ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ម៉ម សូណង់​ដូ ធ្វើបាតុ​កម្ម សាលា​រាជធានី​មិន​អនុ​ញ្ញាត ព្រមាន​ចាត់​វិធានការ​បង្ក្រាប

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​​​ ៖​​​ សំណើ​សុំ​ធ្វើ​​បាត​ុ​កម្ម​​របស់​ប្រធាន​វិទ្យុ​សំបុកឃ្មុំ​​សំឡេង​ប្រជា​ពលរដ្ឋ​​​​​​​​​​​​មិន​ត្រូវ​បាន​សាលា​​រាជធានី​ភ្នំពេញ​​​​​​​​​ ​អនុញ្ញាត​​​​ឱ្យធ្វើ​បាតុ​កម្ម​​​​​នៅ​ទីលាន​ប្រធានធិបតេយ្យ​​និង​​ដង្ហែ​​ក្បួន​​ទៅកាន់ក្រសួង​ព័ត៌មាន​​​​​ទេ​នៅ​ថ្ងៃទី​​​៣១ មីនា ​ខាង​មុខ​ដោយ​សំអាង​ថា ​​​រង់​ចាំ​ពេល​វេលា​​​សមស្រប​​​ណា​មួយ​សិន ។​

​រាជធានី​ភ្នំពេញ​​​ ៖​​​ សំណើ​សុំ​ធ្វើ​​បាត​ុ​កម្ម​​របស់​ប្រធាន​វិទ្យុ​សំបុកឃ្មុំ​​សំឡេង​ប្រជា​ពលរដ្ឋ​​​​​​​​​​​​មិន​ត្រូវ​បាន​សាលា​​រាជធានី​ភ្នំពេញ​​​​​​​​​ ​អនុញ្ញាត​​​​ឱ្យធ្វើ​បាតុ​កម្ម​​​​​នៅ​ទីលាន​ប្រធានធិបតេយ្យ​​និង​​ដង្ហែ​​ក្បួន​​ទៅកាន់ក្រសួង​ព័ត៌មាន​​​​​ទេ​នៅ​ថ្ងៃទី​​​៣១ មីនា ​ខាង​មុខ​ដោយ​សំអាង​ថា ​​​រង់​ចាំ​ពេល​វេលា​​​សមស្រប​​​ណា​មួយ​សិន ។​

បន្ទាប់ព​ី​​ជួប​ប្រជុំ​​ជា​មួយ​អាជ្ញាធរ​​​រាជធានី​ភ្នំពេញ​​​នៅ​ព្រឹកថ្ងៃទី​​​​​​២៤​ ​មីនា​ នា​រសៀល​​​ថ្ងៃ​ដដែល​នោះ​​​​​ លោក ម៉ម​​ សូណង់​ដូ​ ​​ប្រធានវិទ្យុ​​សំបុក​ឃ្មុំ​សំឡេង​​​ប្រជា​ពលរដ្ឋ​​​​​​​ បាន​ធ្វើសន្និសីទ​​​សារ​ព័ត៌​មាន​​​​​​​​​​​​​​​មួយបញ្ជាក់​ថា ​​​លោក​​​​​​​​​​​​មិន​​​ដឹកនាំ​​ធ្វើបាតុ​កម្ម​ និង​ដង្ហែ​​​​ក្បួន​នោះ​​ទេ ប៉ុន្តែ​​​​​​​​​​លោក​នឹង​​ចូល​រួម​ជាមួយ​​ប្រជាពលរដ្ឋ​​​ដែលទាម​ទារ​​ចង់​ឱ្យ​មាន​កម្លាំង​​ផ្សាយ​នៅ​តាម​បណ្ដា​ខេត្ត​ និង​ហ្វ្រេ​កង់​​​​បង្កើត​ទូរទស្ស​ន៍​ ដើម្បី​​ឱ្យ​ស្រប​​តាមលទ្ធិ​ប្រជា​ធិតេយ្យ​​នៅ​កម្ពុជា ។ ​​​​លោក​ ម៉ម សូណង់ដូ បញ្ជាក់​​ថា​ ចំពោះ​​ការ​ទាម​ទារ​​ហ្វ្រេ​​កង់​​វិទ្យុ​ និង​បង្កើត​​ទូរទស្សន៍​​​នោះ​មិន​​ទាក់​ទង​នឹង​​​​រឿង​​​​នយោបាយ​នោះទេ ​គឺយើង​​មាន​សិទ្ធិ​​បញ្ចេញ​ម​តិ​ ។ ទាក់​ទិន​នឹង​​ការ​ស្នើ​​​សុំ​បង្កើត​​ហ្វ្រេ​កង់​​​​​​វ​​ិទ្យុ​​នោះ​ លោក ម៉ម សូណង់​ដូ​ និយាយ​ថា​ ​​​ខ្ញុំ​បាន​​ស្នើ​សុំ​​​ចាប់​តាំង​ពី​ឆ្នាំ​​២០០៥​មក​ម្លេ៉ះ​ ​ប៉ុន្តែ​មិន​​ត្រូវបាន​​​​លោក​រដ្ឋមន្ត្រី​​​ក្រសួង​ព័ត៌​មាន​​ផ្ដល់ជូន​ទេ ដោយ​​​​លោក​ឆ្លើយ​​ថា​ ​គ្មាន​ច្បាប់​​សោតទស្សន៍​ ។

ប៉ុន្តែ​ចាប់​តាំង​ពី​ឆ្នាំ​​​២០១០​ មក​​​ក្រសួង​ព័ត៌មាន​​​​បាន​​ផ្ដល់​អាជ្ញា​ប័ណ្ណ​​​​និងហ្វ្រេកង់​​វិទ្យុ​​ទៅ​ឱ្យ​វិទ្យុ​​ផ្សេង​​ៗ និង​ទូរទស្សន៍​មួយចំនួន​​ផង​ដែរ​ ។ ក្នុង​នាម​លោក​​ជា​ប្រជា​ពលរដ្ឋ​ខ្មែរ និងជា​​ប្រធាន​វិទ្យុ​​​សំបុក​ឃ្មុំ​ដែល​ស្នើ​សុំ​​ ចុះ​ហេតុ​អ្វី​បាន​ជា​ក្រសួង​ព័ត៌​មាន​មិន​ផ្តល់​ឱ្យ​ នេះ​ជា​បញ្ហា​ដែល​គ្មាន​ភាព​យុត្តិ​​ធម៌​ សម្រាប់​វិទ្យុ​សំបុក​ឃ្មុំ​នោះ​ទេ ។ លោក​​ ម៉ម សូណង់​​ដូ ​បញ្ជាក់​ថា​​​ ចាប់​ពី​​ពេល​​​​ស្នើ​សុំ​ រហូត​មក​ដល់​ពេល​នេះ គឺ​អស់​រយៈ​ពេល​​៩​ឆ្នាំ​ហើយ​ ​នៅតែ​ក្រសួង​ព័ត៌​មាន​មិន​អនុញ្ញាត​​ទៀត។ អ្វី​ដែល​គាត់​មិន​អនុញ្ញាត​នេះ គាត់​ចង់​តែ​ឈ្នះ និង​គិត​ថា​​ ការ​ទាម​ទារ​ជា​រឿង​​នយោ​បាយ​​ គឺ​មិន​ត្រឹម​ត្រូវ ។ ​យោងតាម​​កំណត់​ហេតុ​​នៃ​កិច្ច​ប្រជុំ​ពិភាក្សា​ស្តី​ពី​សំណើ​សុំ​ធ្វើ​បាតុកម្ម​​របស់​ប្រធាន​វិទ្យុ​​សំបុក​​ឃ្មុំ​​សំឡេង​​ប្រជា​ពលរដ្ឋ​​ ដែល​​ចុះ​ហត្ថ​លេខា​​​​ដោយ​លោក ម៉ម សូណង់​ដូ​​​ និង​លោក​ ឃួង​ ស្រេង​ អភិបាល​រង​រាជ​ធានី​ភ្នំពេញ​​​ នោះ​ លោក ម៉ម សូណង់​ដូ​ នៅ​តែ​​ទទូច​ទាម​ទារ​សេរី​ភាព​ក្នុង​ការ​បញ្ចេញ​មតិ​​ ក្នុង​ការ​ស្នើ​ដំឡើង​កម្លាំង​ផ្សាយ​នៅ​តាម​​បណ្តា​ខេត្ត​​​ និង​សុំ​ហ្វ្រេកង់​​​បង្កើត​ទូរ​ទស្សន៍​ ដើម្បី​ឱ្យ​ស្រប​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​ ព្រោះ​​ថា​កន្លង​មក​​វិទ្យុសំបុក​​ឃ្មុំ​​ ធ្លាប់​សុំ​ទៅ​ក្រសួង​ព័ត៌​មាន​កាល​ពី​ឆ្នាំ​២០០៥​ ប៉ុន្តែ​ក្រសួង​ពុំ​បាន​ឆ្លើយ​តប​ឡើយ ។

លុះ​ដល់​ឆ្នាំ​២០១៤​ ច្បាប់​សោត​ទស្សន៍​ក៏​នៅ​តែ​ពុំ​ទាន់​បាន​​រៀប​ចំ​ ហើយ​ក្រសួង​ព័ត៌​មាន​បាន​ចេញ​អាជ្ញា​ប័ណ្ណ​​ និង​ដំឡើង​កម្លាំង​ការ​ផ្សាយ​ និង​​ហ្វ្រេកង់​​ទូរ​ទស្សន៍​​ទៅ​ក្រុម​ហ៊ុន​ផ្សេង​ទៀត​​ជា​ច្រើន ។ ​លោក ឃុត សំខាន់​ ប្រធាន​មន្ទីរ​ព័ត៌​មាន​​រាជ​ធានី​ភ្នំពេញ​​​ បាន​ស្នើ​សុំ​ឱ្យ​​លោក ម៉ម សូណង់​ដូ​ អត់​ធ្មត់​រង់​ចាំ​មួយ​រយៈ​ពេល​សិន​​ ព្រោះ​ថា​នា​ពេល​បច្ចុប្បន្ន​ហ្វ្រេកង់​​របស់​ក្រសួង​ព័ត៌​មាន​មាន​ភាព​ចង្អៀត​ អាច​ឆ្លង​គ្នា​ទៅ​វិញ​ទៅ​មក​ បណ្តាល​ឱ្យ​មាន​បញ្ហា​បច្ចេក​ទេស ។ លោក​កើត​ ឆែ​ នាយក​រដ្ឋ​បាល​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​លើក​ឡើង​ថា​ តាម​ការ​បញ្ជាក់​ពី​ប្រធាន​មន្ទីរ​ព័ត៌​មាន​រាជ​ធានី​ភ្នំពេញ​ វា​ពិត​ជា​មាន​ភាព​ចង្អៀត​មែន និង​មាន​ការស្នើសុំ​ជា​ច្រើន​ទៀត​ក្នុងការបង្កើត​វិទ្យុ និង​ទូរ​ទស្សន៍ ។​ ដូច្នេះ​ស្នើ​លោក​ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ​​អត់​ធ្មត់​ រង់ចាំ​រហូត​ដល់​មាន​​ហ្វ្រេ​កង់​ទំនេរ​ ហើយ​ប្រសិនបើ​ការ​​ស្នើ​សុំ​ពុំ​ទាន់​បាន​ការ​អនុញ្ញាត​​​ទេ​ អ្នក​ស្នើ​សុំ​នាំ​គ្នា​ធ្វើ​បាតុ​កម្ម​ទាម​ទារ​បញ្ហា​នេះ​បណ្តាល​ឱ្យ​មាន​ជា​ទម្លាប់​អាក្រក់​នៅ​ពេល​ដែល​ស្នើ​សុំ​អ្វី​មួយ​ពុំ​បាន​នាំ​គ្នា​ធ្វើ​បាតុ​កម្ម ។​ ម្យ៉ាងទៀត​ ទីលាន​ប្រជាធិប​តេយ្យ​កំពុងតែ​ស្ថិត​ក្រោម​ការ​ស្រាវ​ជ្រាវ​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច​​ ចំពោះ​ព្រឹត្តិ​ការណ៍​កន្លង​មក ។​

លោកឃួង​ ស្រេង​ អភិបាល​រង​រាជ​ធានី​ភ្នំ​ពេញ​ ​មាន​ប្រសាសន៍ថា​ ដោយសារបញ្ហា​សន្តិ​សុខ​ សុវត្ថិភាព​ និង​សណ្តាប់​ធ្នាប់​សាធារណៈ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ នៅ​មិន​ទាន់​ត្រឡប់​មក​រក​​ភាព​ប្រក្រតី​នៅ​ឡើយ​ ហើយម្យ៉ាង​ទៀត​ទីលាន​ប្រជា​ធិប​តេយ្យ​កំពុង​​​ស្ថិត​នៅ​ក្រោម​ការ​ស្រាវ​ជ្រាវ​របស់​អាជ្ញាធរ​មានសមត្ថ​កិច្ច ។​ កំណត់​ហេតុ​ក្នុង​អង្គ​ប្រជុំ​បាន​ឱ្យ​ដឹង​ទៀត​ថា​ចំពោះ​សំណើ​សុំ​ជួប​ជុំ​ធ្វើ​បាតុ​កម្ម​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ និង​ដង្ហែ​ក្បួន​ទៅ​ក្រសួង​ព័ត៌​មាន​នោះ​ សាលា​រាជធានី​ភ្នំ​ពេញ​មិន​អនុញ្ញាត​ទេ​ ដោយ​​សារ​បញ្ហាសន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​សាធា​រណៈ​មិន​ទាន់​ប្រក្រតី​ឡើងវិញ​​នៅ​ឡើយ ។​ ក្នុង​ករណី​ដែល​ម្ចាស់​សំណើ​នៅ​តែ​បន្ត​ជួប​ជុំ​ និង​ដង្ហែ​ក្បួន​ ម្ចាស់​សំណើ​ត្រូវ​តែ​ទទួល​ខុសត្រូវ​ទាំង​ស្រុង​ចំពោះ​ហេតុ​ការណ៍​ដែល​​កើត​ឡើង​ ហើយ​អាជ្ញាធរ​មានសមត្ថ​កិច្ច​នឹងចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់ ។​

លោក​ម៉ម​ សូណង់​ដូ​ បាន​បញ្ជាក់​ជំហរ​ក្នុង​សន្និសីទ​​សារ​ព័ត៌មាន​​នៅស្នាក់​ការវិទ្យុ​សំបុក​ឃ្មុំ​ថា​ លោក​មិនដឹក​នាំ​ធ្វើ​បាតុ​កម្ម​ទាម​ទារ​ទេ បុ៉ន្តែ​នឹង​ចូល​រួម​ធ្វើ​ជាមួយប្រជាពលរដ្ឋ​ដែល​ចង់​បាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ឯក​រាជ្យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។​ ដូច្នេះ​ខ្ញុំ​ជាអ្នក​គោរព​ច្បាប់​ ប្រសិន​បើ​គេ​មិន​អនុញ្ញាត​ឱ្យ​ធ្វើ​នោះ​ ខ្ញុំ​មិន​ធ្វើ​ទេ​ ហើយ​ខ្ញុំ​ក៏​មិន​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​ដែល​កើត​មាន​ទេ ។​ វា​ជា​រឿង​ទទួលខុសត្រូវ​ចំពោះ​រាជ​រដ្ឋាភិបាល​ជាមួយ​ប្រជាពលរដ្ឋ​ ៕​