ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​មិន​មាន​សីល​ទើប​មនុស្ស​ចេះ​តែ​បៀតបៀន​គ្នា

4 ឆ្នាំ មុន

សង្គម​ជាតិ​មិន​មាន​សន្តិភាព ប្រជាពលរដ្ឋ​រស់នៅ​មិន​បាន​សុខ​ឃើញ​តែ​ការ​ចងអាឃាត​និន្ទាឈ្នានីស​បៀ​ប​បៀ​ន​កាប់​ប្រហារ​គ្នា​រាល់ថ្ងៃ ក៏​ព្រោះ​មនុស្ស​មិន​មាន​សីល ដូច​នៅ​ក្នុង​ព្រះ​សូត្រ​មួយ​កន្លែង​និយាយ​ពី​មនុស្ស​លែង​ស្គាល់​បងប្អូន គ្រូ​លែង​ស្គាល់​សិស្ស អ្នកធំ​លែង​ស្គាល់​អ្នកតូច ភ្លេច​មិត្តភក្តិ ម៉ែឪ អស់រលីង គិតតែ​សម្គាល់ថា…

សង្គម​ជាតិ​មិន​មាន​សន្តិភាព ប្រជាពលរដ្ឋ​រស់នៅ​មិន​បាន​សុខ​ឃើញ​តែ​ការ​ចងអាឃាត​និន្ទាឈ្នានីស​បៀ​ប​បៀ​ន​កាប់​ប្រហារ​គ្នា​រាល់ថ្ងៃ ក៏​ព្រោះ​មនុស្ស​មិន​មាន​សីល ដូច​នៅ​ក្នុង​ព្រះ​សូត្រ​មួយ​កន្លែង​និយាយ​ពី​មនុស្ស​លែង​ស្គាល់​បងប្អូន គ្រូ​លែង​ស្គាល់​សិស្ស អ្នកធំ​លែង​ស្គាល់​អ្នកតូច ភ្លេច​មិត្តភក្តិ ម៉ែឪ អស់រលីង គិតតែ​សម្គាល់ថា អ្នក​ដែល​មាននៅ​ចំ​ពីមុខ​ខ្លួន គឺជា​សត្វ​ម្រឹ​ក ដែល​ត្រូវ​តែ​សម្លាប់ ត្រូវ​តែ​កាប់​ប្រហារ ។

ព្រឹត្តិការណ៍​សម្លាប់​រង្គាល​នេះ​បាន​កើតឡើង​មួយ​រយៈ ហើយ​ក៏​ស្ងប់​ទៅ​វិញ​។ ជន​ដែល​នៅរ​ស់រួច​ពី​ស្លាប់ បា​ន​​នាំ​គ្នា​ពិចារណា​ពី​ទោស​នៃ​សង្គ្រាម ពី​ទោស​នៃ​ការ​សម្លាប់​ជីវិត​សត្វ ហើយ​ក៏​ទ្រហោយំ ព្រមទាំង​សន្យា​គ្នា​ថា យើង​ត្រូវ​រក្សាសីល​ទី​១​គឺ​បា​ណា ឈប់​សម្លាប់​ជីវិត​ទៀត​ហើយ ។

ដោយ​ការ​ប្រឹងប្រែង និង​តាំង​មាំ​ក្នុង​ពាក្យ​សច្ចៈ ជន​ទាំងនោះ​ក៏​បាន​សេចក្តីសុខ មាន​អាយុ​វែង​ឡើង​ៗ​ជា​លំ​ដាប់ ហើយ​ក៏​នាំ​គ្នា​រក្សាសីល​ទី​២ គឺ​មិន​លួច រក្សាសីល​ទី​៣ គឺ​មិន​ប៉ះពាល់​កូន​ប្រពន្ធ​គេ និង​មិន​ប្រព្រឹត្ត​ខុស​ក្នុង​កាម រក្សាសីល​ទី​៤ គឺ​មិន​និយាយ​កុហក និង​រក្សាសីល​ទី​៥ គឺ​មិន​សេព​គ្រឿង​ស្រវឹង​គ្រឿងញៀន ។

ទីបំផុត​នៃ​ការ​តស៊ូ​ដើម្បី​ធ្វើ​សេចក្តី​ល្អ ជន​ទាំងនេះ​ក៏​បាន​ឈាន​ដល់​យុគ​ព្រះ​សិ​អារ្យ​មេត្រី ដែល​ជា​យុគ​ពោរពេញ​ទៅ​ដោយ​មេត្តា ករុណា និង​សម្បូរ​សប្បាយ អាយុ​យឺនយូរ ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ