ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិលា​ចាំប្តី ប៉ុន​ប៉ងលោត​ទឹក​សម្លាប់​ខ្លួន​​លើ​ស្ពាន​ជ្រោយ​ចង្វា​​

11 ឆ្នាំ មុន

រាជធានីភ្នំ​ពេញ ៖ ​ស្ត្រី​មាន​​វិបត្តិ​​ម្នាក់​ឈ្មោះ​ ចាន់​ សុខគា​ ហៅ​ចិន​ អាយុ​៣២​ឆ្នាំ​ ជា​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ មាន​ទីលំនៅ​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដែល​បាន​ទៅ​ប្តឹង​​អាជ្ញា​ធរ​ និង​នគរ​បាល​សង្កាត់​ចោម​ចៅ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២១​ មីនា​ កន្លង​ទៅ​ ដោយ​អះ​អាង​ថា​ នាង​ត្រូវ​ប្តី​ចាក​ចោល​ទៅ​បាត់​មិន​អាល័យ​នោះ​​ បាន​​ជិះ​​ម៉ូតូ​​ឌុប​ពី​ផ្ទះ​​តម្លៃ​​១២០០០រៀល​​ បម្រុង​​លោត​ទឹក​សម្លាប់​​ខ្លួន​ពី​លើ​ស្ពាន​​ជ្រោយ​​ចង្វា តែ​​ត្រូវបាន​សមត្ថកិច្ច​​យាម​​ស្ពាន​ជួយ​ឃាត់​ទាន់ ។

ហេតុការ​ណ៍​នេះបង្ក​ឱ្យមានការ​ភ្ញាក់​ផ្អើល​​ កាល​ពី​វេលា​​ម៉ោង​​១១និង​​៣០​នាទី​ព្រឹក​ថ្ងៃទី​​២៤ មីនា ​​។

បើតាមសេចក្តី​រាយការ​ណ៍​បាន​ឱ្យដឹង​ថា បន្ទាប់​ពី​សមត្ថកិច្ច​​ចាប់​ឃាត់សួរ​នាំ​​ ស្ត្រី​​រូបនោះ​​បាន​ខឹង​​សម្បារ​​ជា​មួយ​សមត្ថកិច្ច ហើយ​​ស្រែក​ថា អយុត្តិ​ធម៌​ណាស់ គេ​​លោត​​បាន​ ហេតុ​​អ្វី​​​គាត់​លោត​មិនបាន​​ ។

គួរ​រំលឹកថា រយៈពេល​​៣​ថ្ងៃកន្លង​មក​​​​នេះ មនុស្ស​​មាន​វិបត្តិ​ចំនួន​​០៤នាក់ បាន​មក​លោត​ទឹក​សម្លាប់​ខ្លួន​លើស្ពាន​ជ្រោយ​ចង្វា តែមិនមាន​នរណាម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​នោះ​ឡើយ ៕​​