ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រុង​ប្រយ័ត្ន​ខ្ពស់​! ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៩​កញ្ញា​កម្ពុជា​នឹង​មាន​បាតុភូត​ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចុះ​បាតុភូត​ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ​ដែរ កម្ពុជា​បន្ត​រង​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៩ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ប្រកាស​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុង​ប្រយ័ត្ន​ចុះ​បាតុភូត​ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ​ដែរ កម្ពុជា​បន្ត​រង​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៩ ខែកញ្ញា ឆ្នាំ​២០១៩ ។ យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៣ កញ្ញា​នេះ បាន​ឲ្យ​ដឹង​ថា អនុលោម​តាម​សារាចរ​របស់​រាជរដ្ឋាភិបាល​លេខ ០៩ ចុះ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៩ ស្តី​ពី​ការ​បន្ត​វិធានការ​ត្រៀម​ទប់ទល់​នឹង​គ្រោះ​ទឹកជំនន់​។

ផ្អែក​លើ​សភាពការណ៍​ជាក់ស្តែង​នៃ​កា​រវិ​វត្ត​អាកាសធាតុ​ពាក់ព័ន្ធ​នឹង​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប (ITCZ) ដែល​បាន​អូស​បន្លាយ​កាត់​លើ​ប្រទេស​ថៃ ឡាវ និង​វៀតណាម ហើយ​ដែល​បច្ចុប្បន្ន​បាន​រំកិល​ចុះ​មក​ក្រោម​កាត់​លើ​កម្ពុជា ក្នុង​រយៈពេល​០២-០៣ ថ្ងៃ​ខាង​មុខ​នេះ ។ ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ១- ចាប់ពី​ថ្ងៃ​ទី​១៦-១៩ ខែកញ្ញា នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​ក្នុង​កម្រិត​បរិមាណ​កើន​ឡើងជា​លំដាប់ ក្នុង​ក្រប​ខណ្ឌ​ស្ទើរ​ទូ​ទាំង​ប្រទេស ដែល​អាច​បណ្តាល​ឲ្យ​បណ្តា​ខេត្ត​មួយ​ចំនួន​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង ។ ២- ចាប់ពី​ថ្ងៃ​ទី​១៥-១៩ ខែកញ្ញា បណ្តា​រាជធានី​-​ខេត្ត​ដែល​អាច​ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង មាន ៖ រាជធានី​ភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ពោធិ៍សាត់ ព្រៃវែង ស្វាយ​រៀង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ និង​ខេត្ត​នៅ​ជាប់មាត់​សមុទ្រ ។

ក្រសួង​បាន​បញ្ជាក់​ថា អាស្រ័យ​ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន និង​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត ផ្គរ រន្ទះ ទឹកជំនន់ និង​រលក​សមុទ្រ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ