ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​! កំពុង​ធ្វើស្រែ​ចំការ​ប្រទះ​ឃើញ​​ទាន់ កុំ​អី​ក្លាយជា​សោក​នាដ​កម្ម​គួរ​ឱ្យ​រន្ធត់

4 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ប្រជាពលរដ្ឋ​កំពុង​តែ​ធ្វើស្រែ​ចំការ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​១​គ្រាប់​នៅ​កណ្តាល​ដីចំការ​ស្រែ​របស់​គាត់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចម្ងាយ​ពី​ភូមិ​៣​គីឡូម៉ែត្រ…

ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ខណៈ​ប្រជាពលរដ្ឋ​កំពុង​តែ​ធ្វើស្រែ​ចំការ ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​១​គ្រាប់​នៅ​កណ្តាល​ដីចំការ​ស្រែ​របស់​គាត់​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចម្ងាយ​ពី​ភូមិ​៣​គីឡូម៉ែត្រ ក្នុង​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់​។

បើ​តាម​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រាប់​មីន​ខាងលើ​ឈ្មោះ ខា សុខ​ឃឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ឈ​ក់ ឃុំ​ចុងកាល់ ស្រុក​កាល់ បាន​ឲ្យ​ដឹង​ថា មុន​ពេល​ប្រទះ​ឃើញ​គ្រាប់​មីន រូប​ខ្លួន​បាន​​ទៅ​ដាក់​ជី និង​បាញ់ថ្នាំ​ស្រូវ នៅ​ចំណុច​វាលស្រែ​តា​ពិ​ច ចម្ងាយ​ពី​ភូមិ​បាត់​ថ្កៅ ប្រហែល​៣​គីឡូ​ម៉ែត្រ ក៏​ស្រាប់តែ​ប្រទះ​ឃើញ​គ្រាប់​មិន​ទាន់​ផ្ទុះ​នោះ​តែ​ម្តង រួច​ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​ឱ្យ​ជួយ​ពិនិត្យ​មើល​។

បើ​តាម​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​ចុងកាល់ បាន​ឲ្យ​ដឹង​ថា គ្រាប់​មីន​១​គ្រាប់​ខាងលើ​នេះ ម៉ាក T.៧២.A ជា​ប្រភេទ​មីន​ខ្យល់​ដែល​ផលិត​នៅ​ប្រទេស​ចិន ហើយ​លោក​បាន​បោះបង្គោល​ដាក់​សញ្ញា​ដោយ​ហ៊ុម​ព័ទ្ធ​ខ្សែ​ហាម​ប៉ះពាល់ រួច​រាយការណ៍​ដំណឹង​ជូន​ខាង​ក្រុម​ហេ​ឡូ​ត្រាស ដើម្បី​មក​យក​ទៅ​កំទេច​ចោល​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ