ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទទួល​ទាន​អា​ហារ​ប្រៃ​ខ្លាំង​អាច​បណ្តាល​ឱ្យ​ឆាប់​ចាស់​មុន​អា​យុ​

10 ឆ្នាំ មុន

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បណ្តា​ក្មេង​វ័យ​ជំ​ទង់​មាន​រាង​កាយ​ធាត់​ខ្លាំង​ដែល​ចូល​ចិត្ត​ទទួល​ទាន​អា​ហារ​ប្រៃ​ៗក្នុង​បរិ​មាណ​ច្រើន​ប្រ​ឈម​​នឹង​ការ​ឆាប់​ចាស់​មុន​អា​យុ ។

ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា បណ្តា​ក្មេង​វ័យ​ជំ​ទង់​មាន​រាង​កាយ​ធាត់​ខ្លាំង​ដែល​ចូល​ចិត្ត​ទទួល​ទាន​អា​ហារ​ប្រៃ​ៗក្នុង​បរិ​មាណ​ច្រើន​ប្រ​ឈម​​នឹង​ការ​ឆាប់​ចាស់​មុន​អា​យុ ។

ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រក​ឃើញ​ភស្តុ​តាង​ដែល​បង្ហាញ​ថា បណ្តា​កោ​សិ​កា​របស់​ពួក​គេ​បាន​រង​នូវ​​ដំណើរ​ការ​ភាព​ចាស់​ទៅ​តាម​អា​យុ​លឿន​ជាង​កោ​សិ​កា​ក្មេង​ៗ​ដែល​ទទួលទាន​​​អា​ហារ​ប្រៃ​ល្មម​ឬ​ក្មេង​មាន​រាង​កាយ​ធម្ម​តា ។

​អ្នក​ដឹក​នាំ​ការ​សិក្សា​ បណ្ឌិត Haidong Zhu​មក​​ពី​សាកល​វិទ្យា​ល័យ​ Georgia Regents University សហ​រដ្ឋ​​អា​មេរិក​បាន​ថ្លែង​ថា ៖«បន្ថយ​ការ​ទទួល​ទាន​សូ​ដ្យូម​(​អំ​បិល​)​ ​ជា​ពិ​សេស​សម្រាប់​អ្នក​ដែល​​​រាង​កាយ​លើស​ទម្ងន់​ឬ​ធាត់​ខ្លាំង​ អាច​ជួយ​កាត់​បន្ថយ​ភាព​ឆាប់​ចាស់​ទៅ​តាម​អា​យុ​របស់​កោ​សិ​កា​ដែល​ជា​ដើម​ហេតុ​នៃ​ការ​កើត​មាន​ជំ​ងឺ​បេះ​ដូង »។

នៅ​ក្នុង​ការ​ពិ​សោធដោយ​ផ្អែក​លើ​មូល​ដ្ឋាន​នៃ​ការ​សិក្សា​លើ​ telomeres(មួក​ការ​ពារ​នៅ​ចុង​ទាំ​ង​សង​ខាង​របស់​ក្រូ​ម៉ូ​សូម)​​  អ្នក​វិទ្យា​សាស្ត្រ​បាន​បែង​ចែក​​ក្មេង​វ័យ​ជំ​ទង់​ចំ​នួន​ ៧៦៦​នាក់​ជា​២ក្រុម​ ដោយ​ក្រុម​ទី​១​ ប្រើ​អំ​បិល​ប្រ​ហែល​ជា​២​ក្រាម​ក្នុង​ថ្ងៃ ខណៈ​ក្រុម​ទី​២​ប្រើ​ច្រើន​ជាង​៤​ក្រាម ។ ជា​លទ្ធផល​ ពួកគេ​បាន​រក​ឃើញ​ថា telomeresរបស់​ក្រុមទី​២​គឺ​រួច​ខ្លី​ជាងtelomeres​ក្រុម​ទី​១​ដែល​ទទួល​ទាន​អំបិល​តិច ។

telomeresប្រៀប​ដូច​ជាចុង​​ទាំង​សង​ខាង​នៃ​ខ្សែ​ចង​ស្បែក​ជើង(ស្បែក​ជើង​​កីឡា​) ។ ប្រ​វែង​របស់​វា​អាច​ទស្ស​ន៍​ទាយ​បាន​ពី​អា​យុ​របស់​កោ​សិ​កា​រាង​កាយ ។ នៅ​ពេល​ដែល​វា​មាន​ប្រ​វែង​ខ្លី​ខ្លាំង​ពេក​ បណ្តា​កោ​សិ​កា​នឹង​​អាយុ​ខ្លី គ្មាន​សកម្ម​ភាព​និង​ឆាប់​ងាប់ ។ ល្បឿន​នៃ​ការរួញ​របស់​telomeres ​​​មាន​ភាព​ខុស​គ្នា​រវាង​មនុស្ស​ម្នាក់​ទៅ​ពី​មនុស្ស​ម្នាក់ ។

បណ្ឌិត Haidong Zhu​បាន​បន្ត​ថា ៖«កាត់​បន្ថយ​ការ​ទទួល​ទាន​សូ​ដ្យូម​គឺ​ជាជំ​ហាន​ទី​១​ដែល​ងាយ​ស្រួល​ជាង​ការ​បញ្ចុះ​ទម្ងន់​សម្រាប់​បណ្តា​ក្មេង​វ័យ​ជំ​ទង់​ដែល​ចង់​កាត់​បន្ថយ​ហា​និភ័យ​ពី​ជំ​ងឺ​បេះ​ដូង ។ មួយ​ភាគ​ធំ​នៃ​សូ​ដ្យូម​នៅ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​គឺ​មក​ពី​អា​ហារ​កែ​ឆ្នៃ​ ។ ដូច្នេះ​ ចំណុច​នេះ​ ឪពុក​ម្តាយ​ទាំង​ឡាយ​អាចជួយ​កូន​ៗ​របស់​ពួក​គេ​បាន​ដោយ​ការ​ចម្អិន​អាហារ​ស្រស់​ៗ​ឱ្យ​ពួក​គេ​ផ្ទាល់​ដៃ » ៕