ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​​ EBOLA ​បណ្តាល​​ឱ្យ​មនុស្ស​ស្លា.ប់​59​នាក់​​នៅ​ហ្គីណេ

10 ឆ្នាំ មុន

ដាល​​ជំងឺ​​​​គ្រុន​​​ក្តៅ​​​​មួយ​​ដែល​​បណ្តាល​ឱ្យ​មនុស្ស​​​ស្លា.ប់​៥៩​នាក់​​​​​​រួច​​​ហើយ​​ក្នុង​​​ប្រទេស​​​​​នេះ​​​​ ហើយ​​ប្រហែល​ជា​​ឆ្លង​រាល​​​ដាល​ដល់​​ប្រទេស​សេរ៉ា​ឡេ​អូន​​ ដែល​នៅ​​​ជិត​ខាង​ទៀត​​ ពិត​ជា​​ជំងឺ​គ្រុន​ក្តៅ​​ EBOLA ។

ដាល​​ជំងឺ​​​​គ្រុន​​​ក្តៅ​​​​មួយ​​ដែល​​បណ្តាល​ឱ្យ​មនុស្ស​​​ស្លាប់​៥៩​នាក់​​​​​​រួច​​​ហើយ​​ក្នុង​​​ប្រទេស​​​​​នេះ​​​​ ហើយ​​ប្រហែល​ជា​​ឆ្លង​រាល​​​ដាល​ដល់​​ប្រទេស​សេរ៉ា​ឡេ​អូន​​ ដែល​នៅ​​​ជិត​ខាង​ទៀត​​ ពិត​ជា​​ជំងឺ​គ្រុន​ក្តៅ​​ EBOLA ។

​នេះ​ជា​លើក​​ដំបូង​​បង្អស់​​ហើយ​​ដែល​ជំងឺ​គ្រុន​ក្តៅ​ EBOLA កើត​​មាន​នៅ​ហ្គីណេ​ ។ ជំងឺ​​គ្រុន​ឈាម​​​នោះ ដែល​ឆ្លង​ខ្លាំង​បំផុត​​​​ គឺ​ឆ្លង​រវាង​មនុស្ស​​​​និង​​​មនុស្ស​​ តាម​រយៈ​ការ​ប៉ះ​ពាល់​ជាមួយ​ឈាម​ លាមក​ ឬ​បណ្តា​សរី​រាង្គ​​​របស់​​អ្នក​ជំងឺ​តែង​កើត​មាន​ជា​ញឹក​ញាប់​​​ នៅ​សាធារណ​រដ្ឋ​ប្រជា​ធិប​តេយ្យ​​កុង​ហ្គោ​ ប្រទេស​អូហ្គង់​ដា ស៊ូដង់​ខាង​​ត្បូង និង​ហ្គាបុង ។ ជំងឺ​នេះ​កើត​មាន​​ក្នុង​​​​ទី​ក្រុង​​​៣ នៃ​ភាគ​អាគ្នេយ៍​​ប្រទេស​ហ្គីណេ​ ព្រម​ទាំង​ក្នុង​រដ្ឋ​​ធានី​របស់​ប្រទេស​​ គឺ​ទី​ក្រុង​កូណា​គ្រី​​​ ចាប់​តាំង​​ពី​ថ្ងៃ​ទី​​​​​៩ កុម្ភៈ មក​ ។ នេះ​ជា​ជំងឺ​​​មួយ​ក្នុង​ចំណោម​​ជំងឺ​ដែល​​ឆ្លង​​បំផុត​រវាង​មនុស្ស​​​និង​មនុស្ស​​ ជាមួយ​អត្រា​ស្លាប់​​ដល់​រង្វង់​៩០%​ ។

​វេជ្ជ​បណ្ឌិត​​ Sakoba Keita ដែល​ដឹក​នាំ​​នាយ​ក​ដ្ឋាន​បង្កា​រ​ជំងឺ​ឆ្លង​​ នៃ​ក្រសួង​​សុខា​ភិបាល​​ហ្គីណេ​ និយាយ​ប្រាប់​រ៉យ​ទ័រ​​ថា ក្នុង​ចំណោម​គំរូ​ឈាម​​ទាំង​១២ ដែល​បញ្ជូន​ទៅ​បារាំង​​ដើម្បី​​ធ្វើ​ការ​​វិភាគ​ គំរូ​ឈាម​៦​មាន​លទ្ធ​ផល​វិជ្ជ​មាន​​ នៃ​ជំងឺ​គ្រុន​ក្តៅ EBOLA ។ ផ្នែក​សុខា​ភិបាល​​​ហ្គីណេ​ ជំរឿន​ឃើញ​មនុស្ស​សរុប​៩០​នាក់​​ ឆ្លង​ជំងឺ​​ EBOLA ក្នុង​នោះ​​៥៩​នាក់​​​ស្លាប់ ៕