បំផុត​​នាង​បាន​ទទួល​​គំនិត​ ថ្មី​ៗពី​​ល្ខោន​​និយាយ​លើ​ឆាក​ ។

ក្នុង​នាម​ជា​កូន​​ស្រី​ម្នាក់​​​ក្នុង​ត្រកូល​​មធ្យម​​​ អ្នក​នាង​ឃុល ទិត្យ​ចិន្តា​​ គិត​ថា​នឹង​ចាប់​​យក​ជំនាញ​អ្វី​មួយ​​ច្បាស់​លាស់​​ ដើ​ម្បី​អ​នា​គត​​ខ្លួន​ឯង​ ។ នាង​តាំង​ចិត្ត​​ថា ​ជា​កូន​​ស្រី​​មិន​ត្រូវ​​ពឹង​​កម្លាំង​ប្តី​ទេ ត្រូវ​តែ​​មាន​ជំនាញ​​ ឬ​វិជ្ជា​ជីវៈ​​អ្វី​មួយ​​ច្បាស់​លាស់​​ខ្លួន​ឯង​ ។ ​អ្វី​ដែល​​នាង​ស្រទ្បាញ់​​ត្រូវ​ចាប់​យក​​ឱ្យ​បាន​ ។​ ឆ្លៀត​​​ពេល​​​សិក្សា​​នៅសាលា​វិចិត្រ​សិ​ល្បៈ​​ អ្នក​នាង​​ចិន្តា​ ​​​​ដើរ​សុំ​គេ​​នៅតាម​ទូរ​ទស្សន៍​​នានា​ មាន​អប្សរា​​​ និងទូរទស្សន៍​​ជាតិ​ ដោយ​ប្រាប់​ថា​នាង​​​​ជាសិស្ស​​សាលា​វិចិត្រ​សិល្បៈ​ បើ​មាន​អ្វី​ជួយ​នាង​​អាច​ជួយ​បាន​ ។ ​ពេល​នោះ​​គេ​ជួយ​ឱ្យ​​នាង​​បាន​រាំ​កំដរ​ឆាក​ និង​ថត​ខា​រ៉ា​អូខេ​​។ នាង​​សប្បាយ​ចិត្ត​​ទោះ​ជា​បាន​ប្រាក់​​តិច​តួច​​ក្តី​ ។ គោល​ដៅ​​នាង​មិន​ត្រឹម​​តែ​រាំ​ទេ គឺ​​ទៅ​មើល​​ពី​គេ​រៀប​ចំ​ថត គេ​រៀបចំ​​ឆាក​ ចាប់​​ប្លង់​ រៀន​សង្កេត​ទាំង​អស់​ ព្រោះ​មាន​ឆន្ទៈ​​មួយ​ចង់​ចេះ​​ជំនាញ​​នោះ​ ។ ​ម៉្យាង​ទៀត​​ដ្បិត​​តែ​​នាង​ទៅ​អាមេរិក​​តែ​បទ​ពិសោធន៍​​ខាង​ទូរទស្សន៍​​ និង​ចាប់​ប្លង់​សម្តែង​តាម​​ទី​តាំង​​ខាង​ក្រៅ  គឺ​​មិន​ទាន់​ចេះ​ទេ ។

ក្រោយ​​មក​អ្ន​ក​នាង​ឃុល ទិត្យ​ចិន្តា ​បាន​ទៅ​សិក្សា​​នៅ​អាមេរិក​​ម្ត​ង​ទៀត​ ផ្នែក​ខាង​​«អ្នក​និពន្ធ​​វ័យ​ក្មេង​»និង​ដើម​ឆ្នាំ​២០០៥ បាន​​ទៅ​សិក្សា​​វគ្គ​ ខ្លី​​​ៗ​នៅ​អូ​ស្ត្រាលី​ និង​ប្រទេស​​កូរ៉េ​​ខាង​ត្បូង​ ។ ដោយ​សារ​តែ​​មាន​គោលដៅ​​ចង់​ក្លាយ​​ជា​​អ្នក​ធ្វើ​ការ​​នៅ​ទូរទស្សន៍​​ខាង​ផលិត​កម្ម​​វិធី​ ព្រោះ​​មាន​បទ​ពិសោធន៍​​ច្រើន​​​ដែរ​នោះ អ្ន​​ក​នាង​ឃុល​ ទិត្យចិន្តា​​ទាក់​​ទង​រៀម​​ច្បង​​មួយ​ចំនួន​ ។ ​ពេល​បាន​ជួប​​លោកម៉ម រស្មី​ ​ត្រូវ​លោក​ប្រាប់​​ថា​ អ្នក​នាង​​យុគ​ ចិន្តា ជិត​បង្កើត​​កម្ម​វិធី​​ថ្មី​មួយ​ និង​ឱ្យ​យក​ប្រវត្តិ​​ការ​ងារ​ដាក់​​ក្រែង​​គេ​ចាប់​អារម្មណ៍​ ។ ​ពេល​នោះ​​អ្ន​កនាង​​យុគ ចិន្តា​ ​ឱ្យ​​នាង​សរសេរ​​អត្ថ​បទ​​ឱ្យ​មើល និង​​ឱ្យ​នាង​​សាក​ល្បង​​សមត្ថ​​ភាព​៣​ខែ ។ ​ការ​សាក​ល្បង​​នោះ​ នាង​​ត្រូវ​​​សរសេរ​អត្ថ​បទ​​ឱ្យ​អ្នក​នាង​យុគ ចិន្តា​ ​និយាយ​​ពី​គោល​គំនិត​​កម្មវិធី​​តាម​វគ្គ​​ នីមួយ​ៗ​​ទាក់​ទង​​​​នឹង​​ជីវ​​ប្រវត្តិ​​ ។ ដោយ​​យល់​ថា​ នាង​អាច​​ប្រើ​ការ​បាន​ក៏​ជាប់​​ការ​ងារ​ជា​មួយ​​អ្នក​នាង​យុគ ចិន្តា​ រហូត​មក​ ។

ក្នុង​ជំនួប​​​ជា​មួយ​​កោះ​សន្តិភាព​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ អ្នក​នាង​ឃុល ទិត្យ​ចិន្តា​ និយាយ​ថា ដោយ​​សារ​តែ​​ភាព​ម៉ត់​ចត់​នឹង​ការ​ងារ​​ នាង​​តែង​តែ​បែង​​ចែក​​​ច្បាស់​លាស់​​ណាស់​ពេល​​លេង​សើច​ គឺ​លេង​សើច​ ពេល​ការងារ​​គឺ​ការ​ងារ​ ។ ​ពី​ដំបូង​​អ្នក​ចូល​រួម​​​សម្ភាសន៍​ ដឹង​ថា​ អ្នក​នាង​ចិន្តា​ ជា​ជំនួយ​​ការ​​កម្ម​វិធី​​​​​មិន​សូវ​ចាប់​អារម្មណ៍​​ទេ តែ​ពេល​​​ឃើញ​នាង​​ច្បាស់​លាស់​​ ក្លាហាន​​ជា​មួយ​ភារ​កិច្ច​​​ក៏​ចាប់​ផ្តើម​​មាន​ការ​ចាប់​អារម្មណ៍​​ ។ តាំង​ពី​​​អ្នក​នាង​ឃុល ទិត្យ​ចិន្តា​ ចូល​បម្រើ​ការ​ងារ​​ជា​មួយ​​អ្នក​នាង​យុគ​ ចិន្តា​​មក អ្នក​ទាំង​ពីរ​តែង​តែ​​ផ្តល់​គំនិត​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​ ធ្វើ​យ៉ាង​ណា​​ឱ្យ​​​កម្ម​វិធី​ស៊ី​ធី​អិន​​ប៉ុស្តិ៍​លេខ​២១​ ​​​​មាន​ប្រជា​ប្រិយ​​ភាព​ ។ ​នៅ​ពេល​ខាង​មុខ​​អ្នក​នាង​​​ឃុល​ ទិត្យ​ចិន្តា​ និង​អ្ន​ក​នាង​យុគ ចិន្តា ​នឹង​រិះរក​​ចំណុច​​ ប្លែក​ៗ​ទាក់​ទង​​នឹង​​កម្ម​វិធី​​សម្រាប់​​បម្រើ​​អារម្មណ៍​​ទស្សនិក​ជន​ ដោយ​សន្យា​ថា​មិន​ឱ្យ​មាន​​ភាព​ ដដែល​ៗ​ទេ៕