ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ការ​ជំ​ងឺ​មហារីក​ដោយ​ការ​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​ 5ពណ៌

10 ឆ្នាំ មុន

របប​អា​ហារ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ ជា​ពិ​សេស​ បន្លែ​និង​ផ្លែ​ឈើ​គឺ​ពិត​ជា​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក ។ ពណ៌​គឺ​ជា​ផ្នែក​មួយ​ដែល​គេ​រក​ឃើញ​ថា ផ្តល់​អត្ថ​ប្រ​យោជន៍​ខ្លាំង​ដល់​សុខ​ភាព​អ្នក​ទទួល​ទាន ។ ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ចម្រុះ​ពណ៌​នឹង​អាច​ជួយ​ឱ្យ​អ្នក​ជៀស​ផុត​ពី​ជំ​ងឺ​មហារីក​បាន ។ ដូច្នេះ​ ចូរ​ព្យាយាម​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​៥​ពណ៌​ដូច​ខាង​ក្រោម​នេះយ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ​​ ៖

របប​អា​ហារ​ទទួល​ទាន​ប្រ​ចាំ​ថ្ងៃ​ ជា​ពិ​សេស​ បន្លែ​និង​ផ្លែ​ឈើ​គឺ​ពិត​ជា​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​នឹង​ជំ​ងឺ​មហារីក ។ ពណ៌​គឺ​ជា​ផ្នែក​មួយ​ដែល​គេ​រក​ឃើញ​ថា ផ្តល់​អត្ថ​ប្រ​យោជន៍​ខ្លាំង​ដល់​សុខ​ភាព​អ្នក​ទទួល​ទាន ។ ការ​ទទួល​ទាន​បន្លែ​និង​ផ្លែ​ឈើ​ចម្រុះ​ពណ៌​នឹង​អាច​ជួយ​ឱ្យ​អ្នក​ជៀស​ផុត​ពី​ជំ​ងឺ​មហារីក​បាន ។ ដូច្នេះ​ ចូរ​ព្យាយាម​ទទួល​ទាន​បន្លែ​ផ្លែ​ឈើ​៥​ពណ៌​ដូច​ខាង​ក្រោម​នេះយ៉ាង​ហោច​ណាស់​ម្តង​ក្នុង​មួយ​ថ្ងៃ​​ ៖

១- ពពួក​បន្លែ​ផ្លែ​ឈើ​ពណ៌​ក្រ​ហម ៖
ពពួក​បន្លែ​និង​ផ្លែ​ឈើ​ទាំង​នេះ​មាន​ប្រ​សិទ្ធ​ភាព​បង្ការ​ជំ​ងឺ​មហារីក​លំ​ពែង​និង​អូ​វែរ ។ ការ​សិក្សា​ពិ​សោធ​លើ​ស្ត្រី​ ១៥​០០០​នាក់​បាន​បង្ហាញ​ថា ប៉េង​ប៉ោះ​មាន​កម្លាំង​ប្រ​ឆាំង​នឹង​មហារីកអូ​វែរ ។ ផឹក​ទឹក​ប៉េង​ប៉ោះ​ចំណុះ​កន្លះ​ពែង ៤​ដង​ឡើង​ទៅ​ក្នុង​មួយ​សប្តាហ៍​ អាច​បន្ថយ​ហា​និភ័យ​ពីជំ​ងឺ​មហារីក​អូ​វែរ​បាន​៥០​ភាគ​រយ ។ ចំណែក​ ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ផ្សេងទៀត​បាន​បង្ហាញ​ថា ទទួល​ទាន​ប៉េង​ប៉ោះ​ អាច​ជួយ​កាត់​បន្ថយ​ហា​និភ័យ​ពី​ជំ​ងឺ​មហារីក​លំពែង​ ។ ប្រ​សិទ្ធ​ភាព​បែប​នេះ​ ក៏​ព្រោះ​ប៉េង​ប៉ោះ​ផ្ទុក​យ៉ាង​ច្រើន​នូវ​សមាស​ធាតុ​លីកូ​ប៉ែន ។ ចំណែក​ផ្លែ​បឺរី​ក្រ​ហម​និង​ម្ទេសទុំ​ក៏​ផ្តល់​អត្ថ​ប្រយោជន៍​ដូច​គ្នា​ផងដែរ ។

២- បន្លែ​ផ្លែ​ឈើ​ពណ៌​ទឹក​ក្រូច ៖
អា​ហារ​ពណ៌​នេះ​ជួយ​ប្រ​ឆាំង​មហារីក​ក្រពះ​និង​អូ​វែរ ។ បេតា​កា​រ៉ូ​តែន​ដែល​មាន​ច្រើន​ក្នុង​ដំ​ឡូង​ជ្វា ល្ពៅ កា​រ៉ុត​… មាន​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​សមាស​ធាតុ​ដែល​នាំ​ឱ្យ​កើត​មហារីក​(​មហា​រីក​ក្រពះ​ )តាម​រយៈ​ការ​បំ​ផ្លាញ​ចោល​កោ​សិ​កា​ម​ហា​​រីក ។ ចំ​ណែក​អា​ស៊ីត​កា​ហ្វេអិច​ ដែល​ជា​សមាស​ធាតុ​សរី​រាង្គ​មាន​ក្នុង​ដំ​ឡូង​ជ្វា​និង​កា​រ៉ុត​មាន​កម្លាំង​កាត់​បន្ថយ​ការ​លូត​លាស់​ជំងឺ​មហារីក​ដោះ​ ។ ចូរ​ព្យា​យាម​ទទួល​ទាន​អា​ហារ​ទាំង​នេះ​យ៉ាង​ហោច​ណាស់​៣ដង​ក្នុង​មួយ​សប្តាហ៍ ។

៣- ប្រ​ភេទ​ពណ៌​លឿង ៖
បន្លែ​ ផ្លែ​ឈើ​ពណ៌​លឿង​មាន​ប្រ​សិទ្ធ​ភាព​ប្រ​ឆាំង​មហារីក​បំពង់​​អា​ហារ​និង​ក្រពះ ។ អម្បូរ​ក្រូច​សម្បក​ពណ៌​លឿង​រួម​និង​ល្ហុង​ទុំ​សម្បូរ​ដោយ​វីតា​មីន​ C ដែល​អ្នក​វិទ្យា​សាស្ត្រ​អះ​អាង​ថា អាច​ប្រ​ឆាំង​នឹង​មហារីក​បាន​ច្រើន​ប្រ​ភេទ​ក្នុង​នោះ​មាន​ដូចជា មហារីក​មាត់ បំពង់​.ក ក្រពះ​ និង​ពោះ​វៀន​ ។ ពពួក​ផ្លែ​ឈើ​ទាំង​នេះ ក៏​សម្បូរ​ច្រើន​ផងដែរ​ នូវ​សមាស​ធាតុ Flavonoids ដែល​មាន​កម្លាំង​ទប់​ស្កាត់​ការ​លូត​កោ​សិ​កា​ដុំ​សាច់​និង​បំ​ពុល​សារ​ធាតុ​មិន​ល្អ​ក្នុង​រាង​កាយ ។ ចូរ​ទទួល​ទាន​ផ្លែ​ឈើ​ទាំង​នេះ​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​ថ្ងៃ ។

៤- ពពួក​បន្លែ​ពណ៌​បៃ​តង ៖
បន្លែ​ទាំង​នេះ​មាន​កម្លាំង​ប្រ​ឆាំង​នឹង​មហារីក​ សួត មហារីក​ដោះ​និង​អូ​វែរ ។ មាន​ភស្តុ​តាង​ច្បាស់​លាស់​មួយ​ចំ​នួន​បង្ហាញ​ថា ទទួល​ទាន​ពពួក​បន្លែ​ពណ៌​បៃ​តង​មាន​ដូចជា ស្ពៃ​ក្តោប ខាត់​ណា​ខៀវ ខាត់​ណា​ធម្ម​តា ស្ពៃ​តឿ​ ស្ពៃ​សាឡាត់…​កាត់​បន្ថយ​​ហា​និភ័យ​ពី​ជំ​ងឺ​មហារីក សួត ដោះ អូ​វែរ ក្រពះ​និង​មហារីក​ពោះ​វៀន​ ។ បន្លែ​ទាំង​នេះ​សម្បូរ​ទៅ​ដោយ glucosinolates ជា​សមាស​ធាតុ​ប្រឆាំង​ការ​លូត​លាស​់​ក៏​ដូចជា​ការ​អភិ​វឌ្ឍ​របស់​មហារីក ។ បន្ថែម​ពី​លើ​នេះ វា​សម្បូរ​ទៅ​ដោយ​វី​តា​មីន K ដែល​ជា​តម្រូវ​ការ​ចាំ​បាច់​ជួយ​បង្ការ​ជំ​ងឺ​ទឹក​នោម​ផ្អែម​ កាត់​បន្ថយ​បាន​ហា​និភ័យ​ពី​មហារីក​លំ​ពែង ។ ចូរ​ទទួល​ទាន​បន្លែ​ទាំង​នេះ​យ៉ាង​ហោច​ណស់​ម្តង​ក្នុង​មួួ​យ​ថ្ងៃ ។

៥- បន្លែ​ផ្លែ​ឈើ​ក្រៅ​ពីពណ៌​ទាំង​៤ខាង​លើ ៖
ពពួក​បន្លែ​ទាំង​នេះ​អាច​ប្រ​ឆាំង​នឹង​មហារីក​ អូ​វែរ ក្រពះ​និង​ពោះ​វៀន​ធំ ។ ចូរ​គិត​ដល់​ពពួក​ផ្សិត ខ្ទឹម​ស ខ្ទឹម​បា​រាំង និង​កាឆាយជា​ដើម​​ ។ ចូរ​ដាក់​បញ្ចូល​អា​ហារ​ទាំង​នេះ​ក្នុង​របប​អា​ហារ​ប្រ​ចាំ​ថ្ងៃ​យ៉ាង​ហោច​ណាស់​២ដង​ក្នុង​មួយ​ថ្ងៃ ៕​​​